សម្ដេច​តេ​ជោ​ ៖​ ការ​ឈឺចាប់​ដែល​មិន​អាច​បំភ្លេច​បាន

ចែករំលែក៖

​ភ្នំពេញ​៖​ ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​សរសេរ​ ថា​ “​ខ្ញុំ​បាន​រំលឹក​និង​សរសេរ​អំពី​ការ​ចង​ ចាំ​ប្រវត្ដិ​រឿង​ពិត​នៃ​កូនប្រុស​កំសត់​ របស់ខ្ញុំ​នៅ​ពេល​កំពុង​ធ្វើ​ដំណើរ​តាម​ យន្ដហោះ​ពី​ទីក្រុង​ប៉េ​កាំ​ង​មក​កម្ពុជា​ ក្រោយ​ពី​បាន​បញ្ចប់​ការ​ចូលរួម​ប្រជុំ​ សំខាន់ៗ​មួយ​ចំនួន​នៅ​ប្រទេស​ចិន​កាលពី​ថ្ងៃ​ទី​១១​ ខែតុលា​ ឆ្នាំ​ ២០១៥​ កន្លង​ ទៅ​នេះ​”​ ។​

abc

​កូនប្រុស​ដ៏​កំសត់​របស់​ពុក​នៅ​សល់​ តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ទេ​គឺ​ដល់​ខួប​៣៩​ឆ្នាំ​នៃ​ការ​ស្លាប់​យ៉ាង​វេទនា​របស់​កូន​នៅ​ក្នុង​ របប​ប្រល័យពូជសាសន៍​ប៉ុ​ល​ពត​ (១០​ វិច្ឆិកា​ ១៩៧៦-១០​ វិច្ឆិកា​ ២០១៥)​។​ ពុក​និង​ម៉ែកូន​មិន​ដែល​ភ្លេច​ទេ​នូវ​សោកនាដកម្ម​ដែល​បាន​កើតឡើង​ចំពោះ​រូប​ កូន​ព្រមទាំង​ពុក​និង​ម៉ែ​នោះ​ ។​ ការ​រៀប​ ចំ​ឡើង​ផ្នូរ​របស់​កូន​នឹង​ចម្រៀង​ អនិច្ចារ​ កូន​កំសត់​ប្រវត្ដិ​ម្ដាយ​កម្ម​,​ ទំនួញ​កំសត់​ ប្រវត្ដិ​វិទ្យាល័យ​ និង​ព្រលឹង​កំសត់​ ដែល​ ពុក​ម៉ែ​បាន​ធ្វើ​ឡើង​ក្នុង​បំណង​រំលឹក​ដល់​ វិញ្ញាណ​ក្ខ័​ន្ធ​កូន​និង​ការ​ឈឺចាប់​នា​ពេល​ នោះ​ ។​

​ពុក​នៅ​ចាំ​បាន​យ៉ាង​ច្បាស់​ថា​ ក្រោយ​ ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​១០​ ខែ​វិ​ច្ច​កា​ ឆ្នាំ​១៩៧៦​ ក្រោយ​ពេល​កូន​ប្រសូត​ចាក​ផ្ទៃ​ម្ដាយ​ កូន​គ្រូពេទ្យ​បាន​ធ្វើ​ឱយ​កូន​របូត​ធ្លាក់​ពី​ដៃ​ត្រុ​វ​នឹង​ជ្រុង​គ្រែ​ធ្វើ​ឱ្យ​កូន​បាក់ឆ្អឹង​ខ្នង​នឹង​ធ្លាក់​ដល់​ដី​គាប់​ជួន​ពុក​បាន​ធ្វើ​ដំណើរ​ពី​ ភូមិ​ក្ដុល​ ឃុំ​ទ​ន្លូ​ង​ ទៅ​ដល់​មន្ទីរពេទ្យ​ តំបន់​ដែល​តាំងនៅ​អតីត​អនុ​វិទ្យាល័យ​ ស្រុក​មេមត់​ ។​ ម្ដាយកូន​ឆ្លងទន្លេ​ម្នាក់ឯង​ ដោយ​មិន​មាន​ពុក​នៅ​មើលថែ​ទេ​ ។​

​ពុក​មិន​បាន​បំពេញការងារ​ជា​ប្ដី​ ជា​ ឪពុក​ទេ​ ព្រោះ​ពេល​នោះ​មិន​ថា​តែ​ពុក​ នោះ​ទេ​គឺ​ប្រជាជន​ទូ​ទាំង​ប្រទេស​មាន​ សិទ្ធិ​តិច​ជាង​សត្វ​ឆ្កែ​ ឬ​ឆ្មា​ទៅ​ទៀត​ ។​ ឆ្កែ​ ឆ្មា​វា​មាន​សិទ្ធិ​ការពារ​កូន​វា​ច្រើន​ជាង​ មនុស្ស​ ។​ ដូច​ទេវតា​បាន​ជួយ​រៀបចំ​ឱ្យ​ ពុក​បាន​ធ្វើ​ដំណើរ​ជាមួយ​មេបញ្ជាការ​ ទៅ​កាន់​ស្រុក​ត្បូងឃ្មុំ​នា​ពេល​នោះ​ដែល​ ពុក​មានឱកាស​ចូល​មើល​ម្ដាយកូន​នៅ​មន្ទីរពេទ្យ​ប្រចាំ​ស្រុក​មេមត់​ ។​

​ភាព​តក់ស្លុត​បាន​កើតឡើង​ចំពោះ​ រូប​ពុក​នៅ​ពេល​ដែល​ពុក​ឈាន​ជើង​ចូល​ដល់​មន្ទីរពេទ្យ​ហើយ​ត្រូវ​អ្នកជំងឺ​ដែល​ សម្រាក​ជាមួយ​ម្ដាយកូន​ស្រែក​ប្រាប់​ថា​“​រ៉ា​នី​ឆ្លងទន្លេ​ ហើយ​កូន​ស្លាប់​ហើយ​”​។​ ពុក​ប្រឹងរ​ត់ទៅរ​កកូន​ឃើញ​ឈាម​កូន​ កំពុង​ហូរ​ចេញ​តាម​មាត់​ពុក​ប្រឹង​ស្រែក​ឱយ​គេ​ជួយ​ដើម្បី​សង្គ្រោះ​ជីវិត​កូន​ក្នុង​ ពេល​ដែល​ម្ដាយកូន​សន្លប់​មិន​ទាន់​ដឹង​ ខ្លួន​ និង​មិន​ទាន់​ដឹង​ថា​កូន​ស្លាប់​នៅឡើយ​ អាស្រ័យ​ដោយនៅ​បន្ទប់​ផ្សេង​គ្នា​ ។​ ពុក​ អត់​ធ្វើ​អ្វី​បាន​ទេ​កូន​ពុក​បាន​សុំ​មេ​បញ្ជា​ ការ​ឃោរឃៅ​ដើម្បី​យកស​ពកូន​ទៅ​កប់​នឹង​នៅ​មើលថែ​ទាំ​ម្ដាយកូន​ក្រោយ​ឆ្លង​ ទន្លេ​ ។​ មិន​ត្រឹមតែ​មិន​បាន​ទទួល​ការ​ អនុញ្ញាត​ប៉ុណ្ណោះ​ទេ​ តែ​ពុក​ត្រូវ​រង​ការ​ ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​ទៀត​ផង​ ។​ កម្ម​ សិទ្ធិ​មនោសញ្ចេតនា​ក្រាស់​,​ មិត្ដ​ឯង​ មិនមែន​គ្រូពេទ្យ​ទេ​,​ បើ​មិត្ដ​ឯង​នៅ​ក៏​ អា​កូន​នេះ​មិន​រស់​ឡើង​វិញ​ដែរ​,​ មាន​ ពេទ្យ​យក​ខ្មោច​កូន​នេះ​ទៅ​កប់​ហើយ​ មិន​ បាច់​កប់​ខ្លួនឯង​ទេ​,​ ការងារ​អង្គការ​សំខាន់​ ជាង​ការងារ​បុគ្គល​ ។​ល​។​ ឈឺចាប់​ណាស់​ កូន​តែ​ពុក​ត្រូវ​ទ្រាំ​អត់ធ្មត់​ព្រោះ​ការងារ​ ដែល​ពុក​ត្រូវធ្វើ​គឺ​រំដោះប្រជាជន​កម្ពុជា​ទូ​ទាំង​ប្រទេស​ចេញពី​របប​ឃោរឃៅ​ នេះ​ ។​ ពុក​ពុំ​មាន​អ្វី​ផ្ដល់​ឱយ​កូន​ក្រៅ​តែ​ពី​ ក្រមា​១​ដែល​ដោះ​ចេញពី​ក​ពុក​ដើម្បី​រុំ​ ខ្មោច​កូន​នោះ​ទេ​ ។​ ពុក​ខំប្រឹង​ទៅ​រក​ម្ដាយ​ កូន​ដែល​ទើប​ដឹងខ្លួន​បន្ទាប់​ពី​សន្លប់​ ហើយ​ប្រាប់​គាត់​ថា​ កូន​ស្លាប់​ហើយនឹង​ ដាក់​ឈ្មោះ​កូន​ថា​ “​កំសត់​”​ ។​ ឈ្មោះ​នេះ​ នៅ​ជាប់​ជា​និច្ច​ក្នុង​វិញ្ញាណ​ពុក​ហើយ​កូន​កំសត់​នេះ​ហាក់​តាម​ថែរក្សា​ពុក​ម៉ែ​គ្រប់ពេលវេលា​ ។​ ពួក​គេ​បង្ខំ​ឱយ​ពុក​ចាក​ ចេញពី​ម្ដាយកូន​និង​ខ្មោច​កូន​ទាំង​ការ​ឈឺចាប់​ជាមួយ​ទឹកភ្នែក​រាប់​ម៉ឺន​ដំណក់​ ។​

៣​ថ្ងៃ​ក្រោយមក​ទើប​ពុក​បានការ​អនុញ្ញាត​ទៅ​ជួប​ម្ដាយកូន​ដែល​កំពុង​មាន​ ជំងឺ​ជា​ទម្ងន់​ដែល​ខ្មែរ​យើង​និយម​ហៅ​ថា​“​សល់​សុក​”​ ។​ ពុក​ត្រូវ​យក​ម្ដាយកូន​ចេញ​ ពី​ពេទ្យ​ដើម្បី​ឱ្យ​ឆ្មប​បូរាណ​ខ្មែរ​កាយ​ ទម្លាក់​សុក​ចេញ​ទើប​សង្គ្រោះ​ជីវិត​ម្ដាយកូន​បាន​ ។​ ពុក​សុំ​ទោស​កូន​ដែល​ពុក​មិន​ ដឹង​ថា​ សាកសព​កូន​គេ​យក​ទៅ​កប់​ឬ​ បោះចោល​នៅ​ទីណា​ ព្រោះ​ការងារ​បន្ទាន់​ របស់​ពុក​គឺ​ត្រូវ​យក​ម្ដាយកូន​ចេញពី​មន្ទីរ​ ពេទ្យ​ទៅ​ព្យាបាល​តាម​បែប​បូរាណ​វិញ​។​ ពុក​ពុំ​មាន​ពេល​ស្វែងរក​សាកសព​កូន​ នៅ​ពេល​នោះ​ទេ​ សង្ឃឹមថា​កូន​យោគ​ យល់​ហើយ​មក​នៅ​ផ្នូរ​ដែល​ពុក​ម៉ែ​បាន​សាងសង់​សម្រាប់​កូន​តាំងពី​ទស​វត្ស​ឆ្នាំ​ ១៩៨០​មក​ ។​

​រៀង​រាល់ពេល​ដែល​ពុក​នឹក​ដល់​រឿង​ដ៏​ឈឺចាប់​នេះ​ទឹកភ្នែក​ពុក​តែងតែ​ហូរ​ ចេញ​មក​ សូ​ម្បី​តែ​ពេល​ពុក​កំពុង​វាយ​ អត្ថបទ​នេះ​គឺ​ទឹកភ្នែក​ពុក​ហូរ​ស្រក់​លើ​ ម៉ាស៊ីន​ទូរស័ព្ទ​ ។​ នេះ​ជា​ទឹកភ្នែក​នឹក​ដល់​ កូន​កំសត់​ជា​ទឹកភ្នែក​នឹក​ដល់​ការ​ឈឺចាប់​ លើស​ពី​ការ​អត់ធ្មត់​បាន​របស់​មនុស្ស​ជា​ទឹកភ្នែក​នឹក​ដល់​ប្រជាជន​កម្ពុជា​រាប់​លាន​ នាក់​ដែល​ត្រូវ​ពួក​ ប៉ុ​ល​ ពត​ សម្លាប់​និង​ ធ្វើបាប​ដូច​ក្រុម​គ្រួសារ​យើង​ដែរ​ ។​

​កូន​កំសត់​ សូម​ព្រលឹង​កូន​បន្ដ​តាម​ ថែរក្សា​ពុក​ ម៉ែ​ ប្អូនៗ​ និង​ក្មួយៗ​របស់​ កូន​តទៅ​ទៀត​ ៕

...

scbscxdzxc

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print