ឃាត់ខ្លួន​ជនអន្តោប្រវេសន៍​ខុសច្បាប់​៨​នាក់​បញ្ជូន​ទៅ​ប្រទេស​កំណើត​វិញ​តាម​ច្រក​ទ្វារ​ជ្រៃ​ធំ​

ចែករំលែក៖

​ខេត្តកណ្តាល៖​ ជនអន្តោប្រវេសន៍​ខុសច្បាប់​ចំនួន​៨​នាក់​លួច​ចូល​មក​ស្នាក់​នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​ស្អាង​ ដើម្បី​ស៊ីឈ្នួល​បេះ​ផ្លែស្វាយ​ឲ្យ​ក្រុម​ឈ្មួញ​ជនជាតិ​វៀតណាម​ដូច​គ្នា​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​នគរបាល​ស្រុក​ស្អាង​ សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ស្វាយ​ប្រទាល​ឃាត់ខ្លួន​ ដើម្បី​សាកសួរ​ និង​បញ្ជូន​ខ្លួន​ទៅ​កាន់​ប្រទេស​កំណើត​វិញ​តាម​ចក្រ​ទ្វារ​ទ្វេភាគី​ជ្រៃ​ធំ​-​ខ្នា​តាំងយូរ​ នៅ​វេលា​រសៀល​ថ្ងៃ​ទី​៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ។​

kandl

​ប្រតិបត្តិការ​ឃាត់ខ្លួន​ជនអន្តោប្រវេសន៍​ខុសច្បាប់​ខាងលើ​នេះ​ធ្វើ​ឡើង​ នៅ​វេលា​ម៉ោង​៨​ និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​០៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១១០​ ស្ថិត​ក្នុងភូមិ​បា​រ៉ែ​ន​លើ​ ឃុំ​ស្វាយ​ប្រទាល​ ស្រុក​ស្អាង​ គ្រា​ដែល​ជន​អន្តោ​ប្រ​វែ​សន៍​ទាំង​អស់នេះ​ជិះ​រថយន្ត​ទួ​រី​ស​មួយ​គ្រឿង​ម៉ាក​សាំ​យ៉ុ​ង​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2C-5313​ ក្នុង​គោលបំណង​ឆ្ពោះទៅ​បេះ​ផ្លែស្វាយ​នៅ​ឯ​ចម្ការ​មួយ​ក្នុង​ឃុំ​ស្វាយ​ប្រទាល​ស្រុក​ស្អាង​ ។​

​អធិការ​នគរបាល​ស្រុក​ស្អាង​លោក​វរសេនីយ៍ទោ​ សេង​ សុ​ជាតិ​ បាន​ឲ្យ​ដឹង​ថា​ ជនអន្តោប្រវេសន៍​វៀតណាម​ខុសច្បាប់​ទាំង​៨​នាក់​នោះ​ ទី​១-​ឈ្មោះ​ វៀង​ យ៉ាំ​ង​តាប់​ ភេទ​ប្រុស​ អាយុ​ ២៩​ឆ្នាំ​ (​មាន​លិខិតឆ្លងដែន​ចូល​មក​ទេសចរណ៍​)​ ,​ទី​២-​ ឈ្មោះ​ វៀង​ យ៉ាំ​ង​ប៊ិ​ន​ ភេទ​ប្រុស​ អាយុ​ ៣១​ឆ្នាំ​,​ទី​៣-​ ឈ្មោះ​ វៀង​ យ៉ាំ​ង​វ៉ាង​ ភេទ​ប្រុស​ អាយុ​ ២០​ឆ្នាំ​,​ទី​៤-​ ឈ្មោះ​ វៀង​ ទឹង​យូ​ ភេទ​ប្រុស​ អាយុ​ ២៥​ឆ្នាំ​,​ទី​៥-​ ឈ្មោះ​ វៀង​ យ៉ាំ​ង​ឡើយ​ ភេទ​ប្រុស​ អាយុ​ ៣០​ឆ្នាំ​ ,​ទី​៦-​ ឈ្មោះ​ វៀង​ យ៉ាំ​ង​ញឹក​ ភេទ​ប្រុស​ អាយុ​ ១៨​ឆ្នាំ​ ,​ទី​៧-​ ឈ្មោះ​ វៀង​ វ៉ឹ​ក​ផុង​ ភេទ​ប្រុស​ អាយុ​ ៣៧​ឆ្នាំ​ និង​ទី​៨-​ ឈ្មោះ​ វៀង​ ថៃ​ប៊ិ​ន​ ភេទ​ប្រុស​ អាយុ​ ២៤​ឆ្នាំ​ ។​ ជនជាតិ​វៀតណាម​ទាំង​៨​នាក់​ខាងលើ​នេះ​មាន​ទីលំនៅ​ក្នុងភូមិ​ខាំង​ប៊ិ​ន​ ឃុំ​ខាំង​ប៊ិ​ន​ ស្រុក​អាំង​ភូ​ ខេត្ត​អាងយ៉ាង​ ប្រទេស​វៀតណាម​ ។​

​លោក​វរសេនីយ៍ទោ​ សេង​ សុ​ជាតិ​ បាន​បន្ត​ថា​ ជនជាតិ​វៀតណាម​ខាងលើ​នេះ​បាន​លួច​ឆ្លង​ដែន​ចូល​មក​កម្ពុជា​ដោយ​ខុសច្បាប់​តាម​ច្រករបៀង​ព្រែក​ស្បូវ​ ស្ថិត​ក្នុង​ឃុំ​សំពៅ​ពូន​ ស្រុក​កោះធំ​នៅ​វេលា​យប់​ថ្ងៃ​ទី​២​ តាម​រយៈ​មេខ្យល់​ឈ្មោះ​ វៀង​ យ៉ាំ​ង​តាប់​ ដើម្បី​មក​ស៊ីឈ្នួល​បេះ​ផ្លែស្វាយ​ឲ្យ​ឈ្មោះ​ សុង​ លាង​ហួរ​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​បា​រ៉ែ​ន​លើ​ ឃុំ​ស្វាយ​ប្រទាល​ ស្រុក​ស្អាង​ ។​

​ស្នងការ​រង​នគរបាល​ខេត្តកណ្តាល​ទទួល​ការងារ​អន្តោប្រវេសន៍​ លោក​វរសេនីយ៍ឯក​ តុ​ប​ សុវណ្ណ​ បាន​ថ្លែងប្រាប់​អ្នក​យក​ព័ត៌មាន​នគរវត្ត​តាម​ទូរស័ព្ទ​ថា​ នៅ​រសៀល​ថ្ងៃ​ទី​៣​ ខែ​/​ឆ្នាំ​ដដែល​នេះ​កម្លាំង​នគរបាល​ការិយាល័យ​អន្តោប្រវេសន៍​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រៀបចំ​ឯកសារ​ចាប់​បញ្ជូន​ជនអន្តោប្រវេសន៍​ខុសច្បាប់​ទាំង​៨​នាក់​នេះ​ក្នុង​នោះ​មាន​ម្នាក់​ជា​មេខ្យល់​ ទៅ​កាន់​ប្រទេស​កំណើត​វិញ​តាម​ចក្រ​ទ្វា​ទ្វេរ​ភាគី​ជ្រៃ​ធំ​-​ខ្នា​តាំងយូរ​ ៕​

kandl (3)kandl (2)kandl (1)

...

ដោយ៖ ស្អាង​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print