ខឹង​ក្មួយ​ប្រុស​ស្រែកច្រៀង​ ទាញ​កាំបិត​ផ្គាក់​កាប់​ប្រហារ​ស្លាប់​មួយ​រំពេច​

ចែករំលែក៖

​ខេត្តកណ្តាល៖​ បុរស​ម្នាក់​ខឹងសម្បា​ទៅ​លើ​ក្មួយ​ប្រុស​ស្រែកច្រៀង​ពេល​ខ្លួន​កំពុង​អង្គុយ​ហូប​បាយ​ក្រោមផ្ទះ​ ក៏​ស្ទុះ​ចូល​ទៅ​វាយ​ជា​ច្រើន​ដៃ​បន្ទាប់​មក​ជន​រង​គ្រោះ​បានរ​ត់ទៅ​ឲ្យ​លោកតា​ជួយ​អន្តរាគមន៍​ ក៏​ត្រូវ​ជនសង្ស័យ​កាប់​ចំនួន​៣​កាំបិត​ផ្គាក់​បន្ថែម​ទៀត​ បណ្តាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អ​ណោ​ច​អ​ធ័​ម​ ។​ ក្រោយ​ពី​មាន​ហេតុការណ៍​កើតឡើង​ជន​ដៃដល់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ភ្នំ​បាត​ឃាត់ខ្លួន​ បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ​ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​ ។​

20151101191837

​ករណី​មនុស្សឃាត​ដោយ​ចេតនា​នេះ​បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​១១​ និង​៣០​នាទី​ ថ្ងៃ​ទី​០១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ស្ថិត​ក្នុងភូមិ​ថ្លុក​ត្របែក​ ឃុំ​ភ្នំ​បាត​ ស្រុក​ពញាឮ​ ។​

​អធិការ​នគរបាល​ស្រុក​ពញាឮ​លោក​វ​សេនីយ៍​ទោ​ ដួង​ តេ​ង​ បាន​ឲ្យ​ដឹង​ថា​ ជន​ដៃដល់​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​នោះ​ឈ្មោះ​ ប៉ិច​ ពន​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ មាន​ទីលំនៅ​ក្នុងភូមិ​ថ្លុក​ត្របែក​ ឃុំ​ភ្នំ​បាត​ ស្រុក​ពញាឮ​ ។​ ចំណែកឯ​ជន​រង​គ្រោះ​ឈ្មោះ​ ប៉ុន​ ពេជ្រ​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ ។​ ជន​រង​គ្រោះ​ត្រូវ​ជន​ដៃដល់​ជា​ឪពុកមា​កាប់​ត្រូវ​ចំនួន​៣​កាំបិត​ផ្គាក់​ បណ្តាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​ភ្លាមៗ​នៅ​និង​កន្លែង​កើតហេតុ​ ។​

​ លោក​វ​សេនីយ៍​ទោ​ ដួង​ តេ​ង​ បាន​បន្ត​ថា​ នៅ​មុន​ពេល​កើតហេតុ​ជន​ដៃដល់​បាន​នៅ​អង្គុយ​ហូប​បាយ​លើ​គ្រែ​ក្រោមផ្ទះ​របស់​ខ្លួន​ គ្រានោះ​ជន​រង​គ្រោះជា​ក្មួយ​ប្រុស​បាន​ដើរ​ស្រែកច្រៀង​នៅ​ក្បែរ​ជន​ដៃដល់​ ។​ ពេល​នោះ​ជន​ដៃដល់​បាន​ស្រែកសួរ​ទៅ​ជន​រង​គ្រោះ​ថា​ “​ហ្អែ​ង​ស្រែកច្រៀង​និង​មាន​ន័យ​ថា​ម៉េច​ ហើយ​ហ្អែ​ង​ចង់​ម៉េច​ ?”​ ។​ ឮ​ដូច្នេះ​ជន​រង​គ្រោះ​បាន​ឆ្លើយ​តប​វិញ​ថា​ “​អត់​ចង់​ម៉េច​ទេ​ ពូ​ឯង​ហូប​បាយ​ដឹង​តែ​ហូប​ទៅ​ ខ្ញុំ​ច្រៀង​តែ​ខ្ញុំ​ទេ​ ”​ ។​ បន្ទាប់​មក​ជន​ដៃដល់​ក៏​បាន​ស្ទុះ​ចូល​ទៅ​វាយ​ជន​រង​គ្រោះ​៣​ទៅ​៤​ដៃ​ បណ្តាល​ឲ្យ​ដេក​ដួល​សន្លប់​ទៅ​លើ​ដី​ រួច​ក៏​ឡើង​ទៅ​ហូប​បាយ​បន្ត​នៅ​លើ​ក្រែ​ក្បែរ​ជន​រង​គ្រោះ​ដេក​សន្លប់​ ។​

​លោក​អធិការ​បន្ត​ទៀត​ថា​ មួយសន្ទុះ​ក្រោយមក​ជន​រង​គ្រោះ​ក៏​បាន​ក្រោក​ពីលើ​ដី​សួរ​ទៅ​ជនសង្ស័យ​ជា​ឪពុកមា​ថា​ “​ខ្ញុំ​ធ្វើ​អី​ខុស​បានជា​ពូ​ឯង​វាយ​ខ្ញុំ​”​ ។​ ពេល​នោះ​ជនសង្ស័យ​មិន​បាន​និយាយ​អ្វី​ទេ​ ពោល​គឺ​បាន​ស្ទុះ​ចូល​ទៅ​រក​វាយ​ជន​រង​គ្រោះ​បន្ត​ទៀត​ ខណៈនោះ​ជន​រង​គ្រោះ​បានរ​ត់ទៅ​ឲ្យ​ជីតា​ឈ្មោះ​ប៉ាត់​ ប៉ុន​ ជួយ​ គ្រា​ដែល​ជីតា​កំពុង​បិត​ឬ​ស្សី​ធ្វើ​ឈ្នាង​លក់​ ។​ ក្រោយមក​ជន​ដៃដល់​បាន​ឆក់​យក​កាំបិត​ផ្គាក់​នៅ​ក្បែរ​នោះ​កាប់​ប្រហារ​ ទៅ​លើ​ជន​រង​គ្រោះ​ចំនួន​៣​កាំបិត​ត្រូវ​ចំ​ដៃ​និង​ខ្នង​ រង​របួស​យ៉ាងធ្ងន់ធ្ងរ​រហូត​ស្លាប់​បាត់បង់​ជីវិត​នៅ​និង​កន្លែង​កើត​ហេតុតែ​ម្តង​ ។​

​លោក​ ដួង​ តេ​ង​ បាន​បញ្ជាក់​ថា​ ក្រោយ​ពី​មាន​ហេតុការណ៍​កើតឡើង​ជន​ដៃដល់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ភ្នំ​បាត​ឃាត់ខ្លួន​ បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​កាន់​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​នៅ​ព្រឹក​ថ្ងៃ​ទី​០២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ៕​

20151101180647201511011806462015110118064420151101180649

...

ដោយ៖ ស្អាង​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print