រោង​សិប្បកម្ម​កែ​ច្នៃ​និង​លក់​គ្រឿងសង្ហារិម​របស់​មន្ដ្រី​យោធា​នៅ​អង្គភាព​កងពលតូច​លេខ​៤១​ត្រូវ​បាន​ប្រជាពលរដ្ឋ​ជិតខាង​រិះគន់​ថា​ប៉ះពាល់​ដល់​ការ​រស់នៅ​

ចែករំលែក៖

​ខេត្ដឧត្ដរមានជ័យ​៖​ រោង​សិប្បកម្ម​កែ​ ច្នៃ​និង​លក់​គ្រឿងសង្ហារិម​របស់​មន្ដ្រី​យោធា​ម្នាក់​ឈ្មោះ​ សុខ​ មាន​តួនាទី​ជា​អនុ​ ប្រធាន​ការិយាល័យ​ទី​២​នៃ​អង្គភាព​កង​ ពល​តូច​លេខ​៤១​ ដែល​មាន​ទីតាំង​ស្ថិត​ នៅ​ទីប្រជុំជន​ក្នុងភូមិ​អូរ​ចិញ្ចៀន​ ឃុំ​-​ស្រុក​អន្លង់​វែង​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ ដែល​រស់នៅ​ជុំវិញ​ទីនោះ​រអ៊ូរទាំ​ថា​ បាន​ ធ្វើ​ឱ្យ​រំខាន​ដល់​ការ​រស់នៅ​និង​បង្ក​ការ​ ប៉ះពាល់​ដល់​សុខភាព​របស់​ពួក​គាត់​ ។​

MVI_1095_20151103-10182445

​ស្ដ្រី​ម្នាក់​ដែល​មានផ្ទះ​នៅ​ជាប់​នឹង​ របង​រោង​សិប្បកម្ម​បាន​លើក​ឡើង​ថា​ ដោយសារ​តែ​រូប​គាត់​ចាញ់​ក្លិន​ថ្នាំលាប​ ឈើ​ដែល​បាន​ជះក្លិន​ចូល​មក​ក្នុងផ្ទះ​តែង​ តែ​ធ្វើ​ឱ្យ​គាត់​ជួប​អាការ​ឈឺក្បាល​វិល​មុខជា​ញឹកញាប់​ ហើយ​អាការ​របស់​គាត់​កាន់​ តែ​ធ្ងន់ធ្ងរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃជា​លំដាប់​ ។​ រី​ឺ​ឯ​លោកគ្រូ​អ្នកគ្រូ​និង​សិស្ស​តូច​ធំ​ដែល​បាន​រៀន​នៅ​សាលា​ភាសា​អន្ដរជាតិ​ អាស៊ាន​បាន​លើក​ឡើង​ស្រ​ដៀង​គ្នា​នេះ​ ថា​ក្លិន​ថ្នាំ​ដែល​សាយភាយ​ចូល​មក​ក្នុង​សាលារៀន​ម្ដងៗ​បាន​ធ្វើ​ឱ្យ​ពួក​គាត់​ត្រូវ​នាំ​គ្នា​រត់​ចេញ​ទៅ​ក្រៅ​សាលា​ព្រោះ​រៀន​និង​បង្រៀន​មិនកើត​ ។​

​លោក​ សុខ​ ដែល​ជាម​ន្ដ្រី​យោធា​ និង​ជា​ម្ចាស់​រោង​សិប្បកម្ម​បាន​បកស្រាយ​ឱ្យ​ក្រុមការងារ​យើង​ដឹង​ថា​ កន្លង​មក​គាត់​ ក៏​ដឹង​ដែរ​ថា​ ទីតាំង​សិប្បកម្ម​របស់​គាត់​ ពិតជា​មាន​ផល​ប៉ះពាល់​ ប៉ុន្ដែ​គាត់​តែង​ តែ​ធ្វើ​តាម​សំណូមពរ​ប្រជាពលរដ្ឋ​រហូត​ ៕​

20151027_131719_20151103-10170603

...

ដោយ៖ ប៉ែន​ នួន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print