លោកប៉ា​ សុ​ជាតិ​វង្ស​ ផ្ដល់​រង្វាន់​ លើកទឹកចិត្ដ​ដល់​សិស្ស​ពូកែ​ ជាប់​ចំណាត់ថ្នាក់​លេខ​១​ ដល់​លេខ​៣​ ថ្នាក់​ទី​៩​ដល់​១២​ នៅ​រាជធានី​ភ្នំពេញ​ ចំនួន​៣៣៨២​នាក់​

ចែករំលែក៖

​ភ្នំពេញ​៖​ លោកប៉ា​ សុ​ជាតិ​វង្ស​ អភិបាល​រាជធានី​ភ្នំពេញ​ បាន​បញ្ជាក់​ថា​៖​ ឆ្នាំ​សិក្សា​២០១៤-០១៥​ សិស្ស​ពូកែ​ ជាប់​ចំណាត់ថ្នាក់​លេខ​១​ ដល់​លេខ​៣​ ពី​ថ្នាក់​៩​ ដល់​ថ្នាក់​ទី​១២​ តាម​គ្រឹះស្ថាន​មធ្យមសិក្សា​ សាធារណៈ​ មាន​ចំនួន​ ៣.៣៨២​នាក់​(​យុវតី​ ២.២២១​ នាក់​)​។​ ជា​លទ្ធផល​ដែល​សិស្ស​ទទួល​បាន​ នា​ពេល​នេះ​ គឺ​សិស្សានុសិស្ស​ខ្លួនឯង​ផ្ទាល់​ ព្យាយាម​រៀនសូត្រ​ ក្នុង​នាម​ជា​កូន​ល្អ​ សិស្ស​ល្អ​ លោកគ្រូ​ អ្នកគ្រូ​ យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​បង្រៀន​នេះ​ជា​មោនភាព​របស់​ថ្នាក់ដឹកនាំ​រាជធានី​ភ្នំពេញ ​។​

IMG_6730

​លោកប៉ា​ សុ​ជាតិ​វង្ស​ បាន​បញ្ជាក់​បែប​នេះ​ក្នុង​ខណៈ​ដែល​លោក​ចូលរួម​ពិធី​ចែក​រង្វាន់​ ដល់​សិស្ស​ពូកែ​ រាជធានី​ភ្នំពេញ​សម្រាប់​ ឆ្នាំ​សិក្សា​ ២០១៤-២០១៥​ នៅ​វិទ្យាល័យ​ជា​ស៊ី​ម​ បឹង​កេងកង​ កាលពី​ព្រឹក​ថ្ងៃ​ទី​០២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ បាន​ឲ្យ​ដឹង​ថា​៖​ បេក្ខជន​ប្រឡង​ សញ្ញាបត្រ​មធ្យមសិក្សា​ ទុតិយភូមិ​ សម័យ​ប្រឡង​ ២៤​ ខែសីហា​ ២០១៥​ មាន​ចំនួន​ ៩៤៩៩​ នាក់​ (​ស្រី​ ៤៨១៣​ នាក់​)​ ដោយ​ទទួល​បាន​និទ្ទេស​ A​ ចំនួន​៨៤​នាក់​ (​ស្រី​២១​នាក់​)​ និង​និទ្ទេស​B​ ចំនួន​៣១៣​នាក់​ (​ស្រី​១៦៩​នាក់​)​ ក្នុង​ចំណោម​ទូ​ទាំង​ប្រទេស​១០៨០០​នាក់ ​។​

លោក​បន្ដ​ថា​៖​ ការ​អភិវឌ្ឍ​រាជធានី​ភ្នំពេញ​ លើ​គ្រប់​ផ្នែក​នេះ​ បាន​ធ្វើ​ឲ្យ​គ្រប់​គ្រឹះស្ថានសិក្សា​ មានការ​គ្រប់គ្រង​ល្អ​ បង្រៀន​ល្អ​ រៀន​ល្អ​ និង​មានការ​គាំទ្រ​ ពី​ប្រជាពលរដ្ឋ​ ទូ​ទាំង​រាជធានី​ភ្នំពេញ​។​ជា​លទ្ធផល​ដែល​សិស្ស​ទទួល​បាន​ នា​ពេល​នេះ​ គឺ​សិស្សានុសិស្ស​ខ្លួនឯង​ផ្ទាល់​ ព្យាយាម​រៀនសូត្រ​ ក្នុង​នាម​ជា​កូន​ល្អ​ សិស្ស​ល្អ​ មិត្ត​ល្អ​ ដោយ​មិន​យក​ពេលវេលា​ ដ៏​មាន​តម្លៃ​ ទៅ​ដើរ​លេង​ឥតប្រយោជន៍​ និង​លោកគ្រូ​ អ្នកគ្រូ​ បាន​យកចិត្តទុកដាក់​ខ្ពស់​ ក្នុង​ការ​បង្រៀន​ ក្រោម​ការ​គ្រប់គ្រង​ល្អ​ របស់​គណៈនាយក​សា​សា​នីមួយៗ​ផង​ដែរ​។​ក្នុង​ឱកាស​នេះ​លោក​បាន​ផ្ដល់​អំណោយ​លើកទឹកចិត្ដ​ ដល់​សិស្ស​ជាប់​ចំណាត់ថ្នាក់​លេខ​១​ ចំនួន​៨៤​នាក់​ម្នាក់ៗ​ ទទួល​បាន​ថវិកា​១០​ម៉ឺន​រៀល​,​កា​តាប​១,​សៀវភៅ​១០​ក្បាល់​,​អ្នក​ជាប់​ចំណាត់​ ថ្នាក់​លេខ​២​ ដល់​លេខ​៣​ចំនួន​៣១៣​នាក់​ម្នាក់ៗ​ទទួល​បាន​ថវិកា​៥​ម៉ឺន​រៀល​,​សៀវភៅ​១០​ក្បាល​និង​កា​តាប​១​ផង​ដែរ​។ ​ដោយឡែក​សិស្ស​ជាប់​ចំណាត់ថ្នាក់​លេខ​៣​ដល់​លេខ​១០​ចំនួន​២៩៨៥​នាក់​,​ទទួល​បាន​ថវិកា​២​ម៉ឺន​រៀល​,​សៀវភៅ​៥​ក្បាល​,​ប៊ិ​ច​២​ដើម​ផង​ដែរ​ ។​

​តាម​របាយការណ៍​របស់​លោកស្រី​ ហ៊ួ​ត​ យ៉ា​រី​ ប្រធាន​មន្ទីរ​អប់រំ​យុវជន​ និង​កីឡា​រាជធានី​ភ្នំពេញ​ បាន​បញ្ជាក់​ថា​៖​ ការ​ប្រឡង​សិស្ស​ពូកែ​ លើ​ឆាក​អន្តរជាតិ​ នៅ​ខែឧសភា​ ឆ្នាំ​២០១៥​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​បញ្ជូន​បេក្ខជន​ ទូ​ទាំង​ប្រទេស​ចំនួន​ ៥​នាក់​ ទៅ​ចូលរួម​ប្រឡង​ Asian​ Physics​ Olimpaid​ លើក​ទី​១៦​ ផ្នែក​រូបវិទ្យា​ ដែល​ប្រព្រឹត្ត​ទៅ​ នៅ​ទី​ក្នុង​ Hangzhou​ ប្រទេស​ចិន​ ។​ ជា​លទ្ធផល​យុវ​សិស្ស​ ឈ្មោះ​ ហេង​ សូ​វី​រ៉ូ​ ជា​សិស្ស​ថ្នាក់​ទី​១២​ នៃ​វិទ្យាល័យ​បាក់​ទូក​ រាជធានី​ភ្នំពេញ​ ទទួល​បាន​មេដាយ​សំរឹទ្ធិ​ ។​

​នៅ​ខែកក្កដា​ ឆ្នាំ​២០១៥​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​បញ្ជូន​បេក្ខជន​ ទូ​ទាំង​ប្រទេស​ចំនួន​ ៥​នាក់​ ទៅ​ចូលរួម​ប្រឡង​ អូ​ឡាំ​ព្យា​ដ​ អន្តរជាតិ​ លើក​ទី​៤៦​ ផ្នែក​រូបវិទ្យា​ ដែល​ប្រព្រឹត្ត​ទៅ​ នៅ​ទីក្រុង​ម៉ុម​បៃ​ ប្រទេស​ឥណ្ឌា​។​ ជា​លទ្ធផល​ យុវ​សិស្ស​ ឈ្មោះ​ ហេង​ សូ​វី​រ៉ូ​ ជា​សិស្ស​ថ្នាក់​ទី​១២​ នៃ​វិទ្យាល័យ​បាក់​ទូក​ រាជធានី​ភ្នំពេញ​ ទទួល​បាន​មេដាយ​សំរឹទ្ធិ​។​ នៅ​ខែកក្កដា​ ឆ្នាំ​២០១៥​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​បញ្ជូន​សិស្ស​ អនុ​វិទ្យាល័យ​ចតុមុខ​ ចំនួន​៦​នាក់​ ទៅ​ចូលរួម​ប្រឡង​ ផ្នែក​វិទ្យាសាស្ត្រ​ នៃ​កម្មវិធី​ Science​ Leadership​ Development​ Programe​ ,GNHD​ ដែល​ប្រព្រឹត្ត​ទៅ​ នៅ​ទីក្រុង​ជី​ណា​ន​ ប្រទេស​ចិន​ ជា​លទ្ធផល​ ទទួល​បាន​មេដាយមាស​២​មេដាយ​ប្រាក់​២​និង​មេដាយ​សំរឹទ្ធិ​២​ ។​

​លោកស្រី​បន្ត​ថា​ មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ បាន​ធ្វើការ​ប្រឡង​ជ្រើសរើស​ សិស្ស​ពូកែ​ផ្នែក​អក្សរសិល្ប៍​ខ្មែរ​ គណិត​វិទ្យា​ និង​រូបវិទ្យា​ ថ្នាក់​ទី​៩​ និង​ថ្នាក់​ទី​១២​ សម្រាប់​ឆ្នាំ​សិក្សា​ ២០១៤-២០១៥​ ដែល​មក​ពី​គ្រប់​គ្រឹះស្ថាន​ មធ្យមសិក្សា​សាធារណៈ​ និង​ឯកជន​ទូ​ទាំង​រាជធានី​ មាន​ចំនួន​៥៤​នាក់​ យុវតី​២១​នាក់​ និង​បាន​បញ្ជូន​សិស្ស​ពូកែ​ទាំងនេះ​ ទៅ​ចូលរួម​ប្រឡង​ជ្រើសរើស​ សិស្ស​ពូកែ​ទូ​ទាំង​ប្រទេស​ នា​ថ្ងៃ​ទី​២៤​ ខែមេសា​ ឆ្នាំ​២០១៥​ នៅ​មណ្ឌល​អនុ​វិទ្យាល័យ​ មិត្តភាព​ កម្ពុជា​ ជប៉ុន​ ដែល​បេក្ខជន​ មក​ពី​គ្រប់​ រាជធានី​ ខេត្ត​ ចំនួន​៤៨០​នាក់​។​ ជា​លទ្ធផល​ រាជធានី​ភ្នំពេញ​ ដណ្តើម​ជ័យ​លា​ភី​ បាន​១៣​នាក់​ (​យុវតី​៥​នាក់​)​ មេដាយមាស​២​ មេដាយ​ប្រាក់​២​ មេដាយ​សំរឹទ្ធ​១​ ទទួល​បាន​វិញ្ញាបនបត្រ​ សិស្ស​ពូកែ​ទូ​ទាំង​ប្រទេស​ ៨​ ។​

​របាយការណ៍​ បាន​បន្ត​ថា​៖​ នៅ​ឆ្នាំ​សិក្សា​ ២០១៤-០១៥​ កន្លង​មកនេះ​ សិស្ស​ពូកែ​ ជាប់​ចំណាត់ថ្នាក់​លេខ​១​ ដល់​លេខ​៣​ ពី​ថ្នាក់​៩​ ដល់​ថ្នាក់​ទី​១២​ តាម​គ្រឹះស្ថាន​មធ្យមសិក្សា​ សាធារណៈ​ មាន​ចំនួន​៣.៣៨២​នាក់​ (​យុវតី​២.២២១​នាក់​)​។​ ការ​អភិវឌ្ឍ​ រាជធានី​ភ្នំពេញ​ លើ​គ្រប់​ផ្នែក​នេះ​ បាន​ធ្វើ​ឲ្យ​គ្រប់​គ្រឹះស្ថានសិក្សា​ មានការ​គ្រប់គ្រង​ល្អ​ បង្រៀន​ល្អ​ រៀន​ល្អ​ និង​មានការ​គាំទ្រ​ ពី​ប្រជាពលរដ្ឋ​ ទូ​ទាំង​រាជធានី​ភ្នំពេញ​។​ជា​លទ្ធផល​ដែល​សិស្ស​ទទួល​បាន​ នា​ពេល​នេះ​ គឺ​សិស្សានុសិស្ស​ខ្លួនឯង​ផ្ទាល់​ ព្យាយាម​រៀនសូត្រ​ ក្នុង​នាម​ជា​កូន​ល្អ​ សិស្ស​ល្អ​ មិត្ត​ល្អ​ ដោយ​មិន​យក​ពេលវេលា​ ដ៏​មាន​តម្លៃ​ ទៅ​ដើរ​លេង​ឥតប្រយោជន៍​ និង​លោកគ្រូ​ អ្នកគ្រូ​ យកចិត្តទុកដាក់​ខ្ពស់​ ក្នុង​ការ​បង្រៀន​ ក្រោម​ការ​គ្រប់គ្រង​ល្អ​ របស់​គណៈនាយក​សា​សា​។​ មាតាបិតា​ អាណាព្យាបាល​ តាមដាន​ការ​សិក្សា​ និង​អប់រំ​ទូន្មាន​កូន​ជា​ប្រចាំ​ ការ​ផ្តល់​សុវត្ថិភាព​ ទាំងនេះ​ក៏​ដោយសារ​មាន​អគារសិក្សា​ សង្ហា​រឹម​ សិក្សា​ បន្ដ​ជួយ​គាំទ្រ​ផ្ដល់​ការ​លើកទឹកចិត្ដ​ ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​ សែន​ នាយក​រដ្ឋ​ផង​ដែរ​ ៕​

z23IMG_6732IMG_6712as1IMG_6726

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print