នគរបាលក្រសួងមហាផ្ទៃដេញឃាត់រថយន្តតាក់សុីផ្ទុះអាវុធ២គ្រាប់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលមន្ទីរក្រសួងមហាផ្ទៃបានធ្វើការ ប្រដេញតាមចាប់រថយន្តតាក់សុីក្រហមនិងមានការផ្ទះអាវុធចំនួន២គ្រាប់ទៀតផង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង២០នាទីរំលងអាធ្រាតឈានចូល ថ្ងៃទី១៤ ខែគុម្ភះ ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ៣៦០ កែងនិងផ្លូវព្រះមុន្នីវង្ស ស្ថិតក្នុងសង្កាត់បឹកកេងកងទី២ ខណ្ឌចំកាមន រាជធានីភ្នំពេញ។
តាមសាក្សីដែលឃើញហេតុការណ៍បានអោយដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកហាយឡែនឌ័រ មួយគ្រឿងបានធ្វើការប្រដេញរថយន្តម៉ាកព្រូស ពាក់ស្លាកលេខភ្នំពេញ2AB 3596 ដែលជាប្រភេទរថយន្តតាក់សុីក្រហម តាំងពីម្តុំផ្សារដេប៉ូមកម្លះ តែរថយន្តតាក់សុីព្យាយាមបើកគេចខ្លួនជាច្រើនផ្លូវរហូតមកដល់ចំណុចផ្លូវលេខ៣៦០កែងនិងផ្លូវព្រះមុន្នីវង្ស ទើបខាងរថយន្ត ហាយឡែនឌ័រដកកាំភ្លើងម៉ាកAKបាញ់ចំនួន២គ្រាប់ធ្វើអោយរថយន្តតាក់សុីភ័យនិងគៀរអោយឈប់ចាប់បានមនុស្ស២នាក់វៃខ្នោះដាក់ចូលរថយន្តទៅបាត់។
បើតាមការបញ្ជាក់ពីសមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា រថយន្តហាយឡែនឌ័រគឺជាក្រុមកម្លាំងនគរបាលក្រសួងមហាផ្ទៃដែលធ្វើការតាមដានកំណត់មុខសញ្ញាជាយូមកហើយពាក់ព័ន្ធនិងការជួញដូរគ្រឿងញៀន។
ទោះជាយ៉ាងណាយើងមិនអាចបញ្ជាក់ពីសមត្ថកិច្ចអោយច្បាស់ពីមូលហេតុការចុះបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យខាងលើអោយច្បាស់នៅឡើយទេ។
ក្រោយកើតហេតុជនសង្ស័យទាំង២នាក់រួមទាំងរថយន្តតាក់សុីត្រូវបានសត្ថកិច្ចបញ្ជូនទៅការិយាល័យក្រសួងមហាផ្ទៃដើម្បីធ្វើការសាកសួបន្ត៕ដោយ៖​ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print