ស្លាប់​៧១នាក់ក្នុងគ្រោះថ្នាក់ធ្លាក់ហោះនៅរុស្ស៊ី

ចែករំលែក៖

ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានឲ្យដឹងថា ៖យន្តហោះដឹកអ្នកដំណើរ​៧១នាក់បានធ្លាក់ ពេលចាប់ផ្តើមហោះហើរ​ចេញពីអាកាសយានដ្ឋាននៅក្នុងទីក្រុងមូស្កូប្រទេសរុស្ស៊ី។

សារព័ត៌មាន​ RT ​និងបណ្តាញព័ត៌មានក្នុងស្រុកបានដកស្រង់ព័ត៌មានពី​ មន្ត្រីសន្តិសុខ​អាកាសចរណ៍បានឲ្យដឹងថា ៖ យន្តហោះដឹកអ្នកដំណើរធុនតូច​ Antonov An 148 របស់ក្រុមហ៊ុន អាកាសចរណ៍ Saratov Airlines ​ដឹកអ្នកដំណើរ ៦៥នាក់និងក្រុមពហុនិកា​៦នាក់ បានបាត់ទំនាក់ទំនង​ក្រោយចាកចេញពីអាកាសយានដ្ឋាន Domodedovo ក្នុងទីក្រុងមូស្កូ​។

សារព័ត៌មាន​ Interfax ​បានផ្សាយថា​«យន្តហោះបានដាំក្បាលបុក ដីនៅជិតភូមិ Argunov ​ជាយក្រុងមូស្កូ ។ ក្រុមពហុនិកានិងអ្នកដំណើរគ្មានឧកាសនៅរស់នោះឡើយ»។ ក្រសួងគ្រប់គ្រងគ្រោះអាសន្ន រុស្ស៊ីបានឲ្យដឹងថា នៅពេលនេះ ស្ថាប័នពាក់ព័ន្ធ​កំពុងតែ បញ្ចាក់ពី ការធ្លាក់យន្តហោះខាងលើ។

យន្តហោះដឹកអ្នកដំណើរជួបគ្រោះថ្នាក់ខាងលើ​គឺហោះហើរចេញពី អាកាសយានដ្ឋាន​ Domodedovo ​ក្នុងទីក្រុងមូស្កូ ឆ្ពោះទៅកាន់​ទីក្រុង Orsk ​ស្ថិតនៅជាយក្រុង ជាប់ព្រំដែន រុស្ស៊ី និង កាហ្សាស្ថាន។

នៅពេលនេះក្រុមអ្នកជំនាញកំពុងតែស្រាវជ្រាវ បញ្ចាក់ពីមូលហេតុបណ្តាលើឲ្យមានគ្រោះថ្នាក់ខាងលើកើតឡើង ។ ព័ត៌មានលម្អិតស្តីពីគ្រោះថ្នាក់ខាងលើ​មិនទាន់បានប្រកាសឲ្យដឹងនៅឡើយ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print