ពិជាមិនគួរឲ្យជឿ! ស្ដ្រី​ម្នាក់​សម្រាល​កូនភ្លោះ​ពរ​ពោះ​ត្រឹម​ ៦​ខែ​ពីរ​ថ្ងៃ

ចែករំលែក៖

​ខេត្ដ​ប៉ៃលិន​៖​ ស្ដ្រី​ម្នាក់​បាន​សម្រាល​ កូនភ្លោះ​មុខ​ខែ​តែ​ពុំមាន​បញ្ហា​ដល់​ម្ដាយ​ និង​ទារក​ភ្លោះ​ពីរ​នាក់​នោះ​ទេ​ ក៏​ប៉ុន្ដែ​សុខ​ ភាព​ទាំង​ម្ដាយ​និង​កូន​ក៏​មិនសូវ​ប្រសើរ​ ប៉ុន្មាន​ដែល​ព្រោះ​ទារក​ភ្លោះ​ទាំង​ពីរ​នាក់​ នេះ​ម្ដាយ​ប្រ​សូត្រ​មក​ពរ​ពោះ​ត្រឹមតែ​៦​ ខែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​ ។

dwe4

​ស្ដ្រី​ដែល​ឆ្លងទន្លេ​បាន​ទារក​ភ្លោះ​មិន​ គ្រប់​ខែ​ខាងលើ​នេះ​គឺ​បាន​សម្រាល​នៅ​ ព្រឹក​ថ្ងៃ​ទី​២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​ក្នុង​ មណ្ឌល​សុខភាព​អូរ​ច្រា​ ស្ថិត​នៅ​ភូមិ​អូរ​ ជើង​ សង្កាត់​ទួល​ល្វា​ ក្រុង​-​ខេត្ដ​ប៉ៃលិន​ ។​

​ប្ដី​ស្ដ្រី​សម្រាលកូន​មុន​ខែ​ឈ្មោះ​ សាយ​ ជា​ អាយុ​២៣​ឆ្នាំ​ រស់នៅ​ភូមិបរ​ហ៊ុយ​ជើង​ សង្កាត់​ប​រយ៉ា​ខា​ ក្រុង​-​ខេត្ដ​ប៉ៃលិន​ មាន​ មុខរបរ​ជា​អ្នក​ធ្វើ​ចម្ការ​បាន​ប្រាប់​ឱ្យ​ដឹង​ ថា​ ប្រពន្ធ​របស់​គាត់​ដែល​សម្រាលកូន​ ភ្លោះ​ឈ្មោះ​ ច​ន​ ជូរ​ អាយុ​២២​ឆ្នាំ​ រស់នៅ​ ភូមិ​-​ឃុំ​ជាមួយ​គ្នា​ក្នុង​មុខរបរ​ជា​អ្នក​ធ្វើ​ ចម្ការ​ ។​

​ប្ដី​ស្ដ្រី​សម្រាល​ទារក​ភ្លោះ​បាន​បញ្ជាក់​ ថា​ ប្រពន្ធ​របស់​គាត់​សម្រាល​កូនភ្លោះ​ នេះ​គឺជា​ការ​សម្រាលកូន​លើ​ទី​១​ក្រោយ​ ពី​បាន​រៀប​អាពាហ៍ពិពាហ៍​ជាង​១​ឆ្នាំ​នៅ​ ភូមិបរ​ហ៊ុយ​ជើង​ ។​

​ប្ដី​ស្ដ្រី​ច​ន​ ជូរ​ បានឱ្យ​ដឹង​ដែល​ថា​ នៅ​ មុខ​ពេល​ដែល​ប្រពន្ធ​របស់​គាត់​ឈឺពោះ​ ឆ្លងទន្លេ​និង​ក្នុង​រយៈពេល​ពរ​ពោះ​ប្រពន្ធ​ របស់​គាត់​បាន​មក​ពិនិត្យ​សុខភាព​និង​ ពោះ​តែ​ម្ដង​ប៉ុណ្ណោះ​នៅ​មណ្ឌល​សុខភាព​ អូរ​ច្រា​ ។​ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ប្រពន្ធ​របស់​គាត់​ផ្ដើម​ថ្ងូរ​ឈឺ​ ពោះ​តិចៗ​គាត់​ក៏​ដឹក​ប្រពន្ធ​មក​កាន់​ មណ្ឌល​សុខភាព​អូរ​ច្រា​ ហើយ​មិន​បាន​ ប៉ុន្មាន​ផង​ប្រពន្ធ​កាន់តែ​ឈឺពោះ​ខ្លាំង​ ឡើងៗ​ ។​ ពេល​នោះ​គ្រូពេទ្យ​ក៏​បានឱ្យ​ចូល​ ទៅ​ក្នុង​បន្ទប់​សម្រាលកូន​ចាប់ពី​ម៉ោង​ ជាង​៧​ព្រឹក​រហូត​ដល់​ម៉ោង​២​ថ្ងៃ​ដដែល​ ទើប​ប្រពន្ធ​របស់​គាត់​បាន​សម្រាល​ទារក​ ភ្លោះ​តែ​ម្ដង​ ។​

​បើ​តាម​គ្រូពេទ្យ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ទារក​ភ្លោះ​ដែល​សម្រាល​មក​នោះ​មាន​ អាវៈ​ជីវៈ​គ្រប់គ្រាន់​និង​ទារក​មួយ​មាន​ ទម្ងន់​១​គីឡូក្រាម​តែ​សុខភាព​របស់​គេ​ ខ្សោយ​រួម​ទាំង​ម្ដាយ​ទារក​ផង​ដែរ​ ។​ ដោយ​ សារ​ស្ដ្រី​ខាងលើ​នេះ​សម្រាលកូន​មិន​ទាន់​ គ្រប់​ខែ​ដូច្នេះ​ដើម្បី​ជា​ភាព​កក់ក្ដៅ​ដល់​ សុខភាព​ទារក​គ្រូពេទ្យ​បាន​សម្រេច​បញ្ជូន​ ម្ដាយ​និង​ទារក​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ ខេត្ដ​ប៉ៃលិន​ ។​ ចំពោះ​ទារក​ត្រូវ​បន្ដ​ដាក់​ ចូល​ក្នុង​កែវ​ដែល​មានកំ​ដៅ​និង​ជំនួយ​ ដោយ​ខ្យល់​អុក​ស្សែន​ផង​ដែរ​ ៕​

dwe-22 dwe-12dwe (3)

...

ដោយ៖ ស​ សា​រ៉េ​ត​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print