ប៉ោយប៉ែត៖ កម្លាំងអាវុធហត្ថក្រុងបប៉ោយប៉ែតបានរឹបអូសសត្វកន្ធាយ និងអណ្ដើកពីឈ្មួញលាក់ទុកបម្រុងយកចែកចាយតាមហាង តែម្ចាស់រត់គេចខ្លួនបាត់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេម៉ោង៤និង៤៥នាទីល្ងាច ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចក្បែរវត្តថ្មី ឋិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
នៅក្នុងចុះប្ត្រិបត្តការណ៍នេះដឹកនាំដោយលោកជា ដា មេបញ្ជាការកងរាជអាវុធហត្ថក្រុង រួមជាមួយកម្លាំងក្រោមឱវាទ។
លោក ជា ដា មេបញ្ជាកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានប្រាប់ថា បន្ទាបពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋហើយ លោកបានសុំបទបញ្ជាពីលោក អោក បូរិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យដើម្បីចុះប្រត្តិបត្តិការទៅលើជនប្រព្រិត្តបទល្មើសជលផល ។
ក្រោយពីទទួលបានបទបបញ្ជាភ្លាម លោកបាននាំកម្លាំងចុះប្រតិបត្តិការនៅចំណុចកើតហេតុ កន្លែងបន្ទប់ជួលរឹបអូសបានកន្ធាយ១៤ក្បាល និងអណ្ដើក១ក្បាល ហើយក្នុងមួយក្បាលៗទម្ងន់៣គីឡូក្រាម ។
លោកថា ក្រោយពីរឹបអូសសត្វកន្ធាយ និងអណ្ដើកជាវត្ថុតាងភ្លាម ម្ចាស់ដែលជាជនល្មើសបានរត់គេចខ្លួនបាត់ពេលដែលសមត្ថកិច្ចកំពុងធ្វើការ ។
លោកបញ្ជាក់ថា ចំពោះសត្វកន្ធាយ និងអណ្ដើកបន្ទាប់ពីលោកធ្វើកំណត់ហេតុរួចរាល់ លោកនឹងប្រគល់ឲ្យលោក នូវ លាង នាយសង្កាត់រដ្ឋបាល ជលផលក្រុងប៉ោយប៉ែតដើម្បីយកសត្វកន្ធាយ និងអណ្ដើកទាំងអស់នោះទៅលែងនៅក្នុងអាងស្តុបទឹកមួយកន្លែងកាលពីព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ២០១៥ នៅក្នុងភូមិអូរខាយដន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
បញ្ជាក់នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៥ មន្ត្រីជលផលក្រុ ងដឹកនាំកម្លាំងដោយលោក នូវ លាង នាយសង្កាត់រដ្ឋបាលជលផលក្រុងប៉ោយប៉ែតបានដុតកម្ទេចស្បៃម៉ុងដែរ ជាឧបករណ៍នេសាទខុសច្បាប់ចំនួន៥វង់ ហើយក្នុងមួយវង់ចំនួន១០ម៉ែត្រនៅកន្លែងលែងសត្វកន្ធាយផងដែរ កាដុតកម្ទេចនេះដែរ ក្រុមលោករឹបអូសបានពីឈ្មួញលូចដាក់នៅកន្លែងអាងស្តុបទឹកនេះ ហើយឧបករណ៍ទាំងនេះហើយជាឧបករណ៍ប្រភេទស្បៃលីឡុងក្រឡាញឹក ដែលជាហេតុធ្វើឲ្យបាត់បង់មច្ឆជាច្រើន ចំពោះកាដាក់នេសាទប្រភេទស្បៃក្រឡាញឹកនេះផងដែរ ៕
ដោយ៖ វណ្ណា