ខេត្តឧត្តរមានជ័យ ៖ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នៅនិងស្នាក់ការរបស់ក្រុមហ៊ុនទំរីងរ៉ាប់បើ មានការផ្ទុះអាវុធចំនួន២គ្រាប់ ពីសំណាក់យោធាមួយក្រុម ដែលបានទៅបោះទីតាំងគំរាមយកដីពីក្រុមហ៊ុនទំរីងរ៉ាប់ប៊ើរ ដែលគេស្គាល់ថាជាកូនចៅរបស់លោក សុខារិទ្ធ ស្ថិតនៅក្នុងទីតាំងដីក្រុមហ៊ុនក្នុងភូមិអូតាម៉េង ឃុំ-ស្រុកអន្លង់វែងខេត្តមានជ័យ ។
តំណាងក្រុមហ៊ុនបានអោយដឹងថា ក្រោយពីមានការបាញបោះនិងមានករណីគុំរាមកំហែងនិងបង្ករហឹង្សា មកលើបុគ្គលឹកក្រុមហ៊ុន ខាងភាគីក្រុមហ៊ុនបានទៅប្ដឹងអោយសមត្ថកិច្ចនគបាលស្រុកអន្លង់វែងដែ តែមិនបានរកភាពយុត្តិជូនពួកគាត់ទេ។
តំណាងក្រុមហ៊ុនបានបន្តរអោ យដឹងថានៅថ្ងៃទី៩ ខែកម្ភៈកន្លងទៅថ្មីៗនេះក្រុមយោធាអង្គរក្សចំនួន៥នាក់ដឹកនាំដោយលោកសុខារិទ្ធ ប្រដាប់ដោយអាវុធម៉ាកអាការគ្រប់ដៃ បានគុំរាមឃាត់ខ្លួនបុគ្គលឹក ក្រុមហ៊ុននិងបោកកាមមេរាចោល ហើយកងកំលាំយោធាបានធ្វើការរារាំងមិនខាងក្រុមហ៊ុនបង្ករបង្កលផលនៅលើដីសម្ទានរបស់ខ្លួនដែលប្រមុខរាជរដ្ឋាភិបាលបានផ្ដល់ជូន។
លោកបញ្ចាក់ថាចាប់តាំងពីឆ្នាំ២០១១ដែលខាងក្រុមបានទទួលសិទ្ធវិនិយោគ និងធ្វើការឈុសឆាយ រហូតដល់ពេលច្បាប់សូន្យមួយ ករមិនឃើញខាងយោធាចេញមុខតរវ៉ា ទើបតែចេញមុខមកតរវ៉ាថាដីរបស់ខ្លួននៅថ្ងៃទី9គុម្ភះឆ្នាំ2018នេះ ហើយកងកំលាំងប្រដាប់អាវុធមកគុំរាមយកដីក្រុមហ៊ុនតែម្ដង។
លោកសុខារិទ្ធដែលជាប្រធានក្រុមយោធាអង្គរក្សបាញ់បោះអនាធិបតេយ្យបានអោយដឹងថា មានកូនចៅបាញ់បោះ មែនដោយស្ដារកាណុងកាំភ្លើងព្រោះកាំភ្លើងសុទ្ធតែថ្មីៗ ហើយកងកំលាំងដែលដេកយាមនៅទីនោះសុទ្ធមានបទបញ្ជាសុទ្ធតែនាយឧត្តមសេនីយ៍ទៀតផង ព្រោះដីនៅទីនោះសុទ្ធសឹងដីរបស់មេនាយឧត្តមសេនីយ៍ទាំងអស់ តែលោកមិនបានបញ្ចាក់ឈ្មោះពីលោកឧត្តមសេនីយ៍ណាម្នាក់នោះឡើយ ៕ ប៉ែន នួន