ភ្នំពេញ៖ ស្ត្រីមានផ្ទៃពោះ៦ខែ មានវិបត្តិដើររកការងារធ្វើមិនបាន អស់សង្ឃឹមក្នុងឆាកជីវិត តូចចិត្តខ្លួនឯងមិនមានការងារធ្វើ បានសម្រេចចិត្តទៅលោតទឹកសម្លាប់ខ្លួនពីលើស្ពាន (ជ្រោយចង្វា) ទាំងយប់តែសំណាងល្អត្រូវសមត្ថកិច្ចជួយឃាត់ទាន់ ។
ដែលហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅលើស្ពានជ្រោយចង្វាចាស់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្រះចកបានឱ្យដឹងថា ស្ត្រីរងគ្រោះដែលប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនខាងលើមានឈ្មោះ សា លី អាយុ៣៥ឆ្នាំ ស្នាក់នៅក្នុងបុរីប៉េងហួត (នៅច្បារអំពៅជាមួយកម្មករសំណង់មិត្តភក្ត្រ) មានស្រុកកំណើតនៅភូមិកំពាន់ ឃុំចំការថ្មីស្រុកមេមុត ខេត្តត្បូងឃ្មុំ ហើយមានប្តីឈ្មោះហាន់ ណា អាយុ៣៨ឆ្នាំ ស្នាក់នៅផ្ទះជួល (ម្តុំវិហារចាម) មានស្រុកកំណើតនៅភូមិត្រពាំងឈូក ស្រុកបារណ៍ ខេត្តកំពង់ធំ ។
ប្រភពពត៌មានបានឲ្យដឹងថា មុនថ្ងៃកើតហេតុស្ត្រីរងគ្រោះបានដើរពីច្បារអំពៅរហូតទៅដល់ម្តុំណាហ្គាលវើដើម្បីសុំហាងមួយនៅធ្វើជាកូនកាំបិតតែត្រូវមេចុងភៅមិនព្រមទទួលឡើយពីព្រោះគាត់មានផ្ទៃពោះ ដោយសារតែមិនមានអ្នកយកគាត់ធ្វើការ ។
លុះដល់ថ្ងៃកើតហេតុទៀតស្រ្តីខាងលើបានដើររកកន្លែងធ្វើការទៀតនៅតែមិនមានអ្នកណាយកគាត់ធ្វើការដដែល មូលហេតុដោយសារគាត់មានផ្ទៃពោះ ដោយសារតែមិនមានអ្នកយកគាត់ធ្វើការ ទើបគាត់សម្រេចចិត្តដើរឡើងទៅលើស្ពានជ្រោយចង្វា ដើម្បីលោតទឹកសម្លាប់ តែសំណាងល្អសមត្ថកិច្ចនគរបាលដែលប្រចាំការនៅលើរនៅស្ពានឃើញទាន់រួចនាំចុះពីលើស្ពានមកដើម្បីសួរនាំ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលប្រចាំការនៅលើស្ពានជ្រោយចង្វា បាននាំស្រ្តីដែលប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនខាងលើមកសម្រាក់នៅប៉ុស្តិ៍រដ្ឋបាលនគរបាលស្រះចករកចាំព្រឹកស្អែកនាំគាត់ទៅអង្គការមិត្តសំលាញ់នឹងអង្គការស្ត្រីមានវិបាត់ស្នាក់នៅនឹងធ្វើការនៅទីនោះ ៕
ដោយ៖ ជ្រោយពេជ្រ