ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៧ ខែ មីនា ឆ្នាំ២០១៨ លោកឧបនាយករដ្ឋមន្ត្រីបានអនុញ្ញាតអោយ លោក អូ ណាក់យ៉ុង(oh Nak-young) អគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េថ្មីប្រចាំកម្ពុជា ជួបសម្តែង ការគួរសម នៅទីស្តីការគណៈរដ្ឋមន្ត្រី។
ក្នុងឱកាសនេះដែរ លោក ឧបនាយករដ្ឋមន្ត្រី បានសម្ដែងនៅការអបអរសាទរចំពោះភាព ធូរស្រាលរវាងកូរ៉េទាំងពីរ ដែលនឹងនាំមកនូវសន្ដិភាព និងស្ថេរភាពក្នុងតំបន់។
លោក អគ្គរដ្ឋទូត បានជម្រាប លោកបានជម្រាបអំពីសភាធូរស្រាលរវាងស.កូរ៉េ និង កូរ៉េខាងជើង ក្នុងឱកាសកីឡាអូឡាំពិករដូវរងានៅទីក្រុងព្យុងឆាង នៅស.កូរ៉េ។ លោកអគ្គ រដ្ឋទូត ក៏បានជម្រាបអំពីបេសកជនពិសេសរបស់លោកប្រធានាធិបតី ស.កូរ៉េ ទៅទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ដែលបានជួបជាមួយឯកឧត្តម គីម ជុងអ៊ុន។
-ក្នុងឱកាសនេះ លោក ឧបនាយករដ្ឋមន្ត្រី បានស្នើអោយមានភាពជាដៃគូយុទ្ធសាស្ត្រ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ ដែលសម្ដេចអគ្គមហាសេបេតីតេជោនាយក រដ្ឋមន្ត្រី បានស្នើជាមួយអតីតប្រធានាធិបតីស.កូរ៉េ។ លើសពីនេះ លោក ឧបនាយករដ្ឋមន្ត្រី បានស្នើ អោយមានការចាប់ផ្ដើមបង្កើតកិច្ចសន្ទនាការទូត និងសន្ដិសុខដែលបានព្រមព្រៀងគ្នា កន្លងមក និងស្នើអោយស.កូរ៉េទិញផ្លែស្វាយពីកម្ពុជាអោយកាន់តែច្រើន ជាពិសេសការពង្រីក ទំហំ ពាណិជ្ជកម្មទ្វភាគី អោយបាន២ប៊ីលានដុល្លារអាមេរិកនៅឆ្នាំ២០២០។ ចំពោះការវិនិយោគរបស់ កូរ៉េមានទំហំទឹកប្រាក់ ជាង២០០លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៧ ហើយលោក ឧបនាយក រដ្ឋមន្ត្រី បានស្នើអោយអ្នកវិនិយោគស.កូរ៉េ មកវិនិយោគនៅកម្ពុជាកាន់តែច្រើន។ នៅឆ្នាំ២០១៩ ខាងមុខ ស.កូរ៉េនឹងគ្រោងរៀបចំកិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ចចម្រុះ លោក ឧបនាយករដ្ឋមន្ត្រី សង្ឃឹមថាមានការរីកចម្រើនថែមទៀត រវាងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ហើយក៏ស្នើ អោយ មានការហោះហើរត្រង់ពីកូរ៉េមកកម្ពុជា អោយបាន៧ ឬ៨ ជើងក្នុងមួយថ្ងៃ។ ចំនែកឯអ្នកទេ សចរកូរ៉េមានចំនួនប្រហាក់ប្រហែល៣៥ម៉ឺននាក់ ក្នុងឆ្នាំ២០១៦។
ឆ្លៀតឱកាសនេះដែរ លោក ឧបនាយរដ្ឋមន្ត្រី បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាលកូរ៉េ ដែលបានផ្ដល់ ហិរញ្ញប្បទានឥតសំណង កម្ចីការប្រាក់ទាបចំនួនជាង៦៧លានដុល្លារអាមេរិក សម្រាប់គម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៤៨ និងទឹកប្រាក់ចំនួន៣៥០លានដុល្លារអាមេរិក សម្រាប់គម្រោងផ្សេងៗទៀត។ កម្ពុជា និងស.កូរ៉េមានទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ យ៉ាង ជិតស្និត ទាំងទ្វេភាគី និងនៅក្នុងក្របខណ្ឌអាស៊ាន ព្រមទាំងនៅក្នុងកិច្ចសហប្រតិបត្តិការ មេគង្គ-កូរ៉េ។ លើសពីនេះទៅទៀតស.កូរ៉េ បានទទួលពលករកម្ពុជាចំនួនជិត៦ម៉ឺននាក់ហើយ ដោយនារីជនជាតិ ខ្មែរ រៀបអាពាហ៍ពិពាហ៍ជាមួយបុរសកូរ៉េមានចំនួនជិត១ម៉ឺននាក់ដែរ។
លោក អគ្គរដ្ឋទូតបានមកប្រទេសកម្ពុជាចំនួនពីរលើក បានឃើញប្រទេសកម្ពុជាមានការ អភិវឌ្ឍយ៉ាងខ្លាំងក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបេតីតេជោនាយករដ្ឋមន្ត្រី៕
ដោយ៖ សុខ ខេមរា