ខេត្តកំពង់ឆ្នាំង៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានបង្ករអោយស្ត្រីម្នាក់ និង កុមារី ២រងរបួសស្រាល និង ធ្ងន់ ខណៈដែលជនរងគ្រោះព្យាយាមបើកម៉ូតូជែងក្នុងស្ថានភាពផ្លូវ ចង្អៀតហើយត្រូវទាក់ដៃចង្កូតគ្នា ។
ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង១០និង៣០នាទី ព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវជាតិលេខ៥៣ ស្ថិតក្នុងភូមិអូររោង ឃុំជ្រៃបាក់ ស្រុករលារប្អៀរ ខេត្តកំពង់ឆ្នាំង ។
សាក្សីនៅកន្លែងកើតហេតុបានប្រាប់សមត្ថកិច្ចអោយដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះទាំង២នាក់បានជិះម៉ូតូមួយគ្រឿងកម៉ាកហុដាសេ១១០ ធ្វើដំណើរស្របទិសគ្នា ក្នុងទិសពីជើទៅត្បូង នៅ់់់ពេលដែលដល់ចណុចកើតហេតុ ជនរងគ្រោះបានបន្ថែមល្បឿនដើម្បីជែងម៉ូតូដែលនៅពីមុខ ក្នុងពេលដែលជែងនោះ ក៏ស្រាប់តែជ្រុលចង្កូតទាក់នឹងដៃចង្កូតម៉ូតូដែលនៅពីមុខរបស់ខ្លួន ក៏បណ្តាល អោយ បោកមនិងម៉ូតូ រងរបួសធ្ងន់និងស្រាល៣នាក់តែម្តង ។
សមត្ថកិច្ចបានអោយដឹងថា ជនគ្រោះទាំងបីនាក់ជិះម៉ូតូហុងដាសេ១១០ពាក់ ស្លាកលេខ បាត់ដំប ១B-៩៤៤១ រហូតមកដល់ពេលនេះសមត្ថកិច្ចនៅមិនទាន់ស្គាល់អត្តសញ្ញាណនៃជនរងគ្រោះនៅឡើយនោះទេ ហើយនៅក្រោយពេលកើតហេតុ ម៉ូតូភាគីម្ខាងទៀតបានគេចខ្លួនបាត់ស្រម៉ោលតែម្តង ។ ចំណែកឯជនរងគ្រោះត្រូវបានដឹកមក សង្គ្រោះនៅមន្ទីរពេទ្យខេត្ត ៕
ដោយ៖ ចន្ថា