ខេត្ដរតនគិរី៖ កម្លាំងនគរបាលការិ យាល័យប្រឆាំងគ្រឿងញៀននៃស្នងការ ដ្ឋាននគរបាលខេត្ដរតនគិរីបានសហការ ជាមួយនឹងនគរបាលក្រុងបានលុងនិង នគរបាលស្រុកវ៉ើនសៃឃាត់ខ្លួនជន សង្ស័យ២នាក់ជាបន្ដបន្ទាប់រឹបអូសថ្នាំ ញៀនជាង១គីឡូក្រាមនិងមធ្យោបាយធ្វើ ដំណើររថយន្ដនិងម៉ូតូផងដែរ។
មន្ដ្រីនគរបាលការិយាល័យប្រឆាំង គ្រឿងញៀនបានឱ្យដឹងថា កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៥ សមត្ថកិច្ចបាន បង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់នៅ ចំណុចផ្លូវបំបែកស្រែតាព្រា ស្ថិតក្នុង ភូមិហ្វាំង ឃុំប៉ុង ស្រុកវ៉ើនសៃ ខេត្ដ រតនគិរី។ ជនសង្ស័យដែលត្រូវបានឃាត់ ខ្លួនឈ្មោះ ស៊ូណា ឡាក់ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរកាត់ឡាវ មានទីលំ នៅភូមិកែវញ៉ៃ ឃុំសេកុង ស្រុកសៀម ប៉ាង ខេត្ដស្ទឹងត្រែង។
ជាមួយការឃាត់ខ្លួនជនសង្ស័យឈ្មោះ ស៊ូណា ឡាក់ នេះសមត្ថកិច្ចរឹឹបអូសបាន ថ្នាំញៀនប្រភេទយ៉ាម៉ាចំនួន៧ថង់ ស្មើរ នឹង១.៤០០គ្រាប់ និងទូរស័ព្ទដៃ២គ្រឿង។
មន្ដ្រីខាងបានឱ្យដឹងទៀតថា កាលពី វេលាម៉ោង១និង១០នាទី ថ្ងៃទី២ ខែ វិច្ឆិកា ឆ្នាំ២០១៥ សមត្ថកិច្ចបានបង្ក្រាប ចាប់ខ្លួនជនសង្ស័យម្នាក់ទៀតនៅចំណុច ភូមិប៉ាកកាឡាន់ ឃុំប៉ាកកាឡាន់ ស្រុក វ៉ើនសៃ ហើយបានរកឃើញថ្នាំញៀន មួយថង់ធំទម្ងន់១គីឡូក្រាម។ ជនសង្ស័យ ដែលពាក់ព័ន្ធដឹកជញ្ជូនថ្នាំញៀនត្រូវបាន ឃាត់ខ្លួននេះឈ្មោះ ស៊ឺត* វី ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិឡាវ មានទីលំនៅ ភូមិប៉ាក់គៀប ឃុំឃីណាក ស្រុកមឿង ឃោង ខេត្ដចំប៉ាសាក់ ប្រទេសឡាវ។
សមត្ថកិច្ចបញ្ជាក់ថា ជាមួយការ ចាប់ខ្លួនជនសង្ស័យជនជាតិឡាវម្នាក់ នេះរឹបអូសបានថ្នាំញៀនប្រភេទមេតំ ហ្វេតាមីន(ម៉ាទឹកកក)មួយថង់ទម្ងន់ ១គីឡូក្រាម។ ក្នុងនោះសមត្ថកិច្ចបាន រឹបអូសរថយន្ដមួយគ្រឿងម៉ាកតូយ៉ូតា តាកូម៉ា គ្មានស្លាកលេខនិងម៉ូតូ១គ្រឿង។
ជនសង្ស័យទាំង២និងវត្ថុតាងត្រូវ បានបញ្ជូនទៅសាលាដំបូងនៅរសៀល ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ដើម្បីចាត់ ការតាមច្បាប់ ៕
ដោយ៖ អ៊ុច សាវុទ្ធ