ខេត្តសៀមរាប៖ ចោរលួចម៉ូតូទូរស័ព្ទដៃ និងកុំព្យូទ័រម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចប៉េអឹម ខេត្ដសៀមរាប និងព្រះវិហារ ចាប់ខ្លួនបញ្ជូនទៅតុលាការ ដើម្បីចាត់វិធានការតាមនិតិវិធីច្បាប់ ។ ការឃាត់ខ្លួននេះ បន្ទាប់ពីមានពាក្យបណ្តឹងរបស់ជនរងគ្រោះ កាលពីថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០១៥កន្លងទៅ ដែលចេញដីការ ដោយលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប ។
ហេតុការបង្ក្រាបបានជនសង្ស័យលួចម៉ូតូនេះធ្វើឡើងនៅវេលាម៉ោង៨និង៣០នាទីថ្ងៃទី៣០ខែតុលាឆ្នាំ២០១៥ស្ថិត នៅចំនុចផ្លូវចូលទៅផ្សារភ្នំដែក ក្នុងស្រុករវាង ខេត្តព្រះវិហារ ខណៈដែលជនសង្ស័យជិះម៉ូតូចូលផ្សារ។
ជនសង្ស័យឈ្មោះ ច្រាញ់ រស់ ភេទប្រុសអាយុ២៨ឆ្នាំ មុខរបរជាងឈើនៅស្រុកអង្គរជុំ ខេត្ដសៀមរាបមានស្រុកកំណើតនៅភូមិអូរចិញ្ចៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បច្ចប្បន្នស្នាក់នៅភូមិទួលត្រសេក ឃុំបាក់អន្លុង ស្រុកត្រពាំងបាសាទ ខេត្តឧត្តរមានជ័យ ។
លោកអនុសេនីយឯក អ៊ុយ ចយនាយការិយាល័យបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តសៀមរាបបានឲ្យដឹងនៅព្រឹកថ្ងៃទី៣១ខែតុលាឆ្នាំ២០១៥នេះថា បន្ទាប់ពីមានពាក្យបណ្តឹងរបស់ជនរងគ្រោះ ងយោងតាមបទបញ្ជារបស់លោកឧត្តមសេនីយត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានឱ្យកម្លាំងក្រោមឱវាទ ស្រាវជ្រាវនិងសហការជាមួយស្នងការនគរបាលខេត្តព្រះវិហារ បានការឃាត់ខ្លួនបានជនសង្ស័យភ្លាមៗបញ្ជូនមកបញ្ជាការរដ្ឋានប៉េអឹមខេត្ដសៀមរាប ដើម្បីសាកសួរ ។
លោកបានបន្តថា ជនសង្ស័យមានឈ្មោះ ច្រាញ់ រស់ ភេទប្រុសអាយុ២៨ឆ្នាំមុខរបរជាងឈើនៅស្រុកអង្គរជុំ ខេត្ដសៀមរាប មានស្រុកកំណើតនៅភូមិអូរចិញ្ចៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បច្ចប្បន្នស្នាក់នៅភូមិទួលត្រសេក ឃុំបាក់អន្លុង ស្រុកត្រពាំងបាសាទ ខេត្តឧត្តរមានជ័យ បានលួចម៉ូតូពីជនរងគ្រោះម៉ាកហុងដាពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ.១T.២៣៥២។
លោកបានបន្តទៀតថា ក្រោយពីបានលួចម៉ូតូបានសម្រេច ជនសង្ស័យបានជិះទៅរកប្រពន្ធនៅខេត្តកំពង់ស្ពឺ ប៉ុន្តែមិនឃើញក៏ជិះត្រឡប់មកភ្នំពេញវិញ រួចលក់លេបថប និងទូរស័ព្ទដៃអស់ ដោយសារគ្មានលុយធ្វើដំណើរបន្ត មកខេត្តព្រះវិហារ។លោកបានបន្ថែមថា ដោយមានការសហការជាមួយកម្លាំងនគរបាលរបស់ស្នងការខេត្តព្រះវិហារបានល្អ ទើបកម្លាំងជំនាញធ្វើការឃាត់ខ្លួនបានជនសង្ស័យនាំយកមកកាន់ការិយាល័យបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត ដើម្បីសួរនាំ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅថ្ងៃទី៣១ខែតុលាឆ្នាំ២០១៥។ចំណែកម៉ូតូរបស់ជនរងគ្រោះត្រូវបានកម្លាំងជំនាញធ្វើការប្រគល់ឱ្យម្ចាស់ដើមវិញ៕
ដោយ៖ ជានិរន្ដរ៍