យក​ម៉ូតូ​អ្នក​ជិតខាង​ទៅ​លក់​ជាង​១​ខែ​ ទើប​ម្ចាស់​ម៉ូតូ​រក​ឃើញ​ចាប់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច

ចែករំលែក៖

​ភ្នំពេញ​៖ ជនសង្ស័យ​ម្នាក់​ ត្រូវ​បាន​ម្ចាស់​ម៉ូតូ​ចាប់ខ្លួន​ប្រគល់​អោយ​នគរបាល​ប៉ុស្តិ៍​ច្បារ​អំពៅ​ទី​២​ ពាក់ព័ន្ធ​ករណី​ខ្ចី​ម៉ូតូ​ ទៅ​ទិញ​សាច់​ក្លែម​តែ​បែ​ជា​យក​ទៅ​លក់​ហើយ​គេចខ្លួន​ជាង​១​ខែ​ ទើប​ម្ចាស់​ម៉ូតូ​រក​ឃើញ​ ហើយ​ចាប់ខ្លួន​ប្រគល់​អោយ​សមត្ថ​កិច្ចចាត់ការ​តាម​ផ្លូវច្បាប់​ ដោយឡែក​ម៉ូតូ​ត្រូវ​ជន​ សង្ស័យ​លក់​យក​លុយ​ស៊ីចាយ​អស់ហើយ​ ។​

VID-20151102-WA0124_7998

​ករណី​ចាប់ខ្លួន​មុខសញ្ញា​ យក​ម៉ូតូ​គេ​ទៅ​លក់​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ ព្រឹក​ថ្ងៃ​ទី​២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ផ្ទះ​ជួល​ ភូមិ​ដើម​ស្លែង​ សង្កាត់​ច្បារ​ អំពៅ​ទី​២​ ខណ្ឌ​ច្បារ​អំពៅ​ ។​

​ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​ មានឈ្មោះ​ជាន់​ សី​ម៉ា​ ភេទ​ ប្រុស​ អាយុ​២៦​ឆ្នាំ​ ជា​ មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ មាន​ទីលំនៅ​ផ្ទះ​ជួល​ ភូមិ​ទ្រា​ សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌមានជ័យ​ មក​រកស៊ី​នៅ​ ច្បារ​អំពៅ​ ។​

​ជនសង្ស័យ​មានឈ្មោះ​ឡាំ​ យ៉ាំ​ង​ឌាំ​ង​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ មុខរបរ​ជា​កម្មករ​ សំណង់​ មាន​ទីលំនៅ​ផ្ទះ​ជួល​ ភូមិ​ដើម​ស្លែង​ សង្កាត់​ច្បារ​ អំពៅ​ទី​២​ ខណ្ឌ​ច្បារ​អំពៅ​ ។​

​លោក​ទេព​ បូ​រ៉ា​ នាយ​ប៉ុស្តិ៍​ នគរបាល​ច្បារ​អំពៅ​ទី​២​ បាន​ អោយ​ដឹង​ថា​ ជន​រង​គ្រោះ​និង​ ជនសង្ស័យ​ជា​មនុស្ស​ស្គាល់​រាប់អាន​គ្នា​ព្រោះ​ជួល​ផ្ទះ​រកស៊ី​នៅ​ច្បារ​អំពៅ​ក្បែរ​គ្នា​ ស្រាប់តែ​នៅ​ថ្ងៃ​ទី​២៧​ ខែកញ្ញា​ ឆ្នាំ​២០១៥​ ជនសង្ស័យ​បាន​ ខ្ចី​ម៉ូតូ​របស់​ជន​រង​គ្រោះ​ ម៉ាក​ ស្កូ​ពី​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1CA-7301​ដោយ​ប្រាប់​ថា​ទៅ​ យក​លុយ​គេ​ជំពាក់​ហើយ​ទិញ​សាច់​ក្លែម​ត្រឡប់​មក​វិញ​ ។​ បន្ទាប់​ពី​បាន​ម៉ូតូ​ដល់​ដៃ​ហើយ​ជនសង្ស័យ​ជិះ​យក​ទៅ​បាត់​គេចខ្លួន​រហូត​ ដោយឡែក​ជន​រង​ គ្រោះ​ដែល​ជា​ម្ចាស់​ម៉ូតូ​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​នគរបាល​ប៉ុស្តិ៍​រួចរាល់​ផង​ដែរ​ ។​ លុះ​ ដល់​ព្រឹក​ថ្ងៃ​ទី​២​ ខែវិច្ឆិការ​ ឆ្នាំ​២០១៥​ជន​រង​គ្រោះជា​ម្ចាស់​ ម៉ូតូ​បានឃើញ​ជនសង្ស័យ​ត្រឡប់​មក​វិញ​ ក៍​ចាប់ខ្លួន​ប្រគល់​ អោយ​សមត្ថកិច្ច​តែ​ម្តង​ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​ បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ​ដើម្បី​ចាត់ការ​តាម​ច្បាប់​ ៕​

IMG-20151102-WA0109

...

ដោយ៖ សណ្តោស​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print