ប្រទេសជាច្រើននៅលើពិភពលោក ពិសេសគឺប្រទេសដែលមានឥទ្ធិពលយោធា អាវុធទំនើបៗ តែងតែធ្វើពិធីដង្ហែក្បួនព្យុហយាត្រា ដើម្បីអបអរសាទរ នូវព្រឹត្តិការណ៍ សំខាន់ៗ ដូចជាថ្ងៃឯករាជ្យ ថ្ងៃបង្កើតកង ទ័ពជាដើម។ ប៉ុន្តែនៅអាមេរិក រយៈពេល ជិត៣ទសវត្សកន្លងមកមិនដែលមានសកម្មភាពដង្ហែក្បួនព្យុហយាត្រាយោធា ជាទ្រង់ ទ្រាយធំនោះឡើយ។
កន្លងមក ក្រោយពេលដែល ប្រធានា ធិបតីអាមេរិកដូណាល់ ត្រាំទៅចូលរួមនៅក្នុងពិធីដង្ហែក្បួនព្យុហយាត្រា ជាទ្រង់ ទ្រាយធំនៅបារាំង បានធ្វើឲ្យលោកមាន បំណងចង់ដង្ហែក្បួនព្យុហយាត្រា បង្ហាញ ឲ្យពិភពលោកបានដឹង ពីសមត្ថភាព យោធា របស់អាមេរិក។ លោកត្រាំបាន ស្នើដល់ក្រសួងការពារជាតិឲ្យរៀបចំព្រិត្តិការណ៍ដ៏សំខាន់នេះឡើង។
ជំនួសទៅនឹងការធ្វើព្យុហយាត្រា អាមេរិកបានបង្កើនការធ្វើសមយុទ្ធជាទ្រង់ទ្រាយធំ ជាច្រើនលើកនៅជុំវិញពិភពលោក ជា ការបង្ហាញពីសម្ថភាពយោធា ជំនួសការធ្វើ សមយុទ្ធ ។
ការធ្វើព្យុហយាត្រា នាពេលកន្លងមក របស់អាមេរិក៖
-សមយុទ្ធ នៅទីក្រុងញូវយ៉ក កាលពី ថ្ងៃទី ៣០ខែសីហាឆ្នាំ១៩១៩៖ សមយុទ្ធ ពេលនោះធ្វើឡើង ក្រោយពេល ដែល កម្លាំងទាហានអាមេរិក វិលត្រឡប់មកពី សង្គ្រាមលោកលើកទី១ ។
-សមយុទ្ធនៅទីក្រុងញូវយ៉ក ថ្ងៃទី១៣ ខែមិថុនាឆ្នាំ១៩៤២។
-សមយុទ្ធ ជាទ្រង់ទ្រាយធំ នៅមហាវិថី Pennsylvania ក្នុងពិធី ស្បថចូលកាន់ តំណែង របស់ប្រធានាធិបតី Dwight D. Eisenhower ថ្ងៃទី ២១ខែមករាឆ្នាំ ១៩៥៣។
-សមយុទ្ធជាទ្រង់ទ្រាយធំក្នុងពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតី John F Kennedy ឆ្នាំ១៩៦១។
សមយុទ្ធ ជាទ្រង់ទ្រាយធំលើកចុង ក្រោយ បំផុតគឺនៅឆ្នាំ១៩៩១ ក្រោមការ ដឹកនាំរបស់ប្រធានាធិបតី George H.w. Bush អបអរនូវជ័យជម្នះរបស់អាមេរិកនៅឈូងសមុទ្រ ។នៅពេលនោះសមយុទ្ធមានការចូលរួមពីយន្តហោះចម្បាំង មីស៊ីលនិងអាវុធទំនើបៗជាច្រើនផ្សេងទៀត៕ម៉ែវ សាធី