ខេត្តព្រះសីហនុ៖ ជនបទេសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីបានជិះម៉ូតូទៅបុកគល់ឈើដោយខ្លួនឯង កាលពីវេលាម៉ោង ០០:៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅលើផ្លូវ២ធ្នូ ត្រង់ចំណុច ហូលតែល៧ជាន់ ស្ថិតនៅសង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ ដោយសង្ស័យថា ជនរងគ្រោះស្រវឹងខ្លាំង ។
តាមការបញ្ជាក់ពីលោក វរៈសេនីយ៍ ឯកអ៊ី សុខា ស្នងការរងទទួលផែនសណ្តាប់ធ្នាប់ឲ្យដឹងថា នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៥ វេលាម៉ោង ០០:៤០នាទីរំលងអធ្រាត្រ នៅលើផ្លូវ២ធ្នូ ត្រង់ចំណុច ហូលតែល៧ជាន់ ស្ថិតនៅសង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយខ្លួនឯង ម៉ូតូ ០១គ្រឿងម៉ាក ZUSUKI STEEP ពណ៌ស-ខ្មៅ ពាក់ផ្លាកលេខ ពោធិ៍សាត់ 1B-0595 បើកបរដោយឈ្មោះ JONES ANTHONY JOHN ភេទ ប្រុស ឆ្នាំកំណើត1964 ជនជាតិ អង់គ្លេស មុខរបរ ម្ចាស់ផ្ទះសំណាក់ឆាយហុក មានទីលំនៅសង្កាត់២ ក្រុង/ខេត្តព្រះសីហនុ មានទិសដៅពី ជើង ឆ្ពោះទៅ ត្បូង លុះមកដល់ចំណុចកើតហេតុបានបើកធ្លាក់ផ្លូវទៅ បុកដើមត្របែកព្រៃនៅជាយផ្លូវតែម្តង។
គ្រោះថ្នាក់នេះបណ្តាលឲ្យស្លាប់អ្នកបើកបរនៅកន្លែងកើតហេតុ រីឯវត្ថុតាងបានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ៕
ដោយ៖ ឆ្លាម សមុទ្រ