លោក​ កែវ​ រ៉េ​មី​ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​ ២០១៥-២០១៦​នៅ​សាលា​បឋម​សិក្សា​ និង​អនុ​វិទ្យាល័យ​ក្រាំង​ពង្រ​ ក្នុង​ឃុំ​កុមារ​រាជា​ ស្រុក​បាទី​ ខេត្តតាកែវ​

ចែករំលែក៖

​ខេត្តតាកែវ​៖​ កាលពី​ថ្ងៃ​ទី​ ០១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​កន្លង​ទៅ​នេះ​ លោក​ កែវ​ រ៉េ​មី​ រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី​ និង​ជា​អនុប្រធាន​អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​ តំណាង​ដ៍​ខ្ពង់ខ្ពស់​របស់​ លោក​បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​ និង​លោក​ ស្វាយ​ សុវណ្ណ​រិ​ទ្ធ​ អនុប្រធាន​ ក្រុមការងារ​ ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ឃុំ​កុមារ​រាជា​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អបអរសាទរ​ពិធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​ ២០១៥-២០១៦​ នៅ​សាលា​បឋម​សិក្សា​ និង​អនុ​វិទ្យាល័យ​ក្រាំង​ពង្រ​ ស្ថិត​នៅ​ក្នុង​ ឃុំ​កុមា​រាជា​ ស្រុក​បាទី​ ខេត្តតាកែវ​។​

4646

​ជា​កិច្ច​ចាប់ផ្តើម​ លោក​ ញិ​ប​ នៅ​ នាយក​អនុ​វិទ្យាល័យ​ក្រាំង​ពង្រ​ ធ្វើ​របាយការណ៍​សង្ខេប​ស្តី​ពី​ស្ថានភាព​ទូទៅ​ របស់​សាលា​បឋម​សិក្សា​ និង​អនុ​វិទ្យាល័យ​ក្រាំង​ពង្រ​ ដោយ​លោក​បាន​រំលឹក​ថា​ក្រោយ​ថ្ងៃ​រំដោះ​ ៧​ មក​រា​ ១៩៧៩​ សាលា​សល់​អគារសិក្សា​ ១​ ខ្នង​ មាន​៣​បន្ទប់​ ដែល​មាន​សភាព​ចាស់​ទ្រុឌទ្រោម​ ហើយ​បច្ចុប្បន្ន​ កំពុង​ ត្រូវការ​ អគារសិក្សា​បន្ថែម​ ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​របស់​សិស្សានុសិស្ស​ ជិត​៨០០​នាក់​។​

​បន្ទាប់​មក​ លោក​ ស្វាយ​ សុវណ្ណ​រិ​ទ្ធ​ អនុប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ឃុំ​កុមារ​រាជា​ ក៏​បាន​ឡើង​អាន​សារលិខិត​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ថ្លែង​ក្នុង​ឱកាស​បើក​ បវេសនកាល​ឆ្នាំ​សិក្សា​ ២០១៥-២០១៦​។​

​ក្នុង​ឱកាស​នោះ​ លោក​ កែវ​ រ៉េ​មី​ ក៏​បាន​អញ្ជើញ​មាន​មតិ​សំណេះសំណាល​នៅ​ក្នុង​អង្គពិធី​ ដោយ​បាន​រំលឹក​ថា​ ប្រទេស​កម្ពុជា​សព្វថ្ងៃ​ មានការ​រីក​ចម្រើន​និង​អភិវឌ្ឍ​ជា​លំដាប់​ ទាំង​អស់នេះ​ក៏​ដោយសារ​ ការ​ដឹកនាំ​របស់​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ដែល​បាន​ធ្វើ​ឱ្យ​ប្រទេស​យើង​មាន​សន្តិភាព​ និង​ស្ថេ​រ​ភាព​នយោបាយ​។​ លោក​ កែវ​ រ៉េ​មី​ ក៏​បាន​លើក​ឡើង​ថា​ រាជរដ្ឋាភិបាល​ បាន​និង​កំពុង​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ទៅ​លើ​វិស័យ​អប់រំ​ ជាក់ស្តែង​ដោយសារ​តែ​កំណែ​ ទម្រង់​ប្រព័ន្ធ​អប់រំ​ ឆ្នាំ​នេះ​សិស្ស​ថ្នាក់​ទី​១២​ ដែល​ប្រលង​ជាប់​សញ្ញាប័ត្រ​ មធ្យមសិក្សា​ទុតិយភូមិ​ ទទួល​បាន​និទ្ទេស​A​កើន​ដល់​108​នាក់​។​ ជាម​យ​យក​គ្នា​នេះ​ដែ​លោក​ ក៏​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ឱ្យ​គិតគូរ​ទៅ​លើ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ ជា​ពិសេស​គឺ​បញ្ហា​គ្រឿងញៀន​ ព្រោះ​ វា​បំផ្លាញ​ដល់​អាយុជីវិត​ប្រជាពលរដ្ឋ​ទូទៅ​ជា​ពិសេស​យុវជន​។​

​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណូមពរ​របស់​ លោកគ្រូ​ អ្នកគ្រូ​ និង​ប្រជាពលរដ្ឋ​ជា​មាតាបិតា​សិស្ស​ លោក​បាន​ប្រកាស​ថា​ ក្រោម​ការ​ខិតខំ​ស្វះស្វែង​ទំនាក់ទំនង​ របស់​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ឃុំ​កុមា​រាជា​ តាម​រយៈ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ និង​ក្រសួងសុខាភិបាល​ម​ អគារ​អនុ​វិទ្យាល័យ​ មួយ​ខ្នង​មាន​១២​បន្ទប់​ និង​ទីចាត់ការ​មួយ​ខ្នង​ និង​មណ្ឌល​សុខភាព​នឹង​ចាប់ផ្តើម​សាងសង់​នៅ​ឆ្នាំ​២០១៦​ខាង​មុខ​។​ លើស​ពី​នេះ​ស្ថិត​ក្រោម​ការ​ជួយ​ជ្រោមជ្រែង​របស់​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​យើង​បាន​ដាក់​ឲ្យ​ដម​ណើ​រការ​ សមាគម​ និង​មូលនិធិ​គ្រូបង្រៀន​ឃុំ​កុមា​រាជា​ ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​លោកគ្រូ​ អ្នកគ្រូ​។​

​ជា​ចុងបញ្ចប់​នៃ​មតិ​សំណេះសំណាល​ លោក​ កែវ​ រ៉េ​មី​ ក៏​បាន​ ថ្លែងអំណរគុណ​ និង​ជូនពរ​ដល់​លោកនាយក​ លោកគ្រូ​ អ្នកគ្រូ​ មាតាបិតា​ សិស្សានុសិស្ស​ឱ្យ​ទទួល​បាន​សុភមង្គល​ និង​សេចក្តី​ថ្លៃថ្នូរ​ ហើយ​លោក​ក៏​បាន​អញ្ជើញ​ផ្តល់​កិត្តិយស​ចែក​រង្វាន់​ដល់​សិស្ស​ពូកែ​ និង​ផ្តល់​នូវ​សំភារៈ​សិក្សា​ដូច​ជា​សៀវភៅ​២​ក្បាល​ និង​ប៉ិច​១​ដើម​ជូន​ដល់​សិស្សានុសិស្ស​ ដែល​មក​ចូលរួម​ ដោយឡែក​សម្រាប់​លោកគ្រូ​ អ្នកគ្រូ​២៥​នាក់​ទទួល​បាន​អំណោយ​ជា​ថវិកា​ក្នុង​ម្នាក់ៗ​ ៥​ម៉ឺន​រៀល​ ៕

...

4637463446334653464546314651

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print