គ្រោះថ្នាក់ចរាចរថ្ងៃទី៧ខែមីនាចំនួន១២លើកស្លាប់៦នាក់ របួស២៦នាក់

ចែករំលែក៖

ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសគិតពីម៉ោង២រសៀលថ្ងៃទី៦ដល់ម៉ោង២រសៀលថ្ងៃទី៧ខែមីនាឆ្នាំ២០១៨យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បង្ហាញថា មានចំនួន១២លើក បណ្តាលឲ្យមនុស្សស្លាប់៦នាក់ (ប្រុស) រងរបួសធ្ងន់១៣នាក់ (ស្រី៥) និងរងរបួសស្រាល១៣នាក់(ស្រី៦) ។

របាយការណ៍បន្តថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍១២លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន ២៧គ្រឿង រួមមាន ម៉ូតូ ចំនួន១៤គ្រឿង រថយន្តធុនតូច ចំនួន៥គ្រឿង, រថយន្តធុនធំ ចំនួន២គ្រឿង, ថ្មើរជើង១នាក់ និងយានយន្តផ្សេងៗ៦គ្រឿង ។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាពពេលគ្រោះថ្នាក់ចរាចរណ៍១៨នាក់ ( យប់៨នាក់ )។

ចំពោះមូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន ៣លើក , ស្រវឹង១លើក (ស្លាប់១នាក់) , មិនគោរពសិទ្ធិ ២លើក (ស្លាប់១នាក់), មិនប្រកាន់ស្តាំ ២លើក (ស្លាប់២នាក់) , បត់គ្រោះថ្នាក់២លើក (ស្លាប់១នាក់) , ប្រជែង២លើក (ស្លាប់១នាក់) ។

តាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសរយៈពេល៧ថ្ងៃ គិតចាប់ពីថ្ងៃទី១ មីនា ដល់ថ្ងៃទី៧ មីនា ២០១៨ មានគ្រោះថ្នាក់ចំនួន ៦៤លើក ស្លាប់ចំនួន៣៧នាក់ របួសសរុបចំនួន១២៣នាក់ របួសធ្ងន់ ៥៧នាក់ របួសស្រាលចំនួន៦៦នាក់ ៕

ដោយ៖ សហការី

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print