អុីរ៉ាក់កាត់ទោសប្រហារជីវិត ស្ត្រីជនជាតិតួកគី ១៦នាក់ ពីបទចូលជាមួយក្រុម IS

ចែករំលែក៖

សារព័ត៌មានរ៉យទ័របានផ្សាយថា៖ កាលពីថ្ងៃទី ២៥ខែកុម្ភៈ អ្នកនាំពាក្យក្រសួងយុត្តធម៌អុីរ៉ាក់ គឺជារដ្ឋអាជ្ញា លោក Abdul Sattar Al Birqdar បានប្រកាសឲ្យដឹងថា៖ តុលាការ ប្រទេសនេះ បានសម្រេច កាត់ទោសប្រហារជីវិត តាមរូបភាពព្យួករ ទៅលើស្ត្រី ១៦នាក់ជាជនជាតិតួកគី ដែលបានចូលជាមួយក្រុមភេរវកម្ម IS ។
លោក Abdul Sattar Al Birqdar បានបញ្ជាក់ថា៖ តុលាការឧក្រិដ្ឋកម្ម បានសម្រេច ចេញសាលក្រម កាត់ទោសប្រហារជីវិត ស្ត្រី ១៦នាក់ ជាសមាជិកIS ។ក្រុមស្ត្រីខាងលើបានសារភាពថា បានបង្កើតគ្រួរសាជាមួយខ្មាន់កាំភ្លើងក្រុម IS និងជួយពីក្រោយ ឬ ក៏អនុវត្តគម្រោងវាយប្រហារភេរវកម្ម។
រដ្ឋាភិបាលទីក្រុងបាដាតបានកាត់ទោស អ្នកទោសជាស្ត្រីជនជាតិបរទេស ជាច្រើន ដែលកម្លាំងទាហានអុីរ៉ាក់បានចាប់ខ្លួនតាំងពីខែសីហាឆ្នាំ ២០១៧ ក្រោយពេលក្រុម IS ដួលរលំ នៅក្នុងប្រទេសនេះ។
ទោះបីអុីរ៉ាក់ទទួលបានជ័យជំនៈទាំងស្រុងទៅលើក្រុមភេរវកម្ម IS ប៉ុន្តែការវាយប្រហារភេរវកម្មទៅលើប្រទេសនេះនៅតែបន្តកើតឡើងដដែល ដោយនៅមានក្រុមភេរវករជាច្រើន លាក់ខ្លួនលាយលំជាមួយប្រជាជនធ្វើឲ្យពិបាកនៅក្នុងការកត់សំគាល់ថាជាភេរវករ៕


ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print