ប្រជាពលរដ្ឋ​រិះគន់​សមត្ថកិច្ច​ដែល​ចាប់​អ្នក​សារព័ត៌មាន​ និង​បុគ្គលិក​អង្គការ​១១​នាក់​ថា​ជា​ទំនាស់​ផលប្រយោជន៍

ចែករំលែក៖

​ខេត្ដកំពង់ធំ​៖​ ក្រុម​អ្នក​សារព័ត៌មាន​ និង​បុគ្គលិក​អង្គការ​សង្គម​ស៊ី​វិល​១១​នាក់​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្ដកំពង់ធំ​ឃាត់ខ្លួន​ពី​បទ​ជំរិត​ទារប្រាក់​ពី​ ប្រជា​កសិករ​ដែល​ដឹក​ជញ្ជូន​ផលិតផល​ ព្រៃឈើ​ តាម​គោ​យន្ដ​កន្ដ្រៃ​ ,​ រ៉ឺ​ម៉ក​,​ រទេះ​ គោ​-​ក្របី​ ដែល​នៅ​តាម​ដងផ្លូវ​ត្រង់​ ចំណុច​ភូមិ​ប្រ​ហ៊ូ​ត​ ឃុំ​ផា​ន់​ញើ​ម​ ស្រុក​ ប្រាសាទ​បល្ល័ង្ក​ ខេត្ដកំពង់ធំ​ ។​

Image71

​ការ​ឃាត់ខ្លួន​មនុស្ស​ទាំង​១១​នាក់​នេះ​ ធ្វើ​ឡើង​កាល​ពិ​វេលា​ម៉ោង​៤​រសៀល​ ថ្ងៃ​ទី​១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ដោយ​យោង​ តាម​បណ្ដឹង​របស់​ប្រជាពលរដ្ឋ​ចំនួន​១៥​នាក់​ ដោយ​ហេតុផល​ថា​ ក្រុម​អ្នក​សារ​ ព័ត៌មាន​និង​បុគ្គលិក​អង្គការ​សង្គម​ស៊ី​វិល​ទាំងនេះ​បាន​ជំរិត​ទារប្រាក់​ពី​ពួក​គេ​ ។​

​មនុស្ស​ដែល​ត្រូវ​ឃាត់ខ្លួន​ទាំង​១១​នាក់​នោះ​រួម​មានឈ្មោះ​ សែ​ម​ សម្បត្ដិ​ ,​ សឿង​ សេង​,​ ប៉ូវ​ ប្រុស​ ,​ ឃុ​ត​ ឌី​ណា​ ,​ ថែ​ង​ ផល​,​ រដ្ឋ​ ថា​,​ ថេ​ង​ ប៊ុ​ន​លាង​ ,​ លន់​ ម៉ៅ​,​ តឹក​ សុ​ជាតិ​,​ ហូរ​ ហឿ​ន​ ,​ លេខ​ វុ​ទ្ធី​ ជា​អ្នក​ អ្នក​សារព័ត៌មាន​របស់​កាសែត​ជ័យ​ ជម្នះ​៧​មក​រា​ និង​អង្គការ​ការពារ​បរិស្ថាន​ អង្គការ​អភិរក្ស​ព្រៃឈើ​ដែល​ពួក​គាត់​រស់នៅ​ក្នុងស្រុក​ស​ន្ទុ​ក​ និង​ស្រុក​បារាយណ៍​ ស្រុក​ប្រាសាទ​សំបូរ​ ស្រុក​ប្រាសាទ​បល្ល័ង្ក​ ខេត្ដកំពង់ធំ​ក្នុង​នោះ​មាន​វត្ថុ​តាង​ម៉ូតូ​ ចំនួន​៨​គ្រឿង​ថែម​ទៀត​ផង​ ។​

​ទាក់ទិន​នឹង​ករណី​នេះ​ ប្រជាពលរដ្ឋ​ ដែល​រស់នៅ​ក្នុង​មូលដ្ឋាន​ខាងលើ​បាន​ លើក​ឡើង​ពី​ហេតុផល​ផ្ទុយ​លើ​ការ​ឃាត់ខ្លួន​មនុស្ស​ទាំង​១១​នាក់​នេះ​ថា​ ជា​ហេតុ​ ផល​នៃ​ទំនាស់​ផលប្រយោជន៍​ គ្រា​ដែល​ មនុស្ស​ទាំង​១១​នាក់​នោះ​តែង​រំខាន​រុកកួន​ដល់​ការ​រកស៊ី​កាប់​ព្រៃ​ដឹកឈើ​ ដែល​ជា​ ទ​ង្វើ​ល្មើសច្បាប់​របស់​ពួក​គេ​ ។​ ពួក​គាត់​ ថា​ ក្រុម​សមត្ថកិច្ច​ទាំងនោះ​តែង​ត្រូវរ៉ូវ​ និង​ទទួល​លាភសក្ការៈ​ពី​ឈ្មួញ​ទុច្ចរិត​ ដើម្បី​កាប់​ឈើ​ចាប់​សត្វព្រៃ​តាមតែ​ទំនើងចិត្ដ​របស់​ខ្លួន​ ។​ ដោយ​មើលឃើញ​ពី​ទ​ង្វើ​ ខុសច្បាប់​ក្រុម​មនុស្ស​ទាំង​១១​នាក់​ ដែល​មាន​អ្នកខ្លះ​ជា​បុ​គ្គ​លិ​របស់​អង្គការ​អភិរក្ស​ព្រៃឈើ​ ខ្លះ​ជា​អ្នក​សារព័ត៌មាន​ និង​ខ្លះ​ជា​អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​តែង​ តែ​ហាមឃាត់​និង​ផ្សព្វផ្សាយ​ពី​សកម្ម​ ភាព​របស់​ពួក​ក្រុម​ជនល្មើស​ទាំងនោះ​ ទើប​ធ្វើ​ឱ្យ​ពួក​គេ​ក្ដៅក្រហាយ​ចាប់ខ្លួន​ បែប​នេះ​ ។​

​ប្រជាពលរដ្ឋ​បាន​បន្ដ​ទៀត​ថា​ ទ​ង្វើ​ បែប​នេះ​សឹងតែ​ក្លាយជា​វប្បធម៌​របស់​ សមត្ថកិច្ច​ខេត្ដកំពង់ធំ​ទៅ​ហើយ​ ដែល​ តែងតែ​ចាប់​យក​ក្រុម​អ្នក​អភិរក្ស​ព្រៃ​ ឈើ​ និង​អ្នក​សារព័ត៌មាន​ធ្វើ​ជា​ចំណាប់​ ខ្មាំង​ ដើម្បី​ជា​ខែល​ការពារ​ទ​ង្វើ​របស់​ខ្លួន​ ដោយ​ចោទប្រកាន់​ថា​ ជា​អ្នក​ឃុបឃិត​ នឹង​ក្រុម​ឈ្មួញ​កាប់​ឈើ​ខុសច្បាប់​ គឺ​អ្នក​ អភិរក្ស​ព្រៃឈើ​និង​អ្នក​សារព័ត៌មាន​ ទាំងនោះ​ ។​

​ដោយឡែក​លោក​វរសេនីយ៍ទោ​ ជា​ ពឿ​ន​ ប្រធាន​ការិយាល័យ​កណ្ដាល​នគរ​ បាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដកំពង់ធំ​បានឱ្យ​ដឹង​ថា​ ការ​ឃាត់ខ្លួន​ មនុស្ស​ទាំង​១១​នាក់​នោះ​ គឺ​ដោយ​យោង​ តាម​ពាក្យបណ្ដឹង​របស់​ប្រជាពលរដ្ឋ​ដែល​ ដឹក​កសិផល​តាម​គោ​យន្ដ​ និង​រទេះ​ថា​ ក្រុម​មនុស្ស​ទាំងនេះ​តែង​ជ​រិ​ត​ទារប្រាក់​ ពួក​គាត់​ ។​ ម្យ៉ាងទៀត​គាត់​ធ្វើ​ក៏​គោរព​ តាម​បញ្ជា​របស់​លោក​អភិបាលខេត្ដ​ និង​ លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ដ​ដែរ​ពុំ​មែន​គាត់​ធ្វើ​ដោយ​អត្ដ​នោ​ម័ត​ នោះ​ទេ​ ។​

​ទោះជា​យ៉ាងណា​ប្រជាពលរដ្ឋ​ក៏​បាន​បង្ហាញ​ពី​ជំហរ​គាំទ្រ​ដល់​សកម្មភាព​ទប់ស្កាត់​បទល្មើស​របស់​ក្រុម​សមត្ថកិច្ច​ តែ​ យ៉ាងណា​ពួក​គាត់​បាន​សំណូមពរ​ថា​ សូម​ សមត្ថកិច្ច​មេត្ដា​រក​ឱ្យ​ឃើញ​នូវ​ភស្ដុ​តាង​ជាក់លាក់​ដើម្បី​ជួយ​រក​យុត្ដិធម៌​ឱ្យ​ជន​ រង​គ្រោះ​ពិតប្រាកដ​ ហើយ​ប្រសិនបើ​ មនុស្ស​ទាំង​១១​នាក់​ពិតជា​បាន​ធ្វើ​ដូច​ ការ​ចោទប្រកាន់​ពិតមែន​ក៏​សូម​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដាក់ទោស​ទៅ​តាម​ ច្បាប់​ និង​ក៏​សូម​ឱ្យ​ចាប់​មនុស្ស​ផ្សេង​ ទៀត​ដែល​ល្មើសច្បាប់​ផង​ ចៀសវាង​ ការ​ចោទប្រកាន់​ថា​ ការ​ចាប់​ឃុំខ្លួន​ ចំពោះតែ​មនុស្ស​ណា​ដែល​ជា​ឆ្អឹង​ទទឹង​ក​ បង្ក​បញ្ហា​បំបាត់​លាភសក្ការៈ​របស់​ខ្លួន​ នោះ​ ៕​

Image73 Image74 Image72 Image76 Image75 Image77

...

ដោយ៖ ប៊ុ​ន​ រិ​ទ្ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print