ខេត្តត្បូងឃ្មុំ៖ រថយន្តយីឌុបគ្មានស្លាកលេខ ដឹកឈើក្រមមួយគ្រឿងចេញពីក្រុមហ៊ុនខ្មែរអង្គរម្តុំស្រុកស្នួល ខេត្តក្រចេះ មកដល់ភូមិក្រវៀន ឃុំជ្រៃឡើង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក៏ក្រឡាប់នៅវេលាម៉ោងជាង៧ព្រឹក ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៥ បណ្តាលឲ្យស្ទះចរាចរណ៍ជាច្រើនម៉ោង ។ រថយន្តដឹកឈើនេះ មានគោលដៅឆ្ពោះទៅប្រទេសវៀតណាម ។
ប្រភពរាយការណ៍ថា រថយន្តដឹកឈើនេះមិនមែនតែម្តងទេ ដែលធ្វើសកម្មភាពដឹកជញ្ជូនឈើ ។ វាបានកើតឡើងច្រើនដងមកហើយ ប៉ុន្តែមិនមានសមត្ថកិច្ចជំនាញណាបង្ក្រាបនោះទេ ។ រថយន្តដឹកឈើដែលក្រឡាប់ត្រូវបានជួយសម្រួល ឲ្យបានធ្វើដំណើរទៅដល់គោលដៅ ៕
...
ដោយ៖ ហេង សូរិយា