ផ្ទុះអាវុធនៅមុខសេតវិមានអាមេរិក ខណះដូណាលត្រាំកំពុង ស្នាក់នៅរម្មណីយដ្ឋាន​ Mar A Lago ​រដ្ឋ ផ្ល័រីដា

ចែករំលែក៖

ការផ្ទុះអាវុធ បានកើតឡើងជាបន្តបន្ទាប់នៅអាមេរិក ទាំងនៅតាមផ្លូវ នៅសាលារៀន បង្ករឲ្យមានការបារម្ភយ៉ាងខ្លាំងពីពលរដ្ឋ​អាមេរិកទាំងមូល ពិសេសគឺ អាណាព្យាបាលសិស្ស​នៅតាមសាលារៀននានា។
ប៉ុន្តែនៅពេលនេះមានការបាញ់ប្រហារនៅមុខសេតវិមានអាមេរិកតែម្តង ដែលជាសញ្ញាមិនល្អ ដល់រដ្ឋាភិបាលអាមេរិក ។

ពលរដ្ឋអាមេរិកដែលប្រឆាំងនិងការប្រើប្រាស់កាំភ្លើង បានលើកឡើងថា៖ រដ្ឋាភិបាលគួរតែមានវិធានការទប់ស្កាត់ការប្រើប្រាស់កាំភ្លើងយ៉ាងអាណាធិបតេយ្យ បែបនេះ។
សារព័ត៌មាន​ស៊ីអ៊ុនអ៊ុន កាលពីថ្ងៃទី​៤ខែមីនា បានដកស្រង់សម្តីអ្នកអ្នកពាក្យក្រសួងចារកិច្ចអាមេរិកបានឲ្យដឹងថា៖ មានបុរសម្នាក់​បានដកកាំភ្លើង ដែលលាក់ទុកក្នុងខ្លួនចេញ បាញ់ចំក្បាលខ្លួនឯងធ្វើអត្តឃាត នៅជាប់របង សេតវិមាន​ បង្ករឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
តាមការប្រកាសរបស់ក្រសួងចារកិច្ចអាមេរិក បានបញ្ជាក់ថា៖  ក្រុមសន្តិសុខ បានទៅដល់កន្លែងកើតហេតុភ្លាមៗក្រោយឬស្នូកាំភ្លើង ដោយឃើញបុរសម្នាក់ស្លាប់នៅក្នុងថ្លុកឈាម​ជិតរបងសេតវិមាន​។

អ្នកនាំពាក្យក្រសួងចារកិច្ចបានបញ្ជាក់ថា៖ បុរសខាងលើបានដើរចូលក្បែរ របងសេតវិមានរួចដកកាំភ្លើងចេញបាញ់ខ្លួនឯងតែម្តង។

ការបាញ់នោះមិនសម្តៅទៅលើសេតវិមាននោះឡើយ។ បុរសធ្វើអត្តឃាតខាងលើបានបាញ់ទៅលើទូរស័ព្ទដៃរបស់ខ្លួន មុនពេលធ្វើអត្តឃាត ។
ប៉ូលិសបានកំណត់អត្តសញ្ញាណ បុរសខាងលើ​ប៉ុន្តែមិនបានប្រកាសឲ្យដឹងជាសាធារណនៅឡើយ មុនពេលផ្តល់ព័ត៌មាន ដល់គ្រួរសារ ។

នៅពេលបាញ់ប្រហារធ្វើអត្តឃាត មុខសេតវិមាន ពេលនោះ ប្រធានាធិបតីដូណាលត្រាំនិង ភរិយា កំពុងតែ ស្នាក់នៅរម្មណីយដ្ឋាន​ Mar A Lago ​រដ្ឋ ផ្ល័រីដា អាមេរិក៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print