ឆេះផ្សារក្រុងសែនមនោរម្យ ៖ ស្លាប់និងរបួសមនុស្ស ៥នាក់ សម្ភារៈខូចខាតទាំងស្រុង

ចែករំលែក៖

ខេត្តមណ្ឌលគិរី អាគ្គីភយ័បានលេបត្របាក់ផ្សារក្រុងសែនមនោរម្យមួយពព្រិចភ្នែកសោះបណ្តាល់ឱ្យមនុស្សពីនាក់ស្លាប់បីនាក់រងរបួសនិងតូបលក់ដូររួមទាំងសម្ភារះជាច្រើនត្រូវខូចខាតទាំងស្រុង។

ហេតុការ៍ឆេះផ្សារបណ្តាល់ឱ្យស្លាប់មនុស្សក្នុងភ្នុកភ្លើងដ៍រន្ធត់នេះបានកើតឡើនៅវេលាម៉ោងប្រមាណ១យប់រំលងអាទ្រាតថ្ងៃសុក្រ៩រោចខែមាឃឈាចូលថ្ងៃសៅរ៍១០រោចខែមាឃឆ្នាំរការនព្វសក័២៥៦១ត្រូវនិងយប់ថ្ងៃទី៩ខែគុម្ភះឈាចូលថ្ងៃទី១០ខែគុម្ភះឆ្នាំ២០១៨ត្រង់ចំនុចផ្សារសែនមនោរម្យស្ថិតក្នុងភូមិកណ្តាលសង្កាត់ស្ពានមានជ័យក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី

ខណះពេលកំពុងមានភ្លើងឆាបឆេះឯកឧត្តស្វាយសំអៀងអភិបាលខេត្តមណ្ឌលគិរីបានចុះអន្តរាគមន៍បញ្ជាកំលាំងសមត្ថមិច្ចផ្ទាល់បាន​ឲ្យ​ដឹងថា ករណីនេះ សមត្ថកិច្ច​បាន​ប្រើរថយន្តពន្លត់អគ្គីភ័យចំនួន៨គ្រឿងដើម្បីពន្លត់អគ្គីភយ័និងបានបាញ់ទឹកពន្លត់ប្រហែល២០០រថយន្តទើបអាចគ្រប់គ្រង់អគ្គីភ័យមួយ​នេះ​បាន ។​

លោកកាន់ពេញអធិការនគបាលក្រុងសែនមនោរម្យបាឱ្យដឹងថាតូបក្នុងផ្សារសរុបរួម២៧៩តូបហើយពេលនេះត្រូវភ្លងឆាបឆេះអស់ប្រហែល២២០តូប។

ឯប្រជាពលរដ្ឋនិងអាជីវករសរុបរួម២៧៩គ្រួសារស្មើនិង៩៩៥នាក់ក្នុងនោះស្រី៤៩៣នាក់ប្រជាពលរដ្ឋរងគ្រោះថ្នាក់ដោយសារអគ្គីភ័យឆាបឆេះនោះ៦១០នាក់ស្រី២៩៨នាក់រងរបួសធ្ងន់០៣នាក់: ។

នៅក្នុងហេតុការណ៍នោះបានបាត់ខ្លួនមនុស្សចំនួន០២នាក់: ១.ឈ្មោះសេង.ប៉ូ ភេទប្រុសជនជាតិខ្មែរអាយុ២៦ឆ្នាំមុខរបរលក់ដូរប្រហែល(ស្លាប់) ២.ឈ្មោះតូច.ណាវីន ភេទប្រុសអាយុ១១ឆ្នាំមុខរបរសិស្សប្រហែល(ស្លាប់)។

ហើយក្នុងនោះមានអ្នករងរបួស ចំនួន៣នាក់ ទី១.ឈ្នោះង៉ូវ.ពិសី ភេទស្រីជនជាតិខ្មែរអាយុ២១ឆ្នាំមុខរបរលក់ដូរ(កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យឯកជនសុខបញ្ញា) ។ ទី២.ឈ្មោះម៉ក់.សុភ័ក្ត្រ ភេទប្រុសជនជាតិខ្មែរអាយុ២០ឆ្នាំមុខរបរនៅផ្ទះ(កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យឯកជនសុខបញ្ញា) ។ ទី៣.ឈ្មោះម៉ក់.សេងវ៉ុនភេទប្រុសជនជាតិខ្មែរអាយុ៤៩ឆ្នាំមុខរបរលក់ដូរ(កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកសែនមនោរម្យ)។

ចំណែកសម្ភារះការខូចខាតពុំទាន់ដឹងទូរលេខពិតប្រាកដនៅឡើយអាជ្ញាធរ័និងសមត្ថកិច្ចកំពុងចុះត្រួតពិនត្យស្រង់ចំនួនខូចខាតឧបត្ថម្ភជំនួយសង្គ្រោះដល់ពួកគាត់៕ដោយ:ជីវន្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print