គីមជុងអ៊ុន និងដូណាលត្រាំ សែលហ្វី នៅកូរ៉េខាងត្បូង?

ចែករំលែក៖

កម្លាំងសន្តិសុខ កូរ៉េខាងត្បូង បានបង្ខំបញ្ជូនបុរសពីរនាក់ដែលបានតែងខ្លួនធ្វើជាមេដឹកនាំ អាមេរិកដូណាលត្រាំ និង មេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុន ចាកចេញពីកន្លែងប្រារព្ធពិធីបើកការប្រគួតកីឡាអូឡាំពិកនៅទីក្រុង​ Pyeongchang ​កាលពីថ្ងៃទី​៩ខែកុម្ភៈ។
សារព័ត៌មាន កូរ៉េខាងត្បូង SCMP ​បានបានដកស្រង់សម្តីបុរសពីរនាក់ ក្លែងខ្លួនជា លោកត្រាំនិងគីមជុងអ៊ុននិយាយថា «យើងចង់ឲ្យមនុស្សគ្រប់រូបមានការផ្ញាក់ផ្អើល​​ និងចង់នាំមកនៅសន្តិភាព​ដល់ពិភពលោក​។ តែទីបំផុត យើងត្រូវ កម្លាំងសន្តិសុខ​ស្នើរឲ្យចាកចេញពីទីកន្លែងរៀបចំកម្មវិធី នេះជារឿង អយុត្តិធម៌ ។ តើមនុស្សគ្រប់រូប​មិនចង់ឲ្យមានសន្តិភាព តែឬ? »
វត្តមានរបស់មនុស្សពីរនាក់ខាងលើតែងខ្លួនជា មេដឹកនាំ កូរ៉េខាងជើង និងអាមេរិក ​កើតឡើងក្នុងពេលដែលអាមេរិកនិងកូរ៉េខាងជើងកំពុងតែប្រឈមមុខតានតឹងដាក់គ្នា ។នៅក្នុងពិធីបើកការប្រកួតកីឡា អូឡាំពិករដូវរងា ក្រុមកីឡាករកូរ៉េខាងត្បូងនិងខាងជើង បានដើរចូលទិលានព្រមគញនាជាមួយនិងទងជាតិ បង្ហាញពីឧប្បទ្វីបកូរ៉េឯកភាពគ្នា ។ នៅក្នុងពេលនោះ អនុប្រធានាធិបតីអាមេរិក លោក​ Mike Pence ​និងប្អូនស្រី មេដឹកនាំកូរ៉េខាងជើង រួមទាំង មន្ត្រីជាច្រើនរូបបាន​ទស្សនាពីលើវេទិការ។
នៅពេលដែល ក្រុមកីឡាករកូរ៉េខាងត្បូងនិងកូរ៉េខាងជើង ធ្វើដំណើរចូលទៅកាន់ពហុកីឡដ្ឋាន​ សីតណ្ហភាពនៅទីនោះ គឺក្រោម​ សូន្យអង្សាសេ ។​ប្រធានាធិបតីកូរ៉េខាងត្បូង​លោកមូនជេអីនក៏បានចាប់ដៃជាមួយប្អូនស្រី មេដឹកនាំកូរ៉េខាងជើង ផងដែរ ដែលជាការចាប់ដៃប្រវត្តិសាស្ត្រ។
វត្តមានមាន មេដឹកនាំ អាមេរិកដូណាលត្រាំនិង គីមជុងអ៊ុន នៅក្នុងពិធីសម្ពោធ ការប្រគួតកីឡា បង្ករឲ្យមានការចាប់អារម្ភយ៉ាងខ្លាំង ដោយនេះជាសា ចំនួស នៅការចង់បានរបស់ពលរដ្ឋកូរ៉េខាងត្បូង និងពិភពលោកទាំងមូល ចង់មើលឃើញមេដឹកនាំទាំងពីរដែលជាសត្រូវនឹងគ្នា បែជាមានភាពជិតស្និត ថតស៊ែលហ្វី ជាភាពស្និតទស្នាលបញ្ចប់ ការចងគំនុំ ឌឺដងដាក់គ្នា៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print