(​វិភាគ​ព័ត៌មាន​អន្តរជាតិ​)៖​ មេដឹកនាំ​អាល់​កៃ​ដា​អំពាវនាវ​ឱ្យ​សាមគ្គី​គ្នា​ប្រឆាំង​អា​មេ​រិ​ក​ និង​រុ​ស្ស៊ី​

ចែករំលែក៖

​មេដឹកនាំ​ក្រុម​ភេរវកម្ម​អាល់​កៃ​ដា​ លោក​ Ayman​ Al-zawahiri​ កាលពី​ ថ្ងៃ​ទី​២​ ខែវិច្ឆិកា​ បាន​អំពាវនាវ​ដល់​អ្នក​ ដែល​គាំទ្រ​ និង​កម្លាំង​ទាហាន​អ៊ិ​l​ស្លា​ម​ ទាំងអស់​សាមគ្គី​គ្នា​ប្រឆាំង​នឹង​ការ​គំរាម​ កំហែង​ពី​ប្រទេស​លោក​ខាងលិច​ ក្នុង​នោះ​ មាន​អា​មេ​រិ​ក​ និង​រុ​ស្ស៊ី​នៅ​ក្នុង​ប្រទេស​ ស៊ី​រី​ និង​អ៊ី​រ៉ា​ក់​ ។​

sew (1)

​ខ្សែអាត់​សំឡេង​របស់​មេដឹកនាំ​ក្រុម​អាល់​កៃ​ដា​បញ្ជាក់​ថា​ ការ​សាមគ្គី​រវាង​ កម្លាំង​ទាំង​២​អាល់​កៃ​ដា​ និង​IS​ អាច​ជួយ​ ឱ្យ​បាន​ជោគជ័យ​ក្នុង​ការ​ប្រឆាំង​នឹង​លោក​ ខាងលិច​ ។​

​លោក​ Ayman​ Al-zawahiri​ អំពាវ​ នាវ​ដល់​អ្នកគាំទ្រ​ខ្លួន​ថា​ “​អា​មេ​រិ​ក​ រុ​ស្ស៊ី​ អ៊ី​រ៉​ង់​។​ល​។​ កំពុង​តែ​សហការ​គ្នា​ប្រឆាំង​ នឹង​យើង​ដូច្នេះ​យើង​ចាំបាច់​ត្រូវ​តែ​រួប​ រួម​គ្នា​ប្រឆាំង​ពួក​គេ​វិញ​”​ ។​

​នៅ​ពេល​នេះ​គេ​មិន​ទាន់​ដឹង​ថា​ ខ្សែ​ អាត់​សំឡេង​ខាងលើ​ថត​នៅ​ពេល​ណា​នោះ​ ទេ​ ប៉ុន្ដែ​ខ្សែអាត់​ខ​ង​លើ​បាន​និយាយ​ពី​ការ​ វាយប្រហារ​តាម​ដែនអាកាស​របស់​រុ​ស្ស៊ី​ទៅ​លើ​ក្រុម​IS​នៅ​ក្នុង​ប្រទេស​ស៊ី​រី​ ។​ ទាំង​ នោះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ ជា​ខ្សែ​ អាត់​ថ្មីៗ​ប៉ុណ្ណោះ​ ។​

​កន្លង​មក​នៅ​ក្នុង​ខ្សែអាត់​សំឡេង​មួយ​ ដែល​បាន​ប្រកាស​កាលពី​ខែកញ្ញា​របស់​ លោក​ Ayman​ Al-zawahiri​ បញ្ជាក់​ថា​ លោក​មិន​ទាន់​ទទួលស្គាល់​ក្រុម​ភេរវកម្ម​ IS​នៅឡើយ​ ប៉ុន្ដែ​លោក​បាន​ប្រកាស​ថា​ នឹង​កៀក​ស្មា​ជាមួយ​ក្រុម​IS​ វាយប្រហារ​ ទៅ​លើ​ប្រទេស​លោក​ខាងលិច​នៅ​ស៊ី​រី​ និង​អ៊ី​រ៉ា​ក់​ ។​

​លោក​ Ayman​ Al-zawahiri​ បាន​ អំពាវនាវ​ដល់​ក្រុម​ទាហាន​អាទិទេព​សាមគ្គី​ គ្នា​ប្រឆាំង​រុ​ស្ស៊ី​ និង​លោក​ខាងលិច​ ។​ លោក​បាន​បញ្ជាក់​ថា​ “​បងប្អូន​ទាហាន​ អាទិទេព​ទាំងអស់​កំពុង​តែ​ប្រឈម​នឹង​ការ​ ឈ្លានពាន​ពី​អា​មេ​រិ​ក​ និង​រុ​ស្ស៊ី​ ដូច្នេះ​ យើង​ចាំបាច់​ត្រូវ​តែ​សាមគ្គី​គ្នា​ទប់ស្កាត់​ការ​ឈ្លានពាន​ទាំងនោះ​”​ ។​ លោក​បាន​ អំពាវនាវ​ឱ្យ​បើក​ការ​វាយប្រហារ​ទៅ​ លើ​រុ​ស្ស៊ី​និង​អា​មេ​រិ​ក​ដើម្បី​សងសឹក​ដល់​សកម្មភាព​វាយប្រហារ​តាម​ដែនអាកាស​ ទៅ​លើ​ក្រុម​IS​នៅ​ក្នុង​ប្រទេស​ស៊ី​រី​ ។​

​ប្រសិនបើ​ក្រុម​IS​ និង​អាល់​កៃ​ដា​ សហការ​គ្នា​នោះ​គឺជា​សញ្ញា​អាក្រក់​បំផុត​ សម្រាប់​សន្ដិភាព​ស្ថិរភាព​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា​ ជាទី​កន្លែង​ដែល​ទាហាន​ ក្រុម​អ៊ិ​ន​ស្លា​ម​ជ្រុលនិយម​កំពុង​តែ​គ្រប់គ្រង​ ទឹកដី​ជា​ច្រើន​នៅ​ស៊ី​រី​និង​អ៊ី​រ៉ា​ក់​ ។​

​ខ្សែអាត់​វី​ដេ​អូ​ខាងលើ​របស់​មេដឹកនាំ​ អាល់​កៃ​ដា​បាន​បង្ហាញខ្លួន​ចំ​ពេល​ដែល​ យន្ដហោះ​ដឹក​អ្នកដំណើរ​របស់​រុ​ស្ស៊ី​ធ្លាក់​ នៅ​ក្នុង​ប្រទេស​អេ​ហ្ស៊ី​ប​សម្លាប់​មនុស្ស​ ដល់​ទៅ​២២៤​នាក់​ ។​ ក្រុម​អ៊ិ​ឹ​ស្លា​ម​IS​ បាន​ប្រកាស​ថា​ ខ្លួន​ជា​អ្នក​បាញ់​ទម្លាក់​ យន្ដហោះ​ដឹក​អ្នកដំណើរ​ខាងលើ​ ។​ ប៉ុន្ដែ​ រដ្ឋាភិបាល​ទីក្រុង​មូ​ស្កូ​ និង​កៃ​រ៉ូ​បាន​ច្រាន​ ចោល​ព័ត៌មាន​ខាងលើ​ ។​

​ដើម្បី​បំពេញ​ក្ដី​សុបិន​បង្កើត​អាណាចក្រ​ អ៊ិ​ា​ស្លា​ម​ឡើង​វិញ​ ក្រុម​ទាហាន​អ៊ិ​ហ​ស្លា​ម​ ទាំងអស់​ត្រូវ​តែ​រួម​រួម​គ្នា​ទើប​ក្លាយជា​ កម្លាំង​ដ៏​រឹង​មាំ​អាច​ទប់ទល់​នឹង​លោក​ខាង​ លិច​បាន​ ហើយ​សម្រេច​គោលដៅ​ដែល​ អតីត​មេដឹកនាំ​អាល់​កៃ​ដា​លោក​ អូ​សា​ ម៉ា​ ប៊ី​ន​ឡា​ដេ​ន​ ចង់បាន​ ។​

​ក្រុម​អ៊ិ​ស្លា​ម​បង្កើត​រដ្ឋ​IS​ បាន​បង្កើត​ ទៅ​ជា​ប្រទេស​អ៊ិ​ៅ​ស្លា​ម​ឯករាជ្យ​គឺ​ស្ថិត​នៅ​ក្នុង​ក្ដី​សុបិន​របស់​មេដឹកនាំ​ អូ​សា​ម៉ា​ ប៊ី​ន​ឡា​ដេ​ន​ ។​ ក្រុម​IS​នៅ​ក្នុង​ប្រទេស​ ស៊ី​រី​និង​អ៊ី​រ៉ា​ក់បាន​ខិតខំ​ពង្រីក​ និង​ពង្រឹង​ ក្រុម​របស់​ខ្លួន​តាម​រយៈ​កា​វាយប្រហារ​ ដណ្ដើម​ទីតាំង​គ្រប់គ្រង​ជា​ច្រើន​នៅ​ ប្រទេស​ទាំង​២​ខាងលើ​ក្នុង​គោលដៅ​បង្កើត​ ទៅ​ជា​ចក្រភព​អ្ស៊ិ្ល​ា​ម​ដ៏​រឹង​មាំ​ ។​ ក្រុម​IS​ បាន​គ្រប់គ្រង​ទីក្រុង​ធំៗ​ជា​ច្រើន​ ហើយ​ ថែម​ទាំង​ឆ្លង​ចូល​ព្រំដែន​ប្រទេស​ហ្ស៊​ក​ ដង់​ទៀត​ផង​ ។​ ក្រុម​IS​បាន​បង្កើត​ធនាគារ​ បើក​ការិយាល័យ​រដ្ឋាភិបាល​ និង​បង្កើត​ បណ្ដាញ​គ្រប់គ្រង​នយោបាយ​ប្រកបដោយ​ ប្រសិទ្ធភាព​ ។​

​ប្រទេស​អ៊ិ​ស្លា​ម​ជា​ឈ្មោះ​ថ្មី​ប្រើប្រាស់​ ផ្លូវការ​របស់​ក្រុម​IS​ ត្រូវ​បាន​ក្រុម​នេះ​ ប្រកាស​ជា​ផ្លូវការ​នៅ​លើ​បណ្ដាញ​សង្គម​ជា​យូរណាស់​មក​ហើយ​ ។​ មេដឹកនាំ​IS​ លោក​ Abu​ Bakr​ al​ Bag​ hadadi​ ពេល​នេះ​បាន​ក្លាយជា​អ្នក​ស្នង​តំណែង​ព្រះ​អាទិទេព​ឈ្មោះ​ មហា​ម៉េ​ដ​ និង​ជា​អ្នក​ដឹក​ នាំ​សាសនា​អ៊ិ​ូ​ស្លា​ម​នៅ​គ្រប់​ទិស​ទី​ជុំវិញ​ពិភពលោក​ ។​ កាលពី​ឆ្នាំ​១២៥៨​ កម្លាំង​ ទាហាន​ម៉ុង​ហ្គោ​លី​បាន​បំផ្លាញ​ទីក្រុង​បា​ ដា​ដ​ (​ជា​អតីត​រដ្ឋធានី​អ៊ិម​ស្លា​ម​)​ បញ្ចប់​ ការ​គ្រប់គ្រង​របស់​អាណាចក្រ​ Abbasid​ Caliphate​ ។​

​ការ​ដែល​បង្កើត​ឡើង​វិញ​ Caliphate​ នៅ​មជ្ឈិមបូព៌ា​ជា​មហិច្ឆតា​នយោបាយ​សំខាន់​បំផុត​ក្នុង​ឆាកជីវិត​របស់​អតីត​ មេដឹកនាំ​ អូ​សា​ម៉ា​ ប៊ី​ន​ឡា​ដេ​ន​ ។​ មិន​ ត្រឹមតែ​ប៉ុណ្ណោះ​មេដឹកនាំ​អាល់​កៃ​ដា​ បច្ចុប្បន្ន​លោក​ Ayman​ al​ Zawahiri​ ធ្លាប់​បាន​ប្រកាស​ថា​ គម្រោង​បង្កើត​ទៅ​ ជា​អាណាចក្រ​ Caliphate​ ជា​ជំហាន​វិ​ជ្ជ​ មាន​ថ្មី​ក្នុង​ប្រវត្ដិសាស្ដ្រ​ក្នុង​ការ​ប្រឆាំង​ នឹង​មហាអំណាច​អា​មេ​រិ​ក​ និង​អ៊ី​ស្រា​ អែ​ល​ ។​

​កាលពី​ឆ្នាំ​២០០៥​ អ្នក​សារព័ត៌មាន​ ជនជាតិ​ហ្ស៊​ក​ដង់​បាន​ចេញផ្សាយ​នូវ​សៀវ​ ភៅ​អំពី​ជំនាន់​ទី​២​របស់​ក្រុម​អាល់​កៃ​ដា​ ដែល​មាន​គម្រោង​សំខាន់ៗ​ចំនួន​៧​ដំណាក់​ កាល​ ចាប់ផ្ដើម​ឡើង​ពី​ការ​ភ្ញាក់រលឹក​ ទស្សនៈ​អ៊ិ​ក​ស្លា​មតា​មរយៈ​ការ​វាយប្រហារ​ ភេរវកម្ម​ថ្ងៃ​ទី​១១​ កញ្ញា​ ឆ្នាំ​២០០១​ ។​ តាម​ការ​កត់សម្គាល់​ សកម្មភាព​ខាង​ លើ​ក្នុង​គោលដៅ​ធ្វើ​ឱ្យ​ច្បាស់​នូវ​គម្រោង​ បែងចែក​ ស៊ី​រី​ លី​បង់​ និង​ហ្ស៊​ក​ដង់​ ជា​ ប្រទេស​តូច​ដែល​សម្រេច​ជោគវាសនា​ក្នុង​តំបន់​ទាំងមូល​ ។​ ក្នុង​ដំណាក់កាល​ ទី​៤​គឺ​អំឡុង​ឆ្នាំ​២០១០-២០១៣​ រ​ដ្ឋា​ ភិ​បាល​ដែល​មាន​ភាព​ចាស់ជរា​ក្នុង​ពិភព​ អា​រ៉ាប់​កាន់សាសនា​អ៊ិ​ក​ស្លា​ម​ត្រូវ​ដួល​រលំ​តាម​រយៈ​ការ​បំផុសបំផុល​ឱ្យ​មា​នប​ដិ​ វត្ដ​ន៍​ផ្កាម្លិះ​ឬ​ហៅ​ថា​ បដិវត្ដន៍​អា​រ៉ាប់​ និទាឃ​រដូវ​ក្នុង​គោលដៅ​ផ្ដួលរំលំ​មេដឹកនាំ​ដែល​កាន់​អំណាច​យូរ​ឆ្នាំ​នៅ​តាម​បណ្ដា​ ប្រទេស​កាន់សាសនា​ច្រើន​ ។​ ក្រោយមក​ ក៏​មានការ​ប្រកាស​ស្ដី​ពី​ការ​បង្កើត​អាណា​ ចក្រ​ Caliphate​ ឬ​ហៅ​ថា​ ប្រទេស​ អ្ស៊ិ្ល​ា​ម​ និង​ត្រូវ​បាន​អនុវត្ដ​ក្នុង​ដំណាក់​ កាល​ទី​៥​គឺ​អំឡុង​ឆ្នាំ​២០១៣​ដល់​ឆ្នាំ​ ២០១៦​ ។​ មិន​ទាន់​មាន​អ្នកឯកទេស​ឬ​អ្នក​ វិភាគ​ណាមួយ​ចាប់អារម្មណ៍​ពី​បញ្ហា​ខាងលើ​នេះ​ឡើយ​ ដោយ​រយៈពេល​មួយ​ទស​ វត្សរ៍​កន្លង​មក​ អ្វី​ដែល​បាន​កើតឡើង​គឺ​ តាម​របៀបរៀបរយ​តាម​ដំណាក់កាល​ ដូច​ការ​គ្រោងទុក​របស់​ក្រុម​អាល់​កៃ​ដា​ ក្នុង​ការ​បង្កើត​ប្រទេស​អ៊ិ​រ​ស្លា​ម​ឡើង​វិញ​ ។​

​ក្រុម​អ៊ិ​រ​ស្លា​ម​បង្កើត​រដ្ឋ​ ឃ្លាំង​អាវុធ​ មហាសាល​រួម​ជាមួយ​ទ្រព្យសម្បត្ដិ​ មាស​ ប្រាក់​យ៉ាងច្រើន​អនេក​ ។​ អ្នកឯកទេស​ជា​ ច្រើន​បាន​វាយតម្លៃ​ថា​ ក្រុម​IS​ជា​ក្រុម​ ភេរវកម្ម​ដែល​មានទ្រព្យ​សម្បត្ដិ​ច្រើន​ ជាងគេ​បំផុត​ និង​គ្រោះថ្នាក់​បំផុត​នៅ​ លើ​ពិភពលោក​ ។​ មក​ទល់​ពេល​នេះ​ មាន​របាយការណ៍​មិន​ស៊ីចង្វាក់​នឹង​គ្នា​ស្ដី​ពី​ការ​គ្រប់គ្រង​រោងចក្រ​ចម្រាញ់​ប្រេង​នៅ​ អ៊ី​រ៉ា​ក់​ពី​ក្រុម​IS​ ។​ ជាមួយនឹង​ប្រាក់​ចំណូល​ ពី​ការ​លក់​ថាមពល​ប្រេង​ ការ​យកពន្ធ​ ជួយ​ដល់​ក្រុម​នេះ​មាន​ប្រាក់​គ្រប់គ្រាន់​ មិន​ចាំបាច់​ផ្ដល់​ជំនួយ​ពី​ណា​ផ្សេង​ទៀត​ ឡើយ​ ៕​

sew (3)sew (2)

...

ប្រែសម្រួល៖ ម៉ែ​វ​ សា​ធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print