ស្រុតអាគារនៅចិន ស្លាប់និងរបួសជាង​៤០នាក់

ចែករំលែក៖

ប្រព័ន្ធផ្សព្វផ្សាយចិនបានផ្សាយថា​អាគារកម្ពស់ពីរជាន់នៅខែហៃណាន ដែលបានសាងសង់ឡើងក្នុងអំឡុងទសវត្សទី​៩០​បានបាក់ស្រុត បណ្តាលឲ្យមនុស្ស​១៧នាក់ស្លាប់និង​២៣នាក់រងរបួស ក្នុងនោះមានមនុស្ស​៩នាក់ស្ថិតនៅក្នុងសភាពគ្រោះថ្នាក់។

មន្ត្រីក្នុងស្រុក​Wuyang បានឲ្យដឹងថា ហេតុការបាក់ស្រុតខាងលើបណ្តាលឲ្យមានមនុស្សជាច្រើនជាប់គាំងនៅខាងក្នុង​។ក្រុមជួយសង្គ្រោះបានជួយមនុស្ស​៤០នាក់ចេញពីគំនរបាក់បែក។ មូលហេតុបណ្តាលឲ្យមានការបាក់ស្រុតខាងលើកើតឡើងកំពុងតែបើកការស្រាវជ្រាវ។

អាគារខាងលើបានសាងសង់ឡើងតាំងពីឆ្នាំ​១៩៩០ ក៏ស្រាប់តែដួលរលំពេលកម្មករកំពុងតែជួសជុល ។កម្មករម្នាក់បានប្រាប់បណ្តាញព័ត៌មាន​CCTV ថា ហេតុការបាក់ស្រុតកើតឡើងក្នុងពេលដែលកម្មករកំពុងតែប្រើប្រាស់ឧបករណ៍សម្រាប់រុញ ពិដានឡើងខ្ពស់ជាងនេះ៕

...

  

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print