គណបក្សកុម្មុយនិស្តពេលថ្មីៗបានស្នើសេចក្តីព្រៀងច្បាប់ ក្នុងការលុបចោល ច្បាប់កំណត់អាណ្ណត្តិរបស់ប្រធានាធិបតីដែលមិនអនុញ្ញាត្តិឲ្យប្រធានាធិបតីដឹកនាំលើសពីពីរអាណ្ណត្តិ។ បើគម្រោងខាងលើ ត្រូវបានអនុម័តនោះ ប្រធានាធិបតីចិន ដែលមានប្រជាប្រិយភាព អាចដឹកនាំប្រទេស ២-៣ឬ៤អាណ្ណត្តិ អាស្រ័យទៅលើការគាំទ្រ។
គណកម្មការមជ្ឈឹមរបស់បក្សកុម្មុយនិស្តចិនបានស្នើលុបចោល ច្បាប់កំណត់ អាណាត្តិរបស់ប្រធានាធិបតីនិងអនុប្រធានាធិបតីដែលមានតែពីរអាណ្ណត្តិ ក្នុងមួយអាណ្ណត្តិមាន ៥ឆ្នាំ។ នៅក្នុងសេចក្តីប្រកាស ក្រោយកិច្ចប្រជុំក្រសួងនិយបាយ កាលពីថ្ងៃទី ២៤ខែកុម្ភៈ រយៈពេល ៣ថ្ងៃ បានសម្រេចស្នើរដល់សភា ធ្វើការសម្រេច នៅក្នុងកិច្ចប្រជុំសភា នាថ្ងៃទី ៥ខែមីនាខាងមុខ។
ចាប់តាំងពីឡើងកាន់អំណាចដឹកនាំប្រទេសចិនកាលពីឆ្នាំ ២០១៣ ប្រធានាធិបតីចិន លោកស៊ីជីងពីន បានធ្វើការកែទម្រង់ជាច្រើន។
គណកម្មការមជ្ឈឹមបក្សក៏បានស្នើរឲ្យដាក់ចូលទស្សនៈយោបាយ ស្តីពី៖ សង្គមចំរុះពណ៌របស់ចិន ក្នុងសម័យកាលទំនើបកម្ម ចូលក្នុងរដ្ឋធម្មនុញ្ញ។
ប្រធានាធិបតីចិន ស៊ីជីងពីងទើបតែជាប់ឆ្នោត ជាប្រធានបក្សកុម្មុយនិស្ត ចិន ជាថ្មីនៅខែតុលាឆ្នាំ ២០១៧ ក្នុងអាណ្ណត្តិទីពីរ របស់លោក ហើយនៅក្នុងអាណ្ណត្តិនេះនឹងត្រូវបញ្ចប់នៅឆ្នាំ ២០២៣។ ប្រសិនបើសេចក្តីព្រៀងច្បាប់ខាងលើត្រូវបានអនុម័តនោះ លោកស៊ីជីងពីង និងក្លាយទៅជាមេដឹកនាំដែលមានឥទ្ធិពលបំផុត ចាប់តាំងពីអតីតមេដឹកនាំ ម៉ៅសេតុង ដែលជាមេដឹកនាំចិន រយៈពេល ៣ទស្សវតន៍។
លោកស៊ីជីងពីងគឺជាប្រធានាធិបតីដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពី ពលរដ្ឋចិន ដោយលោកបានអនុវត្តគោលនយោបាយ ដឹកនាំប្រទេសបានយ៉ាងល្អ ក្នុងនោះមានការកម្ចាត់ពុករលួយដោយមិន ញញើត ទៅលើ មន្ត្រីជាន់ខ្ពស់ដែលពុករលួយ ទាំងក្នុងជួរយោធា និង រដ្ឋបាល៕
ដោយ៖ មែវ សាធី