បញ្ជូន​ចោរលួច​ម៉ូតូ​ពីរ​នាក់​របស់​សន្ដិសុខ​ទៅ​តុលាការ

ចែករំលែក៖

​ខេត្ដ​ព្រះ​សីហ​នុ​៖​ កម្លាំង​កង​រាជ​អាវុធ​ ហត្ថ​ខេត្ដ​ព្រះ​សីហ​នុ​បាន​ចាប់ខ្លួន​ចោរលួច​ ម៉ូតូ​ពីរ​នាក់​ទៅ​តុលាការ​បន្ទាប់​ពី​លួច​ ម៉ូតូ​របស់​សន្ដិសុខ​កាលពី​យប់​ថ្ងៃ​ទី​១​ ខែ​ វិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​ក្រុម​ទី​១០​ ភូមិ​៤​ ឃុំ​ទំនប់​រលក​ ស្រុក​ស្ទឹង​ហាវ​ ខេត្ដ​ព្រះ​សីហ​នុ​ ។​

IMG-20151103-WA0006

​មន្ដ្រី​អាវុធហត្ថ​បានឱ្យ​ដឹង​ថា​ ជន​ សង្ស័យ​ត្រូវ​បាន​ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ​ទី​១​ឈ្មោះ​ ឈួ​ន​ ឆ​ន​ ភេទ​ប្រុស​ អាយុ​ ២៥​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ និង​ទី​២​ ឈ្មោះ​ សិ​ សៀង​ហៃ​ ភេទ​ប្រុស​ អាយុ​២០​ ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ មាន​ទីលំនៅ​ ភូមិ​២​ ឃុំ​ទំនប់​រលក​ ស្រុក​ស្ទឹង​ហាវ​ ខេត្ដ​ព្រះ​សីហ​នុ​ ។​

​មន្ដ្រី​ដដែល​បាន​បញ្ជាក់​ថា​ ជនសង្ស័យ​ ទាំង​ពីរ​នាក់​ខាងលើ​នេះ​បាន​ធ្វើ​សកម្មភាព​ កាច់ក​ម៉ូតូ​របស់​គេ​មួយ​គ្រឿង​ម៉ាក​ហុង​ ដា​ សេ​១២៥​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ក្រុងព្រះសីហនុ​ 1B-3691​ ។​ ម៉ូតូ​នេះ​ជា​ របស់​ឈ្មោះ​ ភោគ​ ប៉ាវ​ ភេទ​ប្រុស​ អាយុ​ ២៦​ឆ្នាំ​ មុខរបរ​សន្ដិសុខ​ការពារ​ពោង​ ប្រេង​កំ​ពេញ​ មាន​ទីលំនៅ​ភូមិ​-​ឃុំ​ខាង​ លើ​ ។​

​តាម​ម្ចាស់​ម៉ូតូ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ម៉ូតូ​របស់​ខ្លួន​មុខ​ពេល​បាត់​បាន​ផ្ទុក​នៅ​ គៀន​ផ្ទះ​មិត្ដភក្ដិ​ ហើយ​ពេល​ចុះ​ពី​យាម​ ក៏​ស្រាប់តែ​បាត់​ម៉ូតូ​តែ​ម្ដង​ ។​ ក្រោយ​ពី​ បាត់​ម៉ូតូ​រូប​គាត់​ក៏​បាន​ទៅ​ប្ដឹង​សមត្ថកិច្ច​ ឱ្យ​ជួយ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ជនសង្ស័យ​ ។​

​បើ​យោង​តាម​សមត្ថកិច្ច​កង​រាជ​អាវុធ​ ហត្ថ​ឱ្យ​ដឹង​ដែល​ថា​ ជនសង្ស័យ​ទាំង​ពីរ​ នាក់​ខាងលើ​នេះ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ នៅ​វេលា​ម៉ោង​២៣​និង​៤៥​នាទី​ក្រោយ​ពី​ ជនសង្ស័យ​បាន​លួច​យក​ម៉ូតូ​ជន​រង​គ្រោះ​ កាលពី​វេលា​ម៉ោង​២០​និង​២០​នាទី​ថ្ងៃ​ទី​ ១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ។​ ជនសង្ស័យ​ ទាំង​ពីរ​នាក់​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​មុខ​ សា​លម​ហោ​ស្រប​ចាស់​ស្ថិត​នៅ​ក្រុម​៧​ ភូមិ​២​ សង្កាត់​លេខ​២​ ក្រុង​-​ខេត្ដ​ព្រះ​ សីហ​នុ​ ។​

​បើ​តាម​សមត្ថកិច្ច​ឱ្យ​ដឹង​ថា​ ជនសង្ស័យ​ ទាំង​ពីរ​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​នៅ​ រសៀល​ថ្ងៃ​ទី​២​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៥​ ហើយ​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធ​ធនាគារ​ដើម្បី​ បើ​សវនាកា​ចាត់ការ​តាម​ច្បាប់​ ៕​

IMG-20151103-WA0005

...

ដោយ៖ ឆ្លាម​ សមុទ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print