រថយន្ត​ដឹក​មាន់​ឡើង​ជែង​រថយន្ត​វី​ហ្គោ​មិន​ផុត​កៀរ​ជាប់​គ្នា​ក្រឡាប់​ផ្ងារជើង​

ចែករំលែក៖

​ខេត្តបន្ទាយមានជ័យ​៖​ រថយន្ត​កូរ៉េ​ដឹក​មាន់​មួយ​គ្រឿង​បាន​ឡើង​ជែង​រថយន្ត​វី​ហ្គោ​ មិន​ផុត​បណ្ដាល​ឲ្យ​កៀរ​គ្នា​ក្រឡាប់​ផ្ងារជើង​ទាំង​២​ តែ​មិន​បណ្ដាល​ឲ្យ​អ្នក​នរណា​ម្នាក់​រង​របួស​ឡើយ​ គ្រាន់តែ​ខូចខាត​រថយន្ត​ប៉ុណ្ណោះ​។​

Untitled-1

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​១២​ និង​១០​នាទី​រសៀល​ថ្ងៃ​ទី​៣១​ ខែតុលា​ ឆ្នាំ​២០១៥​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦​ ស្ថិត​ក្នុង​ឃុំ​ស្នួល​មាន​ជ័យ​ ស្រុក​ព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ​។​

​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​កូរ៉េ​ដឹក​មាន់​មួយ​គ្រឿង​បើក​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​។​ លុះដល់​ចំណុច​កើតហេតុ​ រថយន្ដ​នេះ​បាន​ឡើង​ជែង​រថយន្ត​វី​ហ្គោ​ ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2AC-1521​តែ​ដោយសារ​មាន​រថយន្ដ​ធុន​ធំ​មួយ​គ្រឿង​ទៀត​មក​ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា​ ទើប​អ្នកបើកប​រថយន្ដ​កូរ៉េ​បាន​ងាក​ចង្កូត​ចូល​មក​ផ្លូវ​អាទិភាព​ វិញ​ ក៏​កៀរ​គ្នា​ជាមួយ​រថយន្ដ​វិ​ហ្គោ​ បណ្ដាល​ឲ្យ​រថយន្ដ​ទាំង​២​ក្រឡាប់​តែ​ម្ដង​។​

​ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​បាន​ចុះ​វាស់វែង​ និង​ស្ទូច​យក​រថយន្ត​យក​ទៅ​រក្សា​ទុក​ដើម្បី​ដោះស្រាយ​តាម​ផ្លូវច្បាប់​៕​

...

ដោយ៖ វិបុល

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print