ក្រុមអ្នកសើបការ បានតាមដាននៅវ៉ាលី ដែលបញ្ជូនទៅកាន់រុស្ស៊ីតាមរយះជើងហោះហើរ ការបរទេស ។
សារព័ត៌មាន ABC កាលពីថ្ងៃទី ២៣ខែកុម្ភៈបានផ្សាយថា ក្រុមសន្តិសុខ អាហ្សង់ទីន បានចាប់ខ្លួនអតីតៈនាយករដ្ឋមន្ត្រីការបរទេស រុស្ស៊ី និង ប៉ូលិសក្នុងតំបន់ម្នាក់ ពាក់ព័ន្ធនិងការជួញដូរ កូកាអីន ទ្រង់ទ្រាយធំបំផុត មិនធ្លាប់មាន នៅស្ថានទូតរុស្ស៊ីប្រចាំនៅ អាហ្សង់ទីន។
រដ្ឋមន្ត្រីសន្តិសុខជាតិអាហ្សង់ទីន លោដPATRICIA BULLRICH បានបញ្ជាក់ថា កូកាអ៊ីន ៣៨៩គីឡូក្រាម បានទុកនៅក្នុងវាលី លាក់នៅស្ថានទូតរុស្ស៊ី ប្រចាំនៅទីក្រុង BUENOS AIRES ។ ក្រុមអ្នកឯកទេសបានប្រើប្រាស់រយៈពេល ជាង ១ឆ្នាំនៅក្នុងការស្រាវជ្រាវ លើបណ្តាញជួញដូរគ្រឿងញៀនអន្តរជាតិមួយនេះ។
ក្រុមសន្តិសុខ បានចាប់ខ្លួន ជនជាតិអាហ្សង់ទីន ដើមកំណើតរុស្ស៊ី ដែលសង្ស័យ ទទួលបន្ទុក ដឹកជញ្ជូន គ្រឿងញៀន និងប៉ូលិសម្នាក់ រងការចោទប្រកាន់ ជាអ្នកទំនាក់ទំនងជាមួយ មន្ត្រីគយ បើកផ្លូវ ក្នុងការដឹកជញ្ជូន គ្រឿងញៀន។
អតីតៈមន្ត្រីស្ថានទូត រុស្ស៊ី ឈ្មោះ Ali Abyanov ត្រូវបានចាប់ខ្លួននៅក្នុង ឃុនដូ មួយនៅទីក្រុងមូស្កូ ក្រោយចោទប្រកាន់ពីបទ ដឹកជញ្ជូនគ្រឿងញៀនមានតម្លៃរហូតល់ទៅ ៦១លានដុល្លារអាមេរិក។ នេះជាសកម្មភាពជួញដូរគ្រឿងញៀន ដែលស្មុគស្មាញបំផុត នៅអាហ្សង់ទីន ដោយជាប់ពាក់ព័ន្ធនិង ស្ថានប័នបរទេស ។
ក្រោយពេលដឹងថា នៅក្នុងវ៉ាលីរហូតដល់ ១៦ វ៉ាលី ជាគ្រឿង ញៀន មន្ត្រីបានបង្កប់មនុស្សតាមដាននឹងដាក់ប្រព័ន្ធ GPS នៅក្នុងវ៉ាលី។
ក្រោយមកវ៉ាលីទាំងនោះត្រូវបានបញ្ជូនតាមយន្តហោះការបរទេស ទៅកាន់រុស្ស៊ីកាលពីឆ្នាំ ២០១៧ ហើយជនជាប់សង្ស័យត្រូវបានចាប់ខ្លួន ពេលទៅទទួលទំនិញ។
ចំណែកអ្នកប្រមូលទិញគ្រឿងញៀនដើម្បីលក់ទៅឲ្យមន្ត្រីនៅក្នុងស្ថានទូតរុស្ស៊ី កំពុងតែត្រូវបានស្វែងរកចាប់ខ្លួនដាក់ទោស ។ នៅពេលនេះមានព័ត៌មានចចាមអារាមថា ជនជួញដូរគ្រឿងញៀននោះកំពុងតែលាក់ខ្លួននៅក្នុងប្រទេសអាល្លឺម៉ង់៕
ដោយ៖ មែវ សាធី