ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុខណះជិះម៉ូតូចេញពីជួបជុំផ្ទះមិត្តភក្តិហើយបានជ្រុលបុកដើមឈើនិងជញ្ជាំងផ្ទះប្រជាពលរដ្ឋ កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃ ពុធ ៦រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវនិងថ្ងៃទី៧ខែ
មីនាឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវលេខ៣២៧ ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះខែប រស្មី ភេទប្រុសអាយុ២២ឆ្នាំ មុខរបរបុគ្គលិកហាងCK ស្នាក់នៅបន្ទប់ជួលនៅជិតអង្គតែនទួលគោក មានស្រុកកំណើតនៅឃុំ ញ៉ែងញ៉ង ស្រុកត្រាំងកក់ ខេត្តតាកែវ។ជិះម៉ូតូម៉ាកCB ប្រភេទរថយន្តធន់ធំ ពណ៍កណ្តោប្រមេះ ពាក់ស្លាកលេខភ្នំពេញ1DC 4011 ។
តាមសម្តីមិត្តភក្តិជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុពួកគាត់មានគ្នា៥នាក់ចជួបជុំគ្នានៅផ្ទះមិត្តភក្តិម្នាក់ទៀតនៅម្តុំផ្សារដីហុយដោយបានផឹកស្រាបៀរអស់ចំនួនកន្លះកេះ បន្ទាប់មកក៏បែកគ្នាទៅផ្ទះរៀងខ្លួនដោយរួបគាត់និងជនរងគ្រោះជិះម៉ូតូម្នាក់មួយគ្រឿងផ្សេងគ្នាមុខនិងក្រោយ លុះពេលមកដល់ចំណុចកើតហេតុខណះដែលរូបគាត់ជិះទៅមុនចំងាយប្រហែល៤០ម៉ែត្រពីគ្នាស្រាប់តែលឺសំលេងរោន៍ម៉ូតូពេលនោះរូបគាត់ក្រឡេកមើលឃើញជនរងគ្រោះជ្រុលទៅបុកនិងដើមឈើហើយបន្តទៅបុកជញ្ជាំងផ្ទះប្រជាពលរដ្ឋមួយកន្លែងទៀត។
សាក្សីដដែលបានបន្តថា ភ្លាមនោះរូបគាត់បានមកមើលឃើញជនរងគ្រោះដេកលែងដឹងខ្លួនទើបខលហៅរថយន្តសង្គ្រោះដើម្បីមកទទួលតែក្រុមគ្រូរពេទ្យបានបញ្ជាក់ថាជនរងគ្រោះបានបាក់កស្លាប់បាត់ទៅហើយ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុនិងទំនាក់ទំនងទៅក្រុមគ្រួសារមកទទួលយកធ្វើបុណ្យតាមប្រពៃណី៕សុខាសែនជ័យ