សមត្ថកិច្ច​ខណ្ឌ​សែន​សុខ​ចុះ​ធ្វើ​រដ្ឋបាល​នៅ​មុខ​ពេទ្យ​លោកសង្ឃ​ឃាត់ខ្លួន​មនុស្ស​៥​នាក់​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​គ្រឿងញៀន​

ចែករំលែក៖

​ភ្នំពេញ​៖​ ជនសង្ស័យ​ចំនួន​៥​នាក់​ដែល​ប្រើប្រាស់​គ្រឿងញៀន​ត្រូវ​បាន​កំលាំង​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ​ឃាត់ខ្លួន​ ខណៈ​ដែល​ពួក​គេ​បាន​នាំ​គ្នា​ចូល​ទៅ​ម្តុំ​មុខ​ពេទ្យ​លោកសង្ឃ​ដើម្បី​ទិញ​គ្រឿងញៀន​ប្រើប្រាស់​ ។

IMG-20151102-WA0063

​ប្រ​តិបត្តិការ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​០៣​និង​២០​នាទី​រសៀល​ ថ្ងៃ​ទី​០២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ភូមិ​ត្រ​ពាំ​ឈូក​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ ។​

​លោក​ សា​រឹម​ វុ​ទ្ធី​ អធិការរង​ខណ្ឌ​សែន​សុខ​បានអោយ​ដឹង​ថា​ ដោយ​មានការ​បញ្ជា​ផ្ទាល់​ពី​លោក​ ម៉ក់​ ហុង​ អធិការ​នគរបាល​ខណ្ឌ​សែន​សុខ​បានអោយ​លោក​ដឹកនាំ​កំលាំង​ចុះ​ធ្វើ​រដ្ឋបាល​នៅ​ចំណុច​ខាងលើ​អោយ​ដូច​ជា​ភ្លៀងរលឹម​ ព្រោះថា​ កន្លែង​នេះ​ជា​កន្លែង​ស្មុ​ក​ស្មាញ​សំនូវ​អ្នក​ជួញដូរ​និង​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ទើប​នៅ​ថ្ងៃនេះ​ លោក​បាន​ដឹកនាំ​កម្លាំង​ផ្ទាល់​ចុះ​ធ្វើ​រដ្ឋបាល​ទើប​ឈាន​ដល់​ការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ប្រើប្រាស់​គ្រឿ​ញៀន​ទាំង​៥​នាក់​នេះ​រួម​ និង​សំភារ​ប្រើប្រាស់​មួយ​ចំនួន​តែ​ម្តង​។​

​ជនសង្ស័យ​ដែល​ជាត់​ខ្លួន​នោះ​ទី​១​ឈ្មោះ​ ចេ​ង​ ឈាង​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ មុខរបរ​ធ្វើ​សំណង់​ ស្នាក់​នៅ​ភូមិ​អង្គ​ សង្កាត់​ប្រទេះ​ឡា​ង​ ខណ្ឌដង្កោ​ ទី​២​ឈ្មោះ​ អាយ​ បញ្ញា​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅ​ភូម​បាយាប​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ មានស្រុក​កំណើត​ភូមិ​ ឃុំ​ ឈើទាល​ ស្រុក​មុខកំពូល​ ខេត្តកណ្តាល​ ទី​៣​ឈ្មោះ​ ឌី​ សុភាព​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅផ្ទះ​ជួល​សង្កាត់​ព្រែក​ប្រា​ ខណ្ឌ​ច្បារ​អំពៅ​ ទី​៤​ឈ្មោះ​សាក់​ ដា​រ៉ា​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ មុខរបរ​រើស​អេ​ត​ចាយ​ ស្មា​ក់​នៅ​មិន​ពិតប្រាកដ​ មានស្រុក​កំណើត​ភូមិ​ ឃុំ​ ព្រៃ​ផ្តៅ​ ស្រុក​ព្រៃ​កា​បាស់​ ខេត្តតាកែវ​ និង​ទី​៥​ឈ្មោះ​ ប៉ាវ​ វី​រៈ​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ត្រពាំង​ឈូក​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​រួម​និង​វត្ថុ​តាង​កំពង់​ឃាត់ខ្លួន​នៅ​អធិការ​នគរបាល​ខណ្ឌ​សែន​សុខ​ដើម្បី​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​បន្ត​តាម​និ​តិ​វិធី​ ៕

IMG-20151102-WA0066

...

ដោយ៖ តុង​ សីហា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print