វាយប្រហារ​នៅ​សណ្ឋាគារ​ក្នុង​ក្រុង​ស៊ូ​ម៉ា​លី​ស្លាប់​១៥​នាក់​

ចែករំលែក៖

​ប្រភព​ព័ត៌មាន​ប៊ី​ប៊ី​ស៊ី​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ថា​ ក្រុម​ឧទ្ទាម​អិ​ស្លា​ម​ជ្រុលនិយម​ Al-Shabab​ បាន​វាយប្រហារ​ទៅ​លើ​សណ្ឋាគារ​មួយ​ស្ថិត​នៅ​ក្នុង​រដ្ឋធានី​ Mogadishu​ របស់​ស៊ូ​ម៉ា​លី​ បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​យ៉ាងតិច​១៥​នាក់​ ។​

bsd

​ប៉ូលិស​ក្នុង​តំបន់​បាន​បញ្ជាក់​ថា​ ក្រុម​ខ្មាន់កាំភ្លើង​បាន​ប្រើប្រាស់​រថយន្ត​២​គ្រឿង​ដើម្បី​បំផ្ទុះ​គ្រាប់បែក​នៅ​ផ្លូវ​ចូល​ទៅ​កាន់​សណ្ឋាគារ​ Sahafi​ នៅ​មុន​ពេល​វាយប្រហារ​ចូល​ទៅ​កាន់​ទីនោះ​ ។​ ជន​រង​គ្រោះ​រួម​មាន​សមាជិក​រដ្ឋសភា​ និង​មេទ័ព​ដែល​ដឹកនាំ​ការ​វាយប្រហារ​កាលពី​ឆ្នាំ​២០១១​បណ្តេញ​ក្រុម​ al-Shabab​ ចេញពី​តំបន់​ Mogadishu​ នោះ​ផង​ដែរ​ ។​

​កងទ័ព​សហភាព​អាហ្វ្រិក​ និង​កងកម្លាំង​រដ្ឋាភិបាល​បាន​ប្រកាស​ថា​ ពួក​គេ​បាន​គ្រប់គ្រង​ស្ថាន​ការ​ទាំងស្រុង​ក្រោយ​ការ​ប្រយុទ្ធ​ជាមួយ​ក្រុម​ខ្មាន់កាំភ្លើង​ ។​ សណ្ឋាគារ​ដែល​រង​ការ​បាញ់ប្រហារ​នេះ​មាន​ភាព​ល្បីល្បាញ់​ ហើយ​សមាជិក​សភា​ប្រទេស​នេះ​តែងតែ​ទៅ​កាន់​ទីនោះ​ ។​

​នៅ​លើ​គេហទំព័រ​របស់​ក្រុម​សមាសភាព​ al-Shabab​ បាន​សរសេរ​ថា​ ពួក​គេ​ជា​អ្នក​ទទួលខុស​ត្រូវការ​វាយប្រហារ​សណ្ឋាគារ​ខាងលើ​នេះ​ ដោយ​អះអាង​ថា​ ជា​ការ​វាយប្រហារ​ធ្វើ​ឡើង​នៅ​វេលា​ព្រឹក​ព្រលឹម​ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ដល់​អាយុជីវិត​ចំពោះ​ជន​ស៊ី​វិល​ ។​

​ម្ចាស់​សណ្ឋាគារ​ និង​មេទ័ព​មួយ​រូប​ឈ្មោះ​ Abdikarim​ Dhagabadan​ ដែល​ជា​អ្នកដឹកនាំ​ប្រតិបត្តិការ​ប្រឆាំង​ក្រុម​ al-Shabab​ កាលពី​ឆ្នាំ​២០១១​នោះ​ស្ថិត​នៅ​ក្នុង​ចំណោម​ជន​រង​គ្រោះ​ដែល​បាត់​បង់ជីវិត​ផង​ដែរ​ ។​

​ការ​វាយប្រហារ​ទៅ​លើ​សណ្ឋាគារ​ខាងលើ​នេះ​កើត​មាន​មួយ​ថ្ងៃ​ បន្ទាប់​ពី​ការ​វាយប្រហារ​យ៉ាង​បង្ហូរឈាម​រវាង​ក្រុម​សកម្មប្រយុទ្ធ​ជី​ហា​ដ​ នឹង​កងកម្លាំង​សហភាព​អាហ្វ្រិក​(AU)​ ស្ថិត​នៅ​ក្នុង​តំបន់​ Bakool​ ជិត​ព្រំដែន​ប្រទេស​ Ethiopia​ ។​

​កងទ័ព​សហភាព​អាហ្វ្រិក​បាន​ធ្វើ​ប្រតិបត្តិការ​ជួយ​ដល់​កងទ័ព​រដ្ឋាភិបាល​ស៊ូ​ម៉ា​លី​ដើម្បី​កម្ចាត់​ក្រុម​ឧទ្ទាម​ al-Shabab​ ។​ សន្តិសុខ​នៅ​ក្នុង​ប្រទេស​នេះ​បាន​ល្អ​ប្រសើរ​ ។​ ប៉ុន្តែ​ក្រុម​ខ្មាន់កាំភ្លើង​ដែល​មាន​ទំនាក់ទំនង​ជាមួយ​ក្រុម​ភេរវកម្ម​អាល់​កៃ​ដា​ តែងតែ​បើក​ការ​វាយឆ្មក់​ជា​ទៀត​ទាត់​ទៅ​លើ​ទីតាំង​ Mogadishu​ នេះ​ ។​

​ក្រុម​ឧទ្ទាម​ក៏​វាយប្រហារ​គោលដៅ​ទៅ​លើ​ប្រទេស​ជិតខាង​ស៊ូ​ម៉ា​លី​នោះ​ផង​ដែរ​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងតិច​១៥០​នាក់​បាត់បង់​ជីវិត​ គឺ​ការ​វាយប្រហារ​ទៅ​លើ​សាកលវិទ្យាល័យ​ Garissa​ របស់​កេ​ន​យ៉ា​ក្នុង​ខែមេសា​ ឆ្នាំ​២០១៥​ ៕​

asds

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print