ភ្នំពេញ៖ អង្គការមូលនិធិពុទ្ធសាសនាឆឺជីកម្ពុជា កាលពីព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៥ បាននាំ យកអំណោយមានអង្ករនិងសម្ភារៈផ្សេងៗទៀតមកចែកជូនដល់ប្រជាពលរដ្ឋ៨០៦គ្រួសារមកពី បណ្តាសង្កាត់ទាំង៤ក្នុងខណ្ឌមានជ័យ។ ពិធីក៏បានប្រព្រឹត្តធ្វើឡើងនៅក្នុងបរិវេណមង្គលឧត្តម ដោយទទួលបានការអញ្ជើញចូលរួមពីសំណាក់លោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាល ខណ្ឌមានជ័យ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ ព្រមទាំងចៅសង្កាត់ និងក្រុមសហព័ន្ធ សហជីពយុវជនកម្ពុជាខណ្ឌផងដែរ។
អង្គការមូលនិធិពុទ្ធសាសនាឆឺជី បានបង្កើតឡើងដំបូងនៅតៃវ៉ាន់គឺជាមូលនិធិពុទ្ធសាស នាក្រៅរដ្ឋាភិបាលបង្កើតឡើងដោយ ភិក្ខុនី ជឹង យៀន។ ឆឺជី អនុវត្តន៍តែការងារមួយគឺសាបព្រោះ គ្រាប់ពួជនៃក្តីស្រលាញ់បំផុសក្តីស្រលាញ់របស់មនុស្សម្នាក់ៗ និងគោរពសាសនានៃមនុស្សម្នាក់ៗ រៀងៗខ្លួន។
បុគ្គលិកអង្គការមូលនិធិពុទ្ធសាសនាឆឺជីបានពន្យល់ថា កាលពី៤៩ឆ្នាំមុនភិក្ខុនី ក៏បាន បង្កើតអង្គការមូលនិធិពុទ្ធសាសនាឆឺជីឡើង ហើយដំបូងឡើយមូលនិធិមានការខ្វះខាត ហេតុ ដូច្នេះភិក្ខុនីបានណែនាំនិងចាប់ផ្តើមមេគ្រួសារ៣០នាក់ជារៀងរាល់ថ្ងៃនៅពេលទិញបន្លែចូរនាំគ្នា សន្សំប្រាក់ទិញម្ហូប៥សេនទៅក្នុងបំពង់ឬស្សី ដើម្បីសន្សំកុសលជារៀងរាល់ថ្ងៃ សន្សំប្រាក់៥សេន ពិតមែនតែតិចតួចតែអាចសាងបុណ្យដ៏ធំ។
បុគ្គលិកដដែលបន្តថា ឆ្នាំ១៩៩១ ការងារមនុស្សធម៌របស់ឆឺជីបានរីកដុះដាលដល់បណ្តា ប្រទេសបានជួយរំលែកទុក្ខលំបាករបស់ប្រជាជនទូទាំងពិភពលោកជាច្រើនកន្លែង ហើយក៏បាន ណែនាំអ្នកទទួលការជួយឲ្យប្រែក្លាយជាអ្នកជួយគេវិញ ចេះយល់ដឹងពីស្មារតីបំពង់ឬស្សីសន្សំកុស លជារៀងរាល់ថ្ងៃបង្ហាញឃើញសមត្ថភាពខ្លួនក្នុងការជួយអ្នកមានទុកលំបាក។
ជាមួយគ្នានេះផងដែរ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យក៏បានលើកឡើងដែរ ថា នេះគឺជាសកម្មភាពមនុស្សធម៌មួយសម្រាប់ជួយដល់ប្រជាពលរដ្ឋក្រីក្រ ហើយបងប្អូនពលរដ្ឋ ក្រីក្រយើងដែលកំពុងមានវត្តមាននៅទីនេះគឺត្រូវបានសម្រិតសម្រាំងពីអាជ្ញាធរភូមិសង្កាត់ឲ្យបាន មកចូលរួមទទួលអំណោយពីអង្គការមូលនិធិពុទ្ធសាសនាឆឺជីនៅពេលនេះ។ លោកពេជ្រ កែវមុនី បានលើកឡើងបន្តទៀតថា អង្គការមូលនិធិពុទ្ធសាសនាឆឺជីគឺជាអង្គការមួយដែលបានធ្វើសកម្ម ភាពតាមលំនាំពុទ្ធសាសនា ហើយមិនមានការលំអៀងណាមួយទៅលើក្រុមណាមួយផងដែរ។ គឺ ថាជាអង្គការដែលបានលើកស្ទួយព្រះពុទ្ធសាសនារបស់យើង គឺគ្រាន់តែអង្គការនេះគេមានច្រៀង ចម្រៀងខុសពីព្រះពុទ្ធសាសនារបស់យើងគេសូត្រព្រះធម៌ ហើយចម្រៀងគេគឺធ្វើយ៉ាងដើម្បីឲ្យបង ប្អូនពលរដ្ឋយើងចូលចិត្ត ចង់ស្តាប់ និងគោរពព្រះពុទ្ធសាសនា។
លោកអភិបាលខណ្ឌបានពន្យល់បន្ថែមថា នៅក្នុងជួរគណៈកម្មការនាយករបស់អង្គការ នេះគឺមានជាតិសាសន៍ចម្រុះចូលរួមប្រតិបតិ្ត ហើយអត្ថន័យរបស់ពួកគេគឺអត្ថន័យបំពង់ឬស្សីមួយ នេះ ដែលគេបញ្ជាក់ថាជាការរួមចំណែកជួយគ្នាទោះតិចតួចក្តីឬគ្មានក្តីឲ្យតែមានចិត្តដាក់សន្សំក្នុង បំពង់ឬស្សីនេះមិនបង្ខំនោះទេ។
គួរបញ្ជាក់ផងដែរថា នៅក្នុងពិធីនេះក៏មានការចែកអំណោយដល់ប្រជាពលរដ្ឋ៨០៦គ្រួសា ផងដែរ ដោយក្នុង១គ្រួសារទទួលបានអង្ករ២០គីឡូក្រាម និងសម្ភារៈប្រើប្រាស់មួយចំនួនធំ៕
ដោយ៖ តាឡឹម