គណបក្សភឿថៃច្រានចោលព័ត៌មាន ថាលោកថាក់ស៊ីន ដឹកនាំពីក្រោយខ្នង

ចែករំលែក៖

ថ្នាក់ដឹកនាំគណបក្សភឿថៃ​បានចេញមុខប្រកាសច្រានចោលព័ត៌មាន ថាអតីតៈនាយករដ្ឋមន្ត្រីថាក់ស៊ីនជាអ្នកនៅពីក្រោយដឹកនាំគណបក្ស​។
លោក​ Phumtham wechayachai អគ្គលេខាគណបក្សភឿថៃ​បានច្រានចោលព័ត៌មានខាងលើ ក្រោយពេលដែល មានក្តីបារម្ភថា គណកម្មការសន្តិសុខជាតិ​ NCPO កំពុងតែស្វែងរកភស្តុតាង​ ក្នុងការរំលាយគណបក្សនេះបើមានអ្នកនៅបរទេស ពីក្រោយខ្នង។

សារព័ត៌មានបាងកកប៉ុស្តិ៍បានផ្សាយនៅថ្ងៃទី​២៣ខែកុម្ភៈ ដោយដកស្រង់សម្តីប្រធានគណបក្សភឿៃថបានបញ្ជាក់ថា​ គណបក្សភឿថៃមិនស្ថិតនៅក្នុងការបញ្ជារបស់លោកថាក់ស៊ីននោះឡើយ។
តាមច្បាប់​នៅក្នុងប្រទេសនេះគណបក្ស នយោបាយគឺមិនស្ថិតនៅក្រោមការដឹកនាំរបស់ជនបរទេសនោះឡើយ។

អគ្គលេខាគណបក្សភឿថៃលោក​ Phumtham wechayachai ​បានបញ្ជាក់ថា ជំនួបរវាង សមាជិកគណបក្សជាមួយលោកថាក់ស៊ីននាពេលកន្លងមកមិនពាក់ព័ន្ធនិង នយោបាយរបស់បក្សឡើយ។

មន្ត្រីសន្តិសុខថៃ បានប្រកាសឲ្យដឹងថា គណបក្សភឿថៃរបស់ លោកថាក់ស៊ីន​អាចនិងត្រូវ រំលាយ​ ពីបទបំពានច្បាប់ធម្មនុញ្ញ​ ដោយសារតែ ទុកឲ្យមនុស្សខាងក្រៅជ្រៀតជ្រេកចូលកិច្ចការផ្ទៃក្នុងរបស់បក្ស ក្រោយពេលមានតំណាងរាស្ត្រសំខាន់ៗជាច្រើន​របស់គណបក្សនេះទៅជួបជាមួយអតីតៈនាយករដ្ឋមន្ត្រីត្រកូលស៊ីណាវ៉ាត្រា គឺលោកថាក់ស៊ីននិងលោកស្រីយីងឡាក់។
អតីត​នាយករដ្ឋមន្ត្រី​ថាក់ស៊ីនស៊ីណាវ៉ាត្រា និង ប្អូនស្រី លោកស្រីយីងឡាក់ស៊ីណាវ៉ាត្រា ត្រូវបានគេមើលឃើញកំពុងនិយាយជាមួយមនុស្សមួយក្រុម​នៅក្នុង សណ្ឋាគា មួយនៅប្រទេសសឹង្ហបុរី​កាលពីថ្ងៃទី​២០ខែ កុម្ភៈ។

ព័ត៌មានខាងលើ​ត្រូវបាន ផ្សព្វផ្សាយក្រោយពេល មួយថ្ងៃដែលក្រុមអ្នកបង្កើតច្បាប់គណបក្សភឿថៃ របស់លោកថាក់ស៊ីន​បានប្រកាសថា​នឹងទៅកាន់កោះហុងកុងនៅក្នុងសប្តាហ៍នេះដើម្បីជួបពីភាក្សាជាមួយ​អតីតមេដឹកនាំគណបក្សនេះ។ ពួកគត់បានឲ្យដឹងថា លោកថាក់ស៊ីនបានអំពាវនាវឲ្យ បង្រួបបង្រួមគណបក្ស មុនពេល ការបោះឆ្នោតចូលមកដល់។

អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន កំពុងរស់នៅ​ក្នុងទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ​ប៉ុន្តែ ឥទ្ធិពលនយោបាយរបស់លោក នៅមានធំធេង ចំពោះគណបក្សភឿថៃ និងសង្គមថៃ​។ គណបក្សរបស់លោក​ បានប្តូរឈ្មោះជាច្រើនលើក ហើយតែងតែ ទទួលបានជ័យជំនៈនៅក្នុងការបោះឆ្នោតជាតិ ចាប់តាំងពីឆ្នាំ​២០០១មកទល់ពេលនេះ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print