ភ្នំពេញ៖ លោក Axel Van Trotsenburg បានមានប្រសាសន៍ថា នេះជា ដំណើរទស្សនកិច្ចរបស់លោកលើកទី១ មកកាន់ព្រះរាជាណាចក្រកម្ពុជា និងជា ឱកាសដែលលោកបានឃើញជាក់លើ វិស័យសេដ្ឋកិច្ចកម្ពុជា នៅក្នុងអាស៊ីនេះ សេដ្ឋកិច្ចរបស់កម្ពុជាមានការរីកចម្រើន យ៉ាងឆាប់រហ័សហើយនឹងបន្ដរីកចម្រើន ទៅទៀត ទោះបីជាសេដ្ឋកិច្ចពិភពលោក ស្ថិតក្នុងស្ថានភាពសាំញ៉ាំក៏ដោយ ។
លោក អ៊ាង សុផល្លែត ជំនួយការ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រាប់ឱ្យដឹងនៅក្រោយជំនួប ថា លោកអនុប្រធានធនាគារពិភព លោកទទួលបន្ទុកតំបន់អាស៊ីបូព៌ា និង អាស៊ីប៉ាស៊ីហ្វិកបានជម្រាបជូនសម្ដេច តេជោបែបនេះកាលពីព្រឹកថ្ងៃទី២ ខែ វិច្ឆិកា ឆ្នាំ២០១៥ នៅវិមានសន្ដិភាព ទីស្ដីការនាយករដ្ឋមន្ដ្រី ក្នុងឱកាសដែល លោកមកបំពេញទស្សនកិច្ចនៅកម្ពុជា។
លោកអនុប្រធានធនាគារពិភព លោកបានបន្ថែមថា កម្ពុជាបានទទួល ជោគជ័យយ៉ាងឆាប់បំផុតក្នុងការកាត់ បន្ថយភាពក្រីក្រ ។ ក្នុងន័យនេះលោក អនុប្រធានបានសម្ដែងការអបអរសាទរ ចំពោះសម្ដេចតេជោ ។ លោកបានធ្វើ ដំណើរទស្សនកិច្ចទៅកាន់ខេត្ដត្បូងឃ្មុំ ខេត្ដសៀមរាប ហើយអ្វីដែលលោក ឃើញនោះគឺប្រជាពលរដ្ឋបានដាំដុះ និង ផលិតទទួលបានចំណូលធ្វើឱ្យពួកគាត់ មានជីវភាពរស់នៅបានយ៉ាងល្អ ។
ក្នុងន័យនេះលោកអនុប្រធានបាន បញ្ជាក់ជូនសម្ដេចតេជោថា ធនាគារ ពិភពលោកចង់ចូលរួមធ្វើការឱ្យកាន់ តែសកម្មថែមទៀតជាមួយដៃគូរួមដៃ ជាមួយគ្នាជាមួយនឹងរាជរដ្ឋាភិបាល កម្ពុជាដើម្បីជាការចូលរួមចំណែកជំរុញ សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន ថែមទៀត ។
ជាការឆ្លើយតបសម្ដេចតេជោបាន មានប្រសាសន៍ថា កំណើនសេដ្ឋកិច្ចនៅ កម្ពុជាក៏ដូចជាការកាត់បន្ថយភាពក្រីក្រ នៅកម្ពុជាគឺទទួលបានមកពីកិច្ចខិតខំ ប្រឹងប្រែង និងកំណែទម្រង់របស់រាជរដ្ឋា ភិបាល ។ ទោះជាយ៉ាងណាក៏ដោយក៏ កម្ពុជានៅតែមានសក្ដានុពលក្នុងការ ជំរុញសេដ្ឋកិច្ចឱ្យមានការរីកចម្រើន កាន់តែខ្លាំងថែមទៀត និងកាត់បន្ថយ ភាពក្រីក្រឱ្យបានកាន់តែច្រើនថែមទៀត ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ ប្រជាជនកាន់តែល្អថែមទៀតផងដែរ ។
ក្នុងន័យនេះសម្ដេចតេជោមាន ប្រសាសន៍ថា សម្ដេចសង្ឃឹមថានឹងបន្ដ ធ្វើការជាមួយធនាគារពិភពលោកក៏ ដូចជាការស្នើសុំឱ្យធនាគារពិភពលោក បន្ដធ្វើការរួមគ្នា ពិសេសជាមួយនឹង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលើអ្វី ដែលបានពិភាក្សាគ្នារួចមកហើយ ៕
ដោយ៖ ហេង សូរិយា