កាលពីថ្ងៃទី៦ ខែមីនា សេតវិមានអាមេរិកបានប្រកាសឲ្យដឹងថា ទីប្រឹក្សាសេដ្ឋកិច្ច របស់ប្រធានាធិបតីត្រាំ គឺលោក Gary Cohn បានសម្រេចលាលែងចេញពី តំណែង ដើម្បីប្រឆាំងនឹងនយោបាយដំឡើងពន្ធរបស់លោកត្រាំ ។
នៅក្នុងសេចក្តីប្រកាស របស់លោក Gary Cohn បានបញ្ជាក់យ៉ាងច្បាស់ថា «ពិតជាមានមោទនភាពណាស់ ពេល បានបម្រើប្រទេសជាតិ និងជួយជំរុញ គោលនយោបាយ បង្កើនកំណើនសេដ្ឋកិច្ច ជាតិ នាំមកនូវផលប្រយោជន៍ជាច្រើនដល់ពលរដ្ឋអាមេរិក ពិសេសគឺការកែប្រែ ច្បាប់ពន្ធជាប្រវត្តិសាស្ត្រ។ ខ្ញុំដឹងគុណ ប្រធានាធិបតី ហើយសង្ឃឹមថា រដ្ឋាភិបាល និងប្រធានាធិបតីទទួលបានជោគជ័យនៅពេលអនាគត»។
ការសម្រេចលាលែងចេញពីតំណែង របស់លោក Gary Cohn កើតឡើងក្រោយ ពេលដែល ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំបានប្រកាសដំឡើងពន្ធ ខ្ពស់បំផុត មិនធ្លាប់មាន ជាសកម្មភាពប៉ះពាល់យ៉ាង ខ្លាំង ដល់សម្ពន្ធមិត្តដ៏ជិតស្និទ្ធរបស់អាមេរិក ដូចជា កាណាដា និងមិុចស៊ីកូជាដើម។ ការដែលទីប្រឹក្សាសេដ្ឋកិច្ចលាលេងពី តំណែង ធ្វើឲ្យមានពាក្យចចាមអារ៉ាមថា ដើម្បីប្រឆាំងនឹងគោលជំហរ មិនកែប្រ ែរបស់លោកត្រាំនៅក្នុង ការដំឡើងពន្ធនាំ ចូល។
មន្ត្រីជាន់ខ្ពស់នៅក្នុងជួររដ្ឋាភិបាល អាមេរិកបានលាលែងពីតំណែងជាបន្ត បន្ទាប់ ដោយសារតែមាននយោបាយខ្វែងគំនិតជាមួយប្រធានាធិបតី ត្រាំ ។ ការលាលែងពីតំណែងជាបន្តបន្ទាប់នឹងធ្វើឲ្យរដ្ឋាភិបាលរបស់លោកត្រាំ កាន់តែទន់ខ្យោយ ជាមិនខាន។
កន្លងមក មន្ត្រីការបរទេសនៅមាន មន្ត្រីជាច្រើនរូបទៀត ដែលធ្វើការនៅ ក្បែរខ្លួន លោកត្រាំ ត្រូវបានដកតំណែង ឬលាលែង ពីតំណែង ។ មន្ត្រីនៅក្នុង ផ្នែកទំនាក់ទំនង របស់ប្រធានាធិបតីត្រាំ មានរហូតដល់ ទៅ៤រូប បានលាលែងពី តំណែង ក្នុងរយៈ ពេល មិនដល់មួយឆ្នាំផង ។
មានការលាលែងចេញពីតំណែងទៀតហើយនៅសេតវិមាន ! លើកនេះ គឺនាយិកាផ្នែកទំនាក់ទំនងរបស់លោកដូណាល់ ត្រាំ។ តួនាទីដែលក្នុងរយៈពេលតែ១៣ខែ សោះ មានការផ្លាស់ប្តូរដល់ទៅបីដងរួចទៅហើយ។ លោកស្រី Hope Hicks ដែលជាមនុស្សជំនិតខ្លាំងបំផុតរបស់លោក ប្រធានាធិបតី តាំងពីច្រើនឆ្នាំមកហើយ ស្រាប់តែប្រកាសលាលែងចេញតំណែងកាលពីយប់ថ្ងៃព្រហស្បតិ៍ ទី១ ខែមីនា ភ្លាមៗ តែម្តង ក្រោយពីត្រូវបានគណៈកម្មការស៊ើបអង្កេតសភាកោះហៅសាកសួរ កាលពី ថ្ងៃអង្គារ ក្នុងក្របខ័ណ្ឌនៃការអង្កេតសំណុំរឿងរុស្ស៊ីចូលជ្រៀតជ្រែកក្នុងពេលឃោសនាបោះឆ្នោតប្រធានាធិបតីអាមេរិក។
តួនាទីជានាយកទំនាក់ទំនង មិនសូវ ប្រឈមខ្លាំងដូចតួនាទីជាអ្នកនាំពាក្យប្រធានាធិបតីមែន ប៉ុន្តែវាមិនមែនជាការងាយ ស្រួលឡើយ ក្នុងដឹកនាំទំនាក់ទំនាក់ឱ្យ លោក ដូណាល់ ត្រាំ នោះ៕ ម៉ែវ សាធី