លោក ព្រុំ សុីថា កម្លាំងសណ្តាប់ធ្នាប់ខណ្ឌសែនសុខ ដែលមានជំងឺប្រចាំកាយទទួលបានអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌសែនសុខ

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃពុធ ៩រោច ខែមាឃ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងល្ងាចថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ លោក សក់ ច័ន្ទកញ្ញារិទ្ធ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌសែនសុខ តំណាងលោក ម៉ូវ ម៉ានិត ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បានអញ្ជើញចុះសួរសុខទុក្ខលោក ព្រុំ សុីថា អាយុ ៤៦ឆ្នាំ ជាកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ដែលបច្ចុប្បន្នកំពុងមានជំងឺប្រចាំកាយ ។

ក្នុងឱកាសចុះសួរសុខទុក្ខ លោក សក់ ច័ន្ទកញ្ញារិទ្ធ  បាននាំយកអំណោយមនុស្សធម៌ជាគ្រឿងឩបភោគបរិភោគ និងសម្ភារប្រើប្រាស់មួយចំនួនរបស់ សម្តេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមមាន អង្ករចំនួន ៥០គីឡូក្រាម ទឹកក្រូចចំនួន ០១កេស ទឹកផ្លែឈើចំនួន ០១កេស ទឹកសុីអុីវចំនួន ០១យួរ(​០៦ដប) ទឹកត្រីចំនួន ០១យួរ(០៦ដប) ស្ករសចំនួន ០៥កញ្ចប់ តែចំនួន ០៥កញ្ចប់ និងថវិកាចំនួន ២០០.០០០​រៀល ៕ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print