ភ្នំពេញ៖ តារាសម្ដែង និងបង្ហាញម៉ូដ ឈ្មោះ សូដានីតា បានលេបថ្នាំសម្លាប់ខ្លួន ដោយសារខឹងប្តី ប៉ុន្តែត្រូវសង្គ្រោះបន្ទាន់តាមរយៈការលាងសម្អាតក្រពះ។ នេះបើតាមការអោយដឹងពីក្រុមគ្រូពេទ្យផ្នែកសង្គ្រោះបន្ទាន់ប្រចាំពេទ្យព្រះកុសមៈ ហៅពេទ្យព្រះសង្ឃ។
លោកគ្រូពេទ្យម្នាក់ដែលជួយលាងក្រពះនាង សូដានីតា បានមានប្រសាសន៍ប្រាប់អោយអ្នកសារព័ត៍មានដឹងថា៖ តារាសម្តែងរូបនេះត្រូវបានបុរសម្នាក់ដឹកមកដល់មន្ទីរពេទ្យក្នុងរង្វង់ម៉ោង៣រសៀល ថ្ងៃទី១០ ខែកុម្ភៈនេះ ដើម្បីជួយសង្គ្រោះបន្ទាន់។
លោកគ្រូពេទ្យបន្ថែមថា សាច់ញាតិ និងមិត្តភក្តិ ដែលបានមកមើលនាង បាននិយាយប្រាប់ក្រុមគ្រូពេទ្យថា នាងបានលេបថ្នាំសម្លាប់ខ្លួនក្នុងរង្វង់ម៉ោង១១ ឬ១២ថ្ងៃត្រង់ ដោយសារខឹងប្តី ក្នុងករណីរស់នៅមិនចុះសម្រុងគ្នាក្នុងគ្រួសារ ប៉ុន្តែត្រូវបានដឹកមកដល់មន្ទីរពេទ្យទាន់ពេលវេលា ទើបអាចសង្គ្រោះជីវិតបាន។
ទោះជាមានករណីនេះហើយ ស្រីស្អាត តារាសម្តែង សូដានីតា សម្រេចចិត្តលេបថ្នាំសម្លាប់ខ្លួនព្រោះខឹងប្តី ប៉ុន្តែពុំទាន់មានទម្លាយអោយដឹងពីមូលហេតុនៅឡើយទេ។ សូមតាមដានលម្អិតពីគេហទំព័រ«នគរដ្រេហ្គន»បន្តទៀត៕
ដោយ៖ សិលា