វាជាការគួរឲ្យហួសចិត្តខ្លាំងណាស់ដែលអ្នកនយោបាយប្រឆាំងនៅកម្ពុជាតែងតែសម្តែង និង អួតថាខ្លួនជាអ្នកស្រឡាញ់ជាតិ ហើយមួយម៉ាត់ណាក៏ចោទបក្សកាន់អំណាច ជាពិសេស សម្តេចតេជោ នាយករដ្ធមន្ត្រី ហ៊ុន សែនជាអាយ៉ងយួន។ ប៉ុន្តែទីបំផុតទៅ ខ្លួនឯងបែរជាប្រព្រឹត្តអំពើស្មោគគ្រោកថោកទាបក្បត់ផលប្រយោជន៍ជាតិបែបនេះទៅវិញ? ទន្ទឹមនឹងការប៉ុនប៉ងមិនបានសម្រេចក្នុងការ ផ្តួលរំលំរដ្ឋាភិបាល សម្តេច ហ៊ុន សែន តាមរយៈចលនាបដិវត្តន៍ពណ៌ក្រោមខ្សែញាក់របស់បរទេស ហើយនោះ លោក សម រង្ស៊ី ក៍បានលួចចុះហត្ថលេខាជាមួយយួនជនជាតិដើមភាគតិច Degar ឬហៅថាម៉ុងតាញ៉ា ដោយមានការសន្យាគួរឲ្យញាក់សាច់បំផុត។
តាមរយៈការទម្លាយតាមហ្វេសប៊ុកនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨ របស់អណិកជនខ្មែរនៅ សហរដ្ធអាមេរិកហើយក៍ជាអតីតសកម្មជនគណបក្សសង្រ្គោះជាតិឈ្មោះ «Rithy Erng» គេបាន ដឹងថាលោក សម រង្ស៊ី បានធ្វើកិច្ចព្រមព្រៀងជាមួយលោក កុក ស មេដឹកនាំចលនាយួនជាជនជាតិដើមភាគតិច Degar កាលពីខែមេសាឆ្នាំ២០១៣។ តាមរយៈខ្សែវីដេអូដែលបែកធ្លាយនោះ លោក សម រង្ស៊ី បានបញ្ជាក់យ៉ាងច្បាស់ថា នៅពេលបក្សសង្គ្រោះជាតិដឹកនាំរាជរដ្ឋាភិបាលកម្ពុជា គាត់ នឹងកាត់ខេត្តរតនគិរី មណ្ឌលគីរី ស្ទឹងត្រែង ក្រចេះ ឱ្យយួនជនជាតិភាគតិច Degar ដើម្បីគ្រប់គ្រង ខេត្តទាំងបួននោះដោយស្វ័យភាព។នេះជាសកម្មភាពក្បត់លើក្បត់ដែលមិនអាចប្រកែកបានឡើយ។
តើអារម្មណ៍របស់ពលរដ្ឋខ្មែរគ្រប់គ្នាប៉ះទង្គិចប៉ុណ្ណានៅពេលបានឃើញសកម្មភាពបែបនេះ? ហេតុតែចង់បានអំណាច ទើប សម រង្ស៊ី ចង់បានការគាំទ្រពីយួនជនជាតិដើមភាគតិច ដោយហ៊ាន យកប្រយោជន៍ជាតិទៅប្តូរ។ នេះត្រឹមនៅជាបក្សប្រឆាំង ចុះឧទាហរណ៍ថា ប្រសិនបើគណបក្ស នេះបានឡើងកាន់អំណាចវិញ តើអ្នកនយោបាយក្បត់លើក្បត់រូបនេះហ៊ានធ្វើអ្វីទៀត? កាលពីមុន យើងខំព្យាយាមមិនជឿទេនៅពេលដែលមានពត៍មានទម្លាយថា លោក សម រង្ស៊ី ជាកូនកាត់យួន ប៉ុន្តែដល់ពេលឃើញសកម្មភាពបែបនេះនឹងភ្នែក មានភស្តុតាងជាក់ស្តែងដល់ម្លឹងទោះជាខំព្យាយាម មិនជឿយ៉ាងណាក៏បេះដូងយើង និងមនសិការយើងមិនអនុញ្ញាតដែរក្នុងនាមជាជាតិសាសន៍មួយ ដែលមានឈាមជ័រជាតិនិយមក្នុងខ្លួន។ គិតទៅអ្នកនយោបាយក្បត់ជាតិនេះពូកែធ្វើពុតពូកែសម្តែងបោកប្រាស់មហាជនណាស់។ សម្តែងរហូតទាល់តែមានអ្នកជឿស្លុងងើបមុខមិនរួច។ អ្នកនយោបាយ ក្បត់ជាតិរូបនេះពិតជាមាន ឈាមជ័រក្បត់ជាតិជោគជាំណាស់ទើបអាចធ្វើបាន។ ដោយសារតែ មានអ្នកនយោបាយមានឈាមជ័រ ក្បត់ជាតិបែបនេះហើយបានជាប្រទេសកម្ពុជាយើងជួបរឿង អភ័ព្វជាបន្តបន្ទាប់តាំងពីអតីតកាលមកដល់បច្ចុប្បន្នកាល។ ជាប្រទេសមួយដែលកម្របានស្គាល់ សុខសន្តិភាព និងភាពសុខសាន្តណាស់។ ទោះជាបានស្គាល់ក៏មិនបានយូរដែរក៏មានអ្នកទាញឲ្យ វិលទៅរកភ្លើងសង្គ្រាមកាប់សម្លាប់គ្នា និងវិនាសហិនហោចទៅវិញជាដរាប។ រហូតមកដល់សម័យ នេះទៅហើយក៏ប្រវត្តិសាស្ត្រខ្មែរនៅតែអាចឈានទៅរកសភាពច្រំដែលបានជានិច្ច ប្រសិនបើ ប្រហែសតែបន្តិចនោះ។
មកដល់ចំណុចនេះ យើងអាចយល់បានថា ការរំលាយបក្សសង្គ្រោះជាតិចោលជារឿងដ៏ ត្រឹមត្រូវមួយដែលចាំបាច់ខានមិនបានពីព្រោះមេដឹកនាំនិងមន្ត្រីគណបក្សនេះ គឺជាជនក្បត់ជាតិ ដ៏គ្រោះថ្នាក់បំផុត។ ប្រសិនបើយើងក្រឡេកមើលឡើងវិញអំពីសេណារីយោ និងសកម្មភាពរបស់ គណបក្សសង្គ្រោះជាតិកាលពីពេលកន្លងទៅ យើងនឹងឃើញយ៉ាងច្បាស់ថា គោលដៅរបស់ គណបក្សនេះមិនមែនដើម្បីបុព្វហេតុប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សដូចដែលពួកគេ បាននិយាយមិនដាច់ពីមាត់នោះឡើយ។ ផ្ទុយទៅវិញ សេណារីយោរបស់ពួកគេគឺការដណ្តើម អំណាចឲ្យបាន ហើយប្រើប្រាស់ប្រទេសកម្ពុជាជាកូនអុករបស់បរទេស។ ត្រឹមជាកូនអុករបស់ មហាអំណាចលោកខាងលិចវាជារឿងគ្រោះថ្នាក់មួយទៅហើយ ប៉ុន្តែអ្វីដែលយើងនឹកស្មានមិន ដល់នោះ គឺ សម រង្ស៊ី សុខចិត្តធ្វើកូនអុករបស់យួនជនជាតិដើមភាគតិចរហូតហ៊ានសន្យាកាត់ទឹកដី ឲ្យគេគ្រប់គ្រងដោយសេរីជាថ្នូរនឹងការគាំទ្រពីយួន Degar ក្នុងការដណ្តើមអំណាចមកក្តោបក្តាប់។ តើយើងគួរអនុគ្រោះទេដល់អ្នកនយោបាយក្បត់ជាតិបែបនេះ? បើសិនជា សម រង្ស៊ី មានឈាមជ័រជាខ្មែរសុទ្ធសាធ គឺមិនអាចធ្វើទៅកើតទេពីព្រោះឈាមជ័រនោះវាមានលាយដោយគំនិតជាតិ និយមពីធម្មជាតិ។ ប៉ុន្តែ ការដែល សម រង្ស៊ី អាចធ្វើបែបនេះបាន គឺមកពីគាត់មានឈាមជ័រជាយួន ឈាមជ័រក្បត់ជាតិតសណ្តាន តពូជពីឪរហូតដល់ក្នុងខ្លួនរបស់គាត់។ នេះជាហេតុផលសត្យានុម័តដែលមិនអាចបដិសេធបាន។
ដូច្នេះ ដើម្បីការពារបូរណភាពទឹកដី និងការពារព្រលឹងជាតិខ្មែរឲ្យស្ថិតស្ថេរគង់វង្សកិច្ចការ ជាបឋម និងចាំបាច់បំផុត គឺយើងគ្រប់គ្នាត្រូវចូលរួមថែរក្សាឲ្យបាននូវសន្តិភាព និងស្ថិរភាពសង្គម ដែលយើងកំពុងមាន។ នេះជាគោលការណ៍គ្រឹះដែលមិនអាចមើលរំលងបាន។ កន្លងទៅនេះក្រុមប្រឆាំងតែងតែព្យាយាមបំផ្លាញគោលការណ៍គ្រឹះនេះ ដើម្បីពួកគេងាយស្រួលដណ្តើមអំណាច។ ហេតុដូច្នេះហើយបានជាពួកគេតែងតែបង្កបញ្ហា ក្រឡុកស្ថានការណ៍រហូតក្នុងបំណងធ្វើឲ្យច្របូក ច្របូកច្របល់ វឹកវរ ដើម្បីឈានទៅផ្តួលរំលំរដ្ឋាភិបាលបច្ចុប្បន្ន។ ប៉ុន្តែ អាចចាត់ទុកជាមហាសំណាង ដែលគោលបំណងដ៍ពិសពុលរបស់ពួកគេត្រូវបរាជ័យទាំងស្រុង។
ក្នុងនាមជាកូនខ្មែរម្នាក់ ខ្ញុំនៅតែជឿជាក់លើវត្ថុស័ក្តិសិទ្ធិ និងជឿថា បារមីថែរក្សាព្រះរាជា ណាចក្រកម្ពុជា និងព្រលឹងបុព្វបុរសខ្មែរ នឹងតាមថែរក្សាប្រទេសនេះមិនឲ្យធ្លាក់ទៅក្នុងកណ្តាប់ដៃ របស់ជនក្បត់ជាតិសារជាថ្មីឡើយ។ បុព្វបុសរខ្មែរគ្រប់ជំនាន់នឹងជួយតាមការពារអ្នកណាដែលការពារបូរណភាពទឹកខ្មែរយ៉ាងពិតប្រាកដនោះ។ ផ្ទុយទៅវិញ ជនក្បត់ជាតិបាននិងកំពុងទទួលរង ផលកម្មសមតាមអំពើរបស់ពួកគេជាបន្តបន្ទាប់ដូចដែលយើងកំពុងឃើញនឹងភ្នែកនៅពេលនេះ។ ប្រជាពលរដ្ឋខ្មែរក៏កាន់តែយល់ច្បាស់ហើយអំពីធាតុពិតរបស់អ្នកនយោបាយថា តើអ្នកណាស្នេហាជាតិ និងអ្នកណាក្បត់ជាតិពិតប្រាកដនោះ។ ទោះបីជាពួកគេធ្វើដោយលួចលាក់យ៉ាងណា ក៏ អំពើក្បត់ជាតិនឹងត្រូវលាតត្រដាងដោយមិនអាចបិទបាំងបានឡើយ។ ការបែកធ្លាយព័ត៌មានមួយ នេះ គឺជាការបកស្បែកមុខជនក្បត់ជាតិដើម្បីឲ្យពលរដ្ឋខ្មែរបានស្គាល់កាន់តែច្បាស់ ដើម្បីវិនិច្ឆ័យ ថាតើពួកនេះត្រូវទទួលទោសទណ្ឌកម្រិតណាទើបសម?
ដោយកូនខ្មែរ