ឃាតក​ស៊ី​ឈ្មួ​ល​បំពុល​ឆ្កែ​ងាប់​បី​ក្បាល​ ចូល​ទៅ​ចាក់​សម្លាប់​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ តែ​ឈាម​ស្រែក​ស្បែក​ហៅ​ ត្រូវ​នគរបាល​ចាប់​ឃាត់ខ្លួន​ទាំង​អ្នក​ជួល​ និង​ឃាតក​រួច​នាំ​ខ្លួន​ទៅ​ធ្វើ​សកម្មភាព​សារ​ដើម​

ចែករំលែក៖

​ខេត្តក្រចេះ​៖​ បុរស​ជា​ឃាតករ​ស៊ីឈ្នួល​ម្នាក់​ រួម​និង​ស្ត្រី​ជា​អ្នក​ជួល​ឃាតករ​ ត្រូវ​បាន​នគរបាល​ស្រុក​សំបូរ​ ស្រាវជ្រាវ​និង​ចាប់​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​ ក្រោយ​ពី​ជន​នេះ​បាន​យក​ថ្នាំ​បំពុល​សត្វ​ឆ្កែ​ងាប់​បី​ក្បាល​ រួច​ចូល​ទៅ​ចាក់​សម្លាប់​ស្ត្រី​រង​គ្រោះ​ បណ្តាល​ឱ្យ​ស្លាប់​ក្នុង​ថ្លុកឈាម​ ខណៈ​ដែល​ស្ត្រី​រង​គ្រោះ​កំពុង​ដែក​លង់លក់​នៅ​ក្រោមផ្ទះ​។​

20151102_130830

​ក្រោយ​ពី​ចាប់​ខាត់​ខ្លួន​រួច​មក​នៅ​រសៀល​ថ្ងៃ​ទី​២​ខែវិច្ឆិកា​ នគរបាល​បាន​នាំ​ខ្លួន​ជន​ដៃដល់​ជា​ឃាតករ​រូប​នេះ​ ទៅ​បង្ហាញ​កន្លេង​ដែល​ជន​នេះ​បាន​យក​វត្ថុ​តាង​ ទៅ​កប់​នៅ​ចំការ​ក្រោយ​ផ្ទះ​របស់​គេ​ និង​បាន​នាំ​ជន​នេះ​មក​ធ្វើ​សកម្មភាព​សារ​ដើម​ឡើង​វិញ​ពេល​ដែល​ច​ន​នេះ​ចាក់​សម្លាប់​ស្ត្រី​រង​គ្រោះ​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​២​និង​៤០​នាទី​ទៀប​ភ្លឺ​ ឈាន​ចូល​ថ្ងៃ​ទី​២​ ខែវិច្ឆិកា​ នៅ​ក្នុង​ក្រោមផ្ទះ​ស្ត្រី​រង​គ្រោះ​ ក្នុងភូមិ​អូរ​ពោ​ធ៍​ ឃុំ​ក្បាលដំរី​ ស្រុក​សំបូរ​ ខេត្តក្រចេះ​។​

​អធិការរង​ស្រុក​សំបូរ​ លោក​ ឈិ​ន​ សំបូរ​ ទទួល​បន្ទុក​បទល្មើស​ព្រហ្មទណ្ឌ​បាន​និយាយ​ថា​ ក្រោយ​ពី​កើតហេតុ​និង​មានការ​ភ្ញាក់ផ្អើល​ នគរបាល​ជំនាញ​បាន​ចុះ​ទៅ​ពិនិត្យ​ដល់​កន្លែង​កើតហេតុ​ លោក​ថា​ស្ត្រី​រង​គ្រោះ​ត្រូវ​ជន​ដៃដល់​ យក​ដែក​ជើង​ជ្រូក​ចាក់​សម្លាប់​ចំ​ដើមទ្រូង​ បណ្តាល​ឱ្យ​ស្លាប់ៗ​ ខណៈ​ស្ត្រី​រង​គ្រោះ​កំពុង​ដែក​លង់លក់​នៅ​ក្រោមផ្ទះ​។​

​លោក​អធិការរង​បាន​បន្ត​ថា​ ស្ត្រី​ជា​ជន​រង​គ្រោះ​ ឈ្មោះ​ ហ៊ិ​ន​ ភាព​ អាយុ​៦១​ឆ្នាំ​ ជា​ស្ត្រី​មេម៉ាយ​ និង​មានកូន​ស្រី​ម្នាក់​នៅ​ក្នុង​បន្ទុក​។​ ចំណែក​ជន​ដៃដល់​ឈ្មោះ​ ឡឹ​ក​ ចាន់​វាសនា​ ហៅ​ក្លូ​ អាយុ​២៨​ឆ្នាំ​ ទាំង​ជន​រង​គ្រោះ​និង​ជន​ដៃដល់​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​។​

​យោង​តាម​ចម្លើយ​សារភាព​ របស់​ជន​ដៃដល់​ឈ្មោះ​ ឡឹ​ក​ ចាន់​វាសនា​ ហៅ​ក្លូ​ បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា​ រូបគេ​ពិតជា​បាន​ចាក់​សម្លាប់​ស្ត្រី​រង​គ្រោះ​ពិតប្រាកដ​មែន​ ។​ ជន​ដៃដល់​បាន​បន្ត​ថា​ ការ​ដែល​រូបគេ​ចាក់​សម្លាប់​ស្ត្រិ​រង​គ្រោះ​នេះ​ គឺ​មាន​ស្ត្រី​ម្នាក់​ឈ្មោះ​ ស៊ុន​ វ៉ា​ន់​នី​ អាយុ​៤៧​ឆ្នាំ​ រស់នៅ​ភូ​មិច​ង្ហ​ប​ ឃុំ​ក្បាលដំរី​ ស្រុក​សំបូរ​ ជា​អ្នក​ជួល​រូបគេ​ ក្នុង​តម្លៃ​២​លាន​រៀល​ ឱ្យ​សម្លាប់​ស្ត្រី​រង​គ្រោះ​នេះ​។​

​លោក​អធិការ​បាន​បញ្ជាក់​ថា​ មូលហេតុ​ដែល​ស្ត្រី​ឈ្មោះ​ ស៊ុន​ វ៉ា​ន់​នី​ បាន​ជួល​ឃាតករ​ឱ្យ​សម្លាប់​ស្ត្រី​រង​គ្រោះ​ គឺ​មក​ពី​ស្ត្រី​ម្នាក់​នេះ​ បាន​ជំពាក់​លុយ​ស្ត្រី​រង​គ្រោះ​ជិត​១​ពាន់​ដុល្លារ​ ។​ លោក​ថា​ ឃាតករ​ស៊ី​ឈ្មួ​ល​ម្នាក់​នេះ​ បាន​ទៅ​ប៉ុនប៉ង​ចាក់​សម្លាប់​ស្ត្រី​រង​គ្រោះ​២​ទៅ​៣​ដង​មក​ហើយ​ តែ​មិន​បាន​សម្រេច​ ដោយសារ​បមពុល​សត្វ​ឆ្កែ​ពុំ​បាន​ លុះដល់​យប់​កើតហេតុ​ ពេក​ដែល​ស្ត្រី​រង​គ្រោះ​កំពុង​ដេក​លង់លក់​លើ​ប៉ៅ​អ៊ី​ក្រោមផ្ទះ​ ជន​ដៃដល់​ក៏​ដាក់​ថ្នាំ​បំពុល​សត្វ​ឆ្កែ​ងាប់​បី​ក្បាល​ រួច​ចូល​ទៅ​ធ្វើ​សកម្មភាព​ចាក់​សម្លាប់​ស្ត្រី​រង​គ្រោះ​តែ​ម្តង​ ៕​

20151102_13421520151102_13395120151102_13044720151102_132433IMG-20151102-WA0034IMG-20151102-WA0033

...

ដោយ៖ កោះ​ទ្រុង​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print