សារព័ត៌មានNew York Times បានវាយតម្លៃពីទំនាក់ទំនងរវាងវៀតណាមនិងអាមេរិកកាន់តែជិតស្និតយ៉ាងឆាប់រហ័សបំផុតធ្វើឲ្យ អ្នកឯកទេសផ្សះផ្សាបានប្រើប្រាស់ពាក្យថា«ដ៏អស្ចារ្យ»ដើម្បីពណ៌នានៅទំនាក់ទំនងប្រទេសទាំងពីរ។
តាមមន្ត្រីអាមេរិកបានឲ្យដឹងថាវៀតណាមកំពុងតែជម្រុញទីក្រុងវ៉ាស៊ីនតោនទទួលស្សល់ប្រទេសនៅតំបន់អាស៊ីភាគអាគ្នេយ៍ជាសេដ្ឋកិច្ចទីផ្សារ ហើយលុបចោលនៅច្បាប់ដាក់ទណ្ឌកម្មលើបញ្ហសព្វាវុធ។ លោក ឡេវ៉ាំងគឿងអតីតមន្ត្រីយោធាចូលនិវិត្តន៍ធ្លាប់ធ្វើសង្គ្រាមប្រឆាំងអាមេរិកកាលពី៥០ឆ្នាំមុនបាននិយាយថា«រាល់ជម្រើសទាំងអស់វៀតណាមបានជ្រើសរើសយកសន្តិភាពជាមួយអាមេរិក»។
វៀតណាមនិងអាមេរិកគឺជាប្រទេសស្ថិតនៅក្នុងចំណោមប្រទេសទាំង១២ (គ្មានប្រទេសចិន)កំពុងតែពិភាក្សាពីកិច្ចព្រមព្រៀងភាពជាដៃគូរឆ្លងទ្វីបTPP ។ ជនជាតិវៀតណាមបានមើលឃើញយ៉ាងច្បាស់ថា TPPជាវិធីសាស្ត្រភ្ជាប់ទំនាក់ទំនងជាមួយអាមេរិកដោយផ្ទាល់។ ពលរដ្ឋវៀតណាមបានសហការជាមួយអាមេរិកនៅក្នុងការស្វែងរកសាកសពទាហានអាមេរិកដែលបានស្លាប់ឬបាត់ខ្លួននៅក្នុងសង្គ្រាមអាមេរិកវៀតណាម។ កាលពី៣ឆ្នំាមុនអាមេរិកបានចាប់ផ្តើមស្វែងយល់ពីឥទ្ធិពលនៃជាតិពុលពណ៌ទឹកក្រូច ដែលអាមេរិកបានធ្វើទៅលើប្រទេសវៀតណាមក្នុងពេលសង្គ្រាម បើទោះបីពលរដ្ឋវៀតណាមមួយចំនួននៅតែថ្កោលទោសអាមេរិកថា មិនទាន់បានបំពេញកាតព្វកិច្ចរបស់ខ្លួនឲ្យបានល្អ។
ចំនួនអ្នកវិនិយោគអាមេរិក អតីតះយុទ្ធជននិងអ្នកទេសចរណ៍ទៅកាន់ប្រទេសវៀតណាមកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ផ្ទុយទៅវិញចំនួននិស្សិតវៀតណាមទៅរៀននៅអាមេរិកក៏កាន់តែកើនឡើងផងដែរ ពី ៨០០នាក់កាលពី២០ឆ្នាំមុនឡើងដល់ ១៦ពាន់នាក់នៅឆ្នាំ២០១៤។ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោកPham Binh Minh ក៏ធ្លាប់ទៅសិក្សានៅអាមរិកផងដែរ។
លោកDavid Clark អតីតះមន្ត្រីយោធានៃកម្លាំងទាហានជើងទឹកវាយឡើងគោករបស់អាមេរិកបានផ្លាស់ទៅកាន់ទីក្រុងដាណាំងកាលពីឆ្នាំ២០០៧ បង្ហាញពីភាពផ្ញាក់ផ្អើលយ៉ាងខ្លាំងពេលពលរដ្ឋវៀតណាមស្រឡាញ់ចូលចិត្តទឹកដីនិងពលរដ្ឋអាមេរិក។លោក Clark បន្តទៀតថា នៅពេលដែលដឹងថាគាត់ជាអតីតយោធាអាមេរិកជនជាតិវៀតណាមមិនមានការស្អប់ខ្ពើមថែមទាំងអញ្ជើញទៅញាំបាយជាផ្ញៀកិត្តិយសទៀតផង។
អតីតះយោធាអាមរិកមួយរូបទៀតលោកLarry Vetter ក៏បានបញ្ចាក់ផងដែរថា «មនុស្សគ្រប់រូបពិតជាមានការរាក់ទាក់ជិតស្និតណាស់ ។មនុស្សនៅក្រៅពិតជាពិបាកជឿថាជនជាតិវៀតណាមអាចទទួលស្វាគមន៍អតីតះយោធាអាមេរិកធ្លាប់ធ្វើសង្គ្រាមនៅវៀតណាមនោះឡើយ។លោកបន្តទៀតថា លោកជាមួយមិត្តភ័ក្រ្តម្នាក់ទៀតរស់នៅខេត្តដាណាំងបានផ្ទាល់ប្រាក់ ៣០០ដុល្លារ ដល់បងប្អូន២នាក់ដែលទទួលឥទ្ធិពលផ្ទាល់ពីជាតិពុលពណ៌ទឹកក្រូច។
លោកChuch Palazzo អតីតះយោធាអាមេរិកធ្លាប់ធ្វើសង្គ្រាមនៅវៀតណាមបានផ្លាស់ទៅរស់នៅវៀតណាមកាលពី៨ឆ្នាំមុន ហើយជាអ្នកគ្រប់គ្រងក្រុមហ៊ុនអេឡិចត្រូនិចមួយនៅទីនោះ។ លោក ក៏ជាអ្នកឃោសនារកប្រាក់សម្រាប់សាងសង់ផ្ទះមនុស្សធម៌ជូនជនរងគ្រោះដោយជាតិពុលពណ៌ទឹកក្រូច ជាង៥ពាន់នាក់។ នៅថ្ងៃទី២៥ខែកក្កដា លោកPalazzo និងដឹកនាំការស្វែងរកមូលនិធិសម្រាប់គម្រោងខាងលើ។
លោកPalazzo បញ្ចាក់ថា «ខ្ញុំបានរៀនសូត្រពីជនជាតិវៀតណាមពីការលើកលែងទោសដើម្បីសម្លឹងមើលទៅខាងមុខ»។លោកបានវាយតម្លៃថាវៀតណាមនិងអាមេរិកមានចំណុចជាច្រើនដូចគ្នា អាចជួយឲ្យប្រទេសទាំងពីរក្លាយជាសម្ព័ន្ធមិត្តដ៏រឹងមាំក្នុងថ្ងៃអនាគត។
រដ្ឋលេខាធិការក្រសួងការបរទេសអាមេរិកលោក Antony J. Blinken បានបញ្ចាក់ថា:ទំនាក់ទំនងអាមេរិកវៀតណាមមានការផ្លាស់ប្តូរគួរឲ្យគត់សម្គាល់ ហើយបង្ហាញយ៉ាងច្បាស់តាមរយៈដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋ អគ្គលេខាបក្សង្វៀងភូត្រុងទៅកាន់សេតវិមានអាមេរិកកាលពីថ្ងៃទី៧ខែកក្កដាឆ្នាំ២០១៥។ដំណើរទស្សនកិច្ចនោះជាចំណុចសំខាន់បំផុតក្នុងការបង្កើតចំណងមិត្តភាពឲ្យកាន់តែស្អិតល្មួតជាមួយអាមេរិក។
តាមមន្ត្រីអាមេរិក ក្រោយរយពេល ២០ឆ្នាំនៃការតផ្ជាប់ទំនាក់ទំនងឲ្យកាន់តែប្រសើរឡើងវិញ បញ្ហាសេដ្ឋកិច្ចនិងភូមិសាស្ត្រនយោបាយបានធ្វើឲ្យប្រទេសទាំងពីកាន់តែកៀកគ្នា ហើយមានបំណងចិញ្ចឹមទំនាក់ទំនងនោះឲ្យកាន់តែធំធាត់នាពេលអនាគត់ ទាំងសម្ព័ន្ធមិតយុទ្ធសាស្ត្រផងដែរ។
ទំនាក់ទំនងអាមេរិកនិងវៀតណាមកើនឡើងចំពេលក្នុងពេលដែលប្រទេសទាំងពីរត្រូវការគ្នាជាចាំបាច់ អាមេរិកត្រូវការវៀតណាមជាសមាជិកអាស៊ាន និងជាភូមិសាស្ត្រដ៏សំខាន់ក្នុងការទប់ស្កាត់អត្ថិពលយោធារបស់ចិននៅតំបន់សមុទ្រចិនភាគខាងត្បូងដែលអាចគម្រៀមកំហែងដល់ដំណែងមហាអំណាចយោធាលើលោករបស់អាមេរិកបាន។ ចំពោះវៀតណាមវិញក៏ត្រូវការអាមេរិកដូចគ្នាផងដែរ សម្រាប់ជាខ្នងបង្អែកក្នុងការប្រឆាំងចិនដែលចូលគ្រប់គ្រងដែនសមុទ្រសេដ្ឋកិច្ចរបស់វៀតណាម។ កន្លងមកអាមេរិកបានបង្ហាញការការពារដល់ប្រទេសវៀតណាមតាមរយស្នើរដល់ភាគីចិនត្រូវតែដកហូតស្ថាននីរុករកប្រេងខុសច្បាប់នៅដែនសមុទ្រវៀតណាម។
កាលពីដើមខែកក្កដាកន្លងមក លោក ប៊ីល គ្លីនតុន បានមកបំពេញទស្សនកិច្ចផ្លូវការ នៅក្នុងប្រទេសវៀតណាម នេះសរបញ្ជាក់ ឲ្យឃើញថា ជាការផ្សារភ្ជាប់នូវទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ ។នៅក្នុងកិច្ចសន្ទនាគ្នាមួយ រវាងលោក ត្រឿង តាន់ ស៊ាង ប្រធានាធិបតីវៀតណាម និងលោក ប៊ីល គ្លីនតុន លោក គ្លីតុន បានថ្លែងបញ្ជាក់ថា ការទំនាក់ទំនង រវាង សហរដ្ឋអាម៉េរិក និងវៀតណាម នៅតែបន្តគ្រប់វិស័យល្អជាមួយគ្នាដដែល ។
លោកប្រធានាធិបតីវៀតណាម បានថ្លែងបញ្ជាក់ថា វៀតណាម បន្តខិតខំប្រឹងប្រែង ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងល្អជាមួយគ្នា បន្ទាប់ពីភ្លើងសង្គ្រាម រវាងប្រទេសទាំងពីបានផុតរលត់ទៅ ដោយបែរជាការចងស្ពានមេត្រីនឹងគ្នា ក្នុងគោលបំណងរក្សាបានសុវត្ថិភាព រួមគ្នាធ្វើពាណិជ្ជកម្មវិញ ។នៅថ្ងៃដដែលនោះដែរ លោក គ្លីនតុន បានជួបសន្ទនាគ្នាជាមួយលោក ង្វៀង ភូ ទ្រង់ អគ្គលេខាធិការបក្សកុម្មុនីយស្តិ៍ វៀតណាម តាមអ្វីដែលបានសន្យា មកបំពេញទស្សនកិច្ចនៅវៀតណាម របស់លោក គ្លីនតុន នៅក្នុងខែកក្កដា នេះ ។
លោកប៊ីលគ្លីនតុនជាប្រធានាធិបតីអាមេរិកបានបានបំពេញទស្សនកិច្ចទៅកាន់វៀតណាមតំបូងគេបង្អស់ក្រោយបញ្ចាបសង្គ្រាម ហើយលើកនេះជាលើកទី៥ហើយ នៃការបំពេញទស្សនកិច្ចផ្លូវការ មកកាន់ប្រទេសវៀតណាម របស់លោក ប៊ីល គ្លីនតុន គិតចាប់តាំងពីអំឡុងខែកក្កដា ឆ្នាំ១៩៩៥មក៕