ជនសង្ស័យមួយក្រុមមានគ្នាពីរនាក់ប្រដាប់ដោយកាំភ្លើងខ្លីមួយដើមប្លន់យកម៉ូតូហង់ដាClickពីនារីម្នាក់បានដោយសុវត្ថិភាព

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់ត្រូវជនសង្ស័យពីរនាក់មិនស្គាល់មុខបានដកកាំភ្លើងផ្ជង់ប្លន់យកម៉ូតូពីរូបគាត់រួចជិះគេចខ្លួនបាត់ស្រមោល ។ ក្នុងករណីផ្ជង់ប្លន់យកម៉ូតូខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង​១៩ និង៤០នាទីយប់ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៥ ​នៅម្តុំបឹងតាម៉ាត ស្ថិតក្នុងភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ ​រាជធានីភ្នំពេញ ។

image2

យោងតាមសំដី​របស់​នារី​រងគ្រោះ​ដែល​មាន​ឈ្មោះ​ សែម​ ធីតា ​អាយុ​២១ឆ្នាំ ស្នាក់នៅម្តុំបឹងត្របែក ខណ្ឌចំការមន បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ រូបនាងត្រូវបងប្អួន ហៅទៅលេងនៅបន្ទប់ជួល ដែលនៅជិតកន្លែងកើតហេតុនោះ លុះនារីរងគ្រោះបានទៅ លេងជាមួយបងប្អូន ដែលបានហៅនាងទៅក៏មានការនិយាយគ្នា លេងសើចសប្បាយអស់រយៈពេលជិតមួយម៉ោង បន្ទាប់ពីនិយាយលេងជាមួយបងប្អូនហើយ ដោយសារយប់ជ្រៅហើយ នាងក៏បានលាបងប្អូនត្រលប់មកផ្ទះជួលវិញដោយធ្វើដំណើរតាមម៉ូតូតែម្នាក់ឯង ។

ប្រភពដដែលបានបន្តថា ពេលជិះមកដល់ជិតស្ពានដែកមួយដែលស្ថិតក្នុងភូមិម័រ ក៏ស្រាប់តែឃើញបុរសពីរនាក់អង្គុយ នៅក្បែរស្ពានដែកនោះ លុះពេលនារីរងគ្រោះជិះមកដល់ស្ពាន បុរសទាំងពីរនាក់នោះ បានងើបឈររួចដើរមកកាក់ពីមុខនារីរងគ្រោះ ដែលកំពុងជិះម៉ូត​ឃាត់ឲ្យឈប់ បន្ទាប់ពីនារីរងគ្រោះបានឈប់ ហើយស្រាប់តែបុរសម្នាក់ក្នុង ចំណោមពីរនាក់ បានដកកាំភ្លើងខ្លីមិនស្គាល់ម៉ាកមួយដើម មកផ្ជង់ប្លន់ទៅលើនារីរងគ្រោះ ហើយស្រែកគម្រាមថា ឲ្យម៉ូតូមកអញ បើមិនឲ្យទេអញបាញ់សម្លាប់ចោល បន្ទាប់ពីឮពាក្យចោរគម្រាមដូចនោះនារីរងគ្រោះក៏បានប្រគល់ម៉ូតូ ឲ្យក្រុមចោរជិះគេចខ្លួនចេញបាត់ស្រមោល​ ។

ក្រោយពេលកើតហេតុជនរងគ្រោះមិនបានទៅដាក់ពាក្យបណ្ដឹងនោះទេ ក៏បានទៅលំស្ថានវិញដោយបន្សល់ទុកនូវទឹកភ្នែកដែលស្រណោះម៉ូតូដែលក្រុមចោរប្លន់ទៅនៅនឹងកន្លែងកើតហេតុ ៕

image4 image3

...

ដោយ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print