ចោរ​ពីរ​នាក់​ប្តី​ប្រពន្ធ​ប្រើ​ល្បិច​ខ្ចី​ទូរស័ព្ទ​របស់​ថៅកែ​ហាង​ស្តា​រិច​យក​បាន​សម្រេច​ ប្តី​រត់​មិន​ទាន់​ ត្រូវ​ម្ចាស់​ហាង​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច

ចែករំលែក៖

​ភ្នំពេញ​៖​ នគរបាល​ប៉ុស្តិ៍​វត្ត​ភ្នំ​ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ក្នុង​ចំណោម​បក្ខពួក​២​នាក់​បាន​នាំ​គ្នា​ទៅ​ផឹកស៊ី​រួច​ប្រពន្ធ​បាន​ប្រើ​ល្បិច​ខ្ចី​ទូរស័ព្ទ​របស់​ម្ចាស់​ម៉ាក​ Iphone6​ ដើម្បី​ហៅ​បង​ប្អូ​បម​ក​ផឹក​ជាមួយ​ បែរជា​ឡើង​ជិះ​ម៉ូតូ​គេចខ្លួន​ តែ​ប្តី​រត់​មិន​រួច​ ក៏​ម្ចាស់​ហាង​ឃាត់ខ្លួន​ប្រគល់​ជូន​សមត្ថកិច្ច​តែ​ម្តង​ ។​

image1

​ករណី​ខាងលើ​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០១​និង​២០​នាទី​ រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ហាង​ស្តា​រិច​ទីតាំង​លេខ​១០​ ផ្លូវ​លេខ​១០៥​ ភូមិ​៨​ សង្កាត់​វត្ត​ភ្នំ​ ខណ្ឌដូនពេញ​ ។​

​ជនសង្ស័យ​ឈ្មោះ​វ៉​ន​ ផ​ល្លី​ន​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ គ្មាន​មានមុខ​របរ​ពិតប្រាកដ​ស្នាក់​នៅ​សង្កាត់​ច្បារ​អំពៅ​ ខណ្ឌ​ច្បារ​អំពៅ​។​ ចំណែក​ជនសង្ស័យ​ជា​ប្រពន្ធ​ដែល​គេចខ្លួន​នោះ​ឈ្មោះ​ជា​ ស៊ី​នូ​ អាយុ​៣៤​ឆ្នាំ​ ស្នាក់​នៅ​ជាមួយ​គ្នា​បាន​យក​ទូរស័ព្ទ​របស់​ម្ចាស់​ហាង​ម៉ាក​ I​ phone​ 6​ ទៅ​បាត់​ ។​

​តាម​ប្រភព​ពី​សមត្ថកិច្ច​ បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ គឺ​ប្តី​ប្រពន្ធ​២​នាក់​បាន​នាំ​គ្នា​មក​ចូល​ផឹកស៊ី​នៅ​ហាង​កើតហេតុ​បាន​មួយសន្ទុះ​ ប្រពន្ធ​បាន​ប្រើ​ល្បិច​ខ្ចី​ទូរស័ព្ទ​របស់​ថៅកែ​ហាង​ដើម្បី​ទូរស័ព្ទ​ទៅរ​កបង​ ឲ្យ​មក​ផឹក​ជាមួយ​ ហើយ​លួច​ចេញ​មក​ក្រៅ​និយាយ​រួច​ក៏​ប្រញាប់​ឡើង​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ ខណៈនោះ​ដែរ​ម្ចាស់​ហាង​ក៏​បាន​ឃាត់ខ្លួន​បុរស​ជា​ប្តី​ស្ត្រី​សង្ស័យ​នាំ​មក​ប្រគល់​ជូន​សមត្ថកិច្ច​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ៕

image2

...

ដោយ៖ ​ស​ ដា​រ៉ា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print