ទាហានជើងទឹកអាមេរិក​មានគម្រោងល្បាតតាមយន្តហោះបន្ថែមទៀតនៅតំបន់សមុទ្រចិនភាគខាងត្បូង

ចែករំលែក៖

កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៥ មន្ត្រីក្រសួងការពារជាតិអាមេរិកបានថ្លែងថា កម្លាំងទាហានជើងទឹកអាមេរិក​មានគម្រោងល្បាត់បន្ថែមទៀត​ក្នុងចម្ងាយប្រមាណ១២ម៉ៃ (ចម្ងាយវាស់តាមផ្លូវនាវាចរ) ពីប្រជុំកោះសិប្បនិមិត្ត​ភាគខាងត្បូង​សមុទ្រ​ចិន ។ ការល្បាតនេះស្របទៅតាម​ច្បាប់អន្តរជាតិ ក្នុងទំហំប្រមាណ២ភាគបួននៃតំបន់ទាំងមូលរបស់ចិន និងប្រទេសជិតខាង ។

abds

ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មន្ត្រីដដែលនោះបានបញ្ជាក់ថា យើងមានគម្រោងល្បាតបន្ថែមទៀត​ក្នុងទំហំ២ភាគ៤ ឬច្រើនជាងនេះ ។ ប្រភពបន្តថានោះជាសិទ្ធិ របស់យើងនៅក្នុងការល្បាត ដែលត្រូវអនុវត្តឡើងទៅតាម​ច្បាប់អន្តរជាតិ ហើយក៏ជាការរំលឹកផងដែរ​ឲ្យចិន និងបណ្តាប្រទេសដទៃទៀត​បានដឹងអំពីកាត្វកិច្ចនេះ ។

កាលពីថ្ងៃទី២ ខែវិច្ឆិកា ទីប្រឹក្សាឧបការីរងទទួលបន្ទុកសន្តិសុខជាតិអាមេរិក Ben Rhodes បានថ្លែងថា នឹងមានការល្បាត​បន្ថែមទៀត​របស់កងកម្លាំងទាហានអាមេរិក​ដើម្បីធានាដល់ការធ្វើនាវាចរទទួលបានសន្តិសុខនិងសុវត្ថិភាព​នៅក្នុងតំបន់ ។

កាលពីសប្តាហ៍មុននេះ អាមេរិក​បានបញ្ជូននាវាចម្បាំងបំពាក់ដោយកាំជ្រួចមីស៊ីលនាំផ្លូវ​មួយគ្រឿង​ធ្វើដំណើរ​ទៅ​កៀក​​ដែនកោះសិប្បនិមិត្តដែលបង្កើតឡើងដោយប្រទេសចិន ស្ថិតនៅតំបន់សមុទ្រចិនខាងត្បូង ។

នាយទាហានជាន់ខ្ពស់របស់កម្លាំងទាហានជើងទឹកចិន​ នៅពេលភ្លាមៗនោះផងដែរ​បានប្រាប់ទៅកាន់កងកម្លាំងទាហានល្បាត​របស់អាមេរិក​នោះថា ឧប្បត្តិហេតុ​តិចតួចអាចនឹងកើតមាន ហើយអាចក្លាយទៅជាសង្គ្រាមផ្ទុះឡើងផងដែរ​នៅ​តំបន់​​សមុទ្រចិនភាគខាងត្បូងនេះ ប្រសិនបើអាមេរិក​មិនបញ្ឈប់អាកប្បកិរិយា​បង្ករឿង នៅច្រកសមុទ្រដែលកំពុងមាន​ជម្លោះនេះ ។

នាវាចម្បាំងអាមេរិក USS Lassen ដែលជានាវាចម្បាំងធុនទំនើបបំផុតរបស់អាមេរិក​បាននិងកំពុងបោះយុថ្កា ក៏ដូចជា​ការល្បាតផងដែរ​នៅលើផ្ទៃទឹកចម្ងាយប្រមាណ១២ម៉ៃ(វាស់តាមផ្លូវនាវាចរ)​​ប៉ុណ្ណោះពីកោះសិប្បនិមិត្ត​ដែលសាងសង់ឡើង​ដោយ​ប្រទេសចិន​នៅ​ប្រជុំកោះស្ព្រាតលី ។

ចិនបានទាមទារស្ទើរតែទាំងស្រុងថា តំបន់សមុទ្រភាគខាងត្បូងចិន​នោះ​ស្ថិតនៅក្នុងដែនអធិបតេយ្យរបស់ខ្លួន។ ទីតាំង​នេះជាច្រកសមុទ្រ​យ៉ាងសំខាន់​ដែលក្នុងមួយឆ្នាំៗមានការចរាចរណ៍ទំនិញឆ្លងកាត់​ចេញ ចូលទៅ​កាន់ពិភពលោក​មានតម្លៃប្រមាណ៥ពាន់ពាន់លានដុល្លារអាមេរិក ។ ប្រទេសវៀតណាម ម៉ាឡេស៊ី ប្រ៊ុយណេ ហ្វីលីពីន និងតៃវ៉ាន់ ប្រទេសទាំងនេះសុទ្ធតែជាប្រទេសគូជម្លោះជាមួយប្រទេសចិន​ទាក់ទង​ដែនសមុទ្រចិនភាគខាងត្បូង​នោះ​ផងដែរ ។

លោក Ben Rhodes បានថ្លែងថា ជម្លោះសមុទ្រចិនខាងត្បូងនេះមានតែដោះស្រាយតាមរយៈផ្លូវការទូតប៉ុណ្ណោះ ។ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Ash Carter នៅពេលខាងមុខនេះ​នឹងមានដំណើរទស្សនកិច្ចមកកាន់តំបន់អាស៊ី​ដើម្បីពិនិត្យមើលសភាពការណ៍ផងដែរ ៕

u-s-navy-sailors

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print