អភិបាលខណ្ឌសែនសុខណែនាំដល់ម្ចាស់រថយន្តតាក់ស៊ីឈប់ចាប់ម៉ូយអនាធិបតេយ្យ នៅលើមហាសហព័ន្ធរ៉ុស្ស៊ី

ចែករំលែក៖

ភ្នំពេញ ៖ អភិបាលខណ្ឌសែនសុខ លោក ម៉ូវ ម៉ានិត បានអញ្ជើញម្ចាស់រថយន្ត តាក់ស៊ី ចំនួន៩នាក់ទៀតដែលឈប់ចតចាប់ម៉ូយយ៉ាងអនាធិបតេយ្យនៅលើមហាវិថី សហព័ន្ធរ៉ុស្ស៊ី បង្កភាពបាត់បង់សណ្តាប់ធ្នាប់ សាធារណះ ។

លោកអភិបាលខណ្ឌសែនសុខ ប្រាប់អោយដឹងថា អ្វីដែលនាំឲ្យរដ្ឋបាលខណ្ឌចុះចាប់រថយន្តទាំងនេះមូលហេតុដោយសារពួកគាត់ឈប់ចតចាប់ម៉ូយរញ៉េរញ៉ាយនៅលើមហាវិថី សហព័ន្ធរ៉ុស្ស៊ី បង្កភាពបាត់បង់សណ្តាប់ធ្នាប់ សាធារណះ ។ហើយអាជ្ញាធរខណ្ឌឃាត់ទុក រយះពេល ៣ថ្ងៃ ទើបហៅម្ចាស់មកធ្វើការណែនាំអបរំឲ្យត្រឡប់ទៅវិញដោយមិនមានការផាកពិន័យអ្វីឡើយ។
ពិធីនេះធ្វើឡើងកាលពីថ្ងៃ អង្គារ ១៣ រោច ខែ មាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១៨ វេម៉ោង១២និង៣០នាទីព្រឹកនៅក្នុងសាលប្រជុំសាលាខណ្ឌសែនសុខតែម្តង។

មន្ត្រីខណ្ឌសែនសុខប្រាប់ បន្តអោយដឹងថា ការចាប់ឃាត់រថយន្តតាក់ស៊ី ដែលបង្កភាព អនាធិបតេយ្យ បណ្តាលអោយមានការកកស្ទះចរាចរណ៌ និងបាត់សណ្តាប់ធ្នាប់ របៀបរៀបរយនៅលើមហាវិថីសហព័ន្ធរុស្សុី ស្ថិតក្នុងសង្កាត់ទឹកថ្លា និងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

រថយន្តទាំងអស់ ត្រូវបាននាំយកទៅរក្សា ទុកនៅក្នុងបរិវេណសាលាខណ្ឌសែនសុខ និងធ្វើកំណត់ហេតុណែនាំ ដល់ម្ចាស់រថយន្ត ឬ អ្នកបើកបរ អោយបញ្ឈប់ការឈប់ចាប់ភ្ញៀវនៅលើមហាវិថីសហព័ន្ធរុស្សុី ដែលជាមហាវិថីដ៍សំខាន់ សម្រាប់គណៈប្រតិភូជាតិ និងអន្តរជាតិធ្វើដំណើរឆ្លងកាត់រាល់ថ្ងៃ ។ ដោយឡែករថយន្តទាំង ៩គ្រឿងនេះ ត្រូវបានឃាត់ទុករយះពេល ៣ថ្ងៃ ទើបធ្វើកិច្ចសន្យា អប់រំ រួចអនុញ្ញាតិអោយត្រឡប់ ទៅវិញ ដោយមិនមានការបង់ផាក ពិន័យអ្វីនោះឡើយ ។ ប៉ុន្តែការ ឃាត់ទុកយះពេល ៣ថ្ងៃ នេះ ហើយអនុញ្ញាតអោយត្រឡប់ទៅវិញនោះ គឺចំពោះតែរថយន្តតាក់ស៊ីណា ដែលមិនដែលមានកិច្ចសន្យាប៉ុណ្ណោះ ដោយឡែកសម្រាប់រថយន្តតាក់ស៊ីណា ដែលធ្លាប់មានកិច្ចសន្យា ត្រូវអនុវត្តន៍តាមវិធានការរដ្ឋបាលបន្តទៀត ដោយឃាត់ទុករថយន្តនៅសាលាខណ្ឌដដែល ។

លោកអភិបាលខណ្ឌបន្តថា ក្នុងរយះពេល២ខែនេះគឺចាប់ពីខែមករា ដល់ខែកុម្ភៈឆ្នាំ២០១៨នេះអាជ្ញាធរខណ្ឌបានធ្វើការចាប់ឃាត់រថយន្តតាក់សុីឈប់ចាប់ម៉ូយនៅលើមហាវិថីសហព័ន្ធរុស្សុី បានចំនួន៦១គ្រឿងហើបានធ្វើកិច្ចសន្យានិងអប់រំឲ្យទៅត្រឡប់ទៅវិញចំនួន៤លើកហើយគិតមកដល់ពេលនេះ។

លោកទូច លីហេង អ្នកបើករថយន្តតាក់សុីដែលអាជ្ញាធរខណ្ឌចាប់រថយន្តយកមករក្សាទុកចំនួន៣ថ្ងៃបានឲ្យដឹងថា លោកមានត្រេកអយ៉ាងខ្លាំងដែលអាជ្ញាធរខណ្ឌជាពិសេសលោកអភិបាលតែម្តងដែលផ្តល់រថយន្តឲ្យរូបគាត់វិញក៍ដូចជាអ្នកផ្សេងទៀត។ហើយលោកបានដឹងពីកំហុសរបស់ខ្លួនដែលបើករថយន្តឈប់ចាប់ម៉ូយអនាធិបតេយ្យ បណ្តាលអោយមានការកកស្ទះចរាចរណ៌ និងបាត់សណ្តាប់ធ្នាប់ របៀបរៀបរយនៅលើមហាវិថីសហព័ន្ធរុស្សុីកន្លងមក លោកសន្យាថាចាប់ពីពេលនេះតទៅគាត់ឈប់ចតរថយន្តចាប់ម៉ូយនៅលើផ្លូវនេះទៀតហើយៗគាត់និងប្រាប់អ្នករត់តាក់សុីផ្សេងទៀតកុំឲ្យឈប់ចាប់ម៉ូយនៅលើផ្លូវនេះទៀអី។

ជាមួយគ្នានេះ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ ក៍បានអំពាវនាវដល់ប្រជាពលរដ្ឋអ្នករត់តាក់សុីទាំងអស់ សូមចូលបេនអោយបានត្រឹមត្រូវ ចៀសវាងការ ឈប់ការចាប់ដាក់ម៉ូយតាមមហាវិថីនានា ដែលអាជ្ញាធរបាន ហាមឃាត់ ជាពិសេសនៅលើមហា សហព័ន្ធរុស្សុីនេះផ្ទាល់តែម្តង ដោយសារតែមហាវិថីមួយនេះ គឺមាន គណៈប្រតិភូជាតិ និងអន្តរជាតិធ្វើដំណើរឆ្លងកាត់ជារៀងរាល់ថ្ងៃ ៕  តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print