ក្រុម​រដ្ឋ​អិ​ស្លា​ម​ដណ្តើម​បាន​គ្រប់គ្រង​ទីក្រុង​ Maheen​ ពី​កងកម្លាំង​ទាហាន​ស៊ី​រី​

ចែករំលែក៖

​ក្រុម​រដ្ឋ​អិ​ស្លា​ម​ (IS)​ ត្រូវ​គេ​រាយការណ៍​ថា​បាន​ធ្វើ​សកម្មភាព​វាយប្រហារ​ដណ្តើម​គ្រប់គ្រង​បាន​ទីក្រុង​ Maheen​ ស្ថិត​នៅ​ក្នុង​ខេត្ត​ Homs​ ពី​កងកម្លាំង​ទាហាន​ស៊ី​រី​ ។​ សេចក្តីរាយការណ៍​នេះ​ត្រូវ​គេ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥ ​។​

sew

​ក្រុម​សង្កេតការណ៍​សិទ្ធិ​មនុស្ស​ស៊ី​រី​មាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស​បាន​បញ្ជាក់​ថា​ ក្រុម​រដ្ឋ​អិ​ស្លា​ម​បាន​បើក​ការ​ប្រយុទ្ធ​ប្តូរ​ស្លាប់​រស់​ ដោយ​ការ​បំផ្ទុះ​រថយន្ត​អត្តឃាត​២​គ្រឿង​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​៣១​ ខែតុលា​ ឆ្នាំ​២០១៥​។​ បន្ទាប់​មក​ការ​ប៉ះទង្គិច​គ្នា​ក៏​បាន​កើតឡើង​ជាមួយ​កងកម្លាំង​រដ្ឋាភិបាល​ដែល​ស្ថិត​នៅ​ជិត​ទីក្រុង​ Sadad​ សម្បូរ​ដោយ​អ្នក​កាន់សាសនា​គ្រឹ​ស្ទ​រស់នៅ​នោះ​ ។​

​សកម្មភាព​ដណ្តើម​បាន​គ្រប់គ្រង​របស់​ក្រុម​រដ្ឋ​អិ​ស្លា​ម​នេះ​កើតឡើង​ ខណៈ​ដែល​យុទ្ធនាការ​តាម​ដែនអាកាស​ក្នុង​ទឹកដី​ស៊ី​រី​របស់​កងកម្លាំង​ទាហាន​រុ​ស្ស៊ី​ និង​កម្លាំង​សម្ពន្ធមិត្ត​ដឹកនាំ​ដោយ​អា​មេ​រិ​ក​ ។​ ក្រុម​រដ្ឋ​អិ​ស្លា​ម​បាន​ពង្រីក​ទឹកដី​កាន់កាប់​របស់​ខ្លួន​បាន​យ៉ាង​ប៉ិន​ប្រសប់​ និង​ងាយស្រួល​ជាទី​បំផុត​ស្ថិត​នៅ​ភាគ​ខាងជើង​ និង​ភាគ​ខាងកើត​ឆ្ពោះទៅ​កាន់​ទីប្រជុំជន​ Homs​ ភាគ​កណ្តាល​ប្រទេស​ស៊ី​រី​នោះ​ ក្នុង​អំឡុង​ខែ​ថ្មីៗ​នេះ​ ។​

​កាលពី​ខែឧសភា​ ឆ្នាំ​២០១៥​កន្លង​ទៅ​នេះ​ ក្រុម​រដ្ឋ​អិ​ស្លា​ម​បាន​ដណ្តើម​គ្រប់គ្រង​ទីក្រុង​ Tadmur​ ទីក្រុង​ដែល​មាន​ប្រាសាទបុរាណ​ Palmyra​ ដ៏​ល្បីល្បាញ​នោះ​ ហើយ​បន្តបន្ទាប់​ក្រោយមក​ទៀត​ ក្រុម​រដ្ឋ​អ៊ី​ស្លា​ម​បាន​គ្រប់គ្រង​ទីក្រុង​ al-Qaryatain​ បន្ថែម​ទៀត​នៅ​ក្នុង​ខែសីហា​ ឆ្នាំ​២០១៥​ ។​

​ការ​គ្រប់គ្រង​បាន​ទីក្រុង​ Maheen​ និង​ Sadad​ នេះ​ធ្វើ​ឲ្យ​ក្រុម​រដ្ឋ​អិ​ស្លា​ម​កាន់តែ​ខិត​ជិត​បន្ថែម​ទៀត​ ចម្ងាយ​តែ​២០​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​មហាវិថី​ដែល​ត​ភ្ជាប់​ពី​រដ្ឋ​ធាន​ទី​ដា​ម៉ា​កាស​ ស៊ី​រី​ឆ្ពោះទៅ​កាន់​ទីក្រុង​ Homs​ និង​ទៅ​កាន់​រដ្ឋធានី​ផ្សេងៗ​ទៀត​ស្ថិត​នៅ​ភាគ​ខាងជើង​ស៊ី​រី​នោះ​ ៕

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print