ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់ដែលគេស្គាល់ថា ជាមមនុស្សដែលញៀនស្រា ហើយស្រវឹងខួបរាល់តែថ្ងៃនោះបានឡើងទៅលើផ្ទះលោកយាយម្នាក់ ធ្វើសកម្មភាពចាប់រំលោភរហូតបានសម្រេច ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅភូមិរមាស ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ហើយជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៥ ។
សមត្ថកិច្ចនគរបាលប៉ុស្តិរដ្ឋបាលតាំងក្រសាំងបានប្រាប់អោយដឹងថា ជនសង្ស័យដែលសមត្ថកិច្ចចាប់បាននេះមានឈ្មោះ ជន សន អាយុ៤៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ជាមនុស្សញៀននឹងស្រាលែងដឹងខុសត្រូវអស់ហើយនៅពេលដែលស្រវឹង ចំណែកឯកលោកយាយរងគ្រោះមានឈ្មោះ ន ម អាយុ៧៨ឆ្នាំរស់នៅក្នុងភូមិឃុំជាមួយគ្នា ។
តាមសាក្សីនៅកន្លែងកើតហេតុបានប្រាប់សមត្ថកិច្ចអោយដឹងថា ក្នុងអំឡុងពេលកើតហេតុនៅរសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៥ មានក្មេងពីរនាក់ យួរកង្កែបដើរកាត់ខ្ទមលោកយាយរងគ្រោះ ហើយបានជនសង្ស័យធ្វើសកម្មភាពចាប់រំលោភលោកយាយអាយុ៧៨ឆ្នាំ ឃើញដូចនេះក្មេងទាំងពីរនាក់បានទៅហៅ បងប្អូន ជាឪពុកមា មកជួយលោកយាយ ក្នុងពេលនោះជនសង្ស័យដែលជាមនុស្សប្រមឹកខួប បានចុះហើយគេចខ្លួនបាត់ទៅ ។ ក្រោយពេលកើតហេតុតប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចដើម្បីតាមចាប់ខ្លួនជនសង្ស័យ រហូតមកដល់ថ្ងៃទី២ ខែវិច្ឆិកា ទើបសមត្ថកិច្ចបានរកជនសង្ស័យឃើញរួចចាប់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកទឹកផុស និង បានកសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការបន្តតាមនីតិវិធី ។
នៅពេលនេះសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទ័កម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខត្តកំពង់ឆ្នាំង នៅមិនទាន់អាចសាកសួរយកចំលើយពីជនសង្ស័យបាននោះទេ ដោយសរតែជនសង្ស័យមានសភាពនិយាយដូចមនុស្សវិកលចរិក ដោយសារតែញៀនស្រា លែងដឹងខុសត្រូវអស់ហើយ ៕
ដោយ៖ ចន្ថា